អាម៉េរិក អនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Nvidia លក់បន្ទះឈីប H200 AI ទៅឲ្យប្រទេសចិន

ប្រធានាធិបតីអាម៉េរិក លោក Donald Trump លើកឡើងថា Nvidia នឹងត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនបន្ទះឈីប H200 AI របស់ខ្លួនទៅកាន់អតិថិជននៅក្នុងប្រទេសចិន និងកន្លែងផ្សេងទៀតដែលបានអនុម័ត ប៉ុន្តែក្នុងលក្ខខណ្ឌត្រូវផ្តល់ចំណែកពីការលក់ ២៥ % មកឲ្យរដ្ឋាភិបាលអាម៉េរិក

ទោះបីជារងសម្ពាធពន្ធគយពីអាម៉េរិកក៏ដោយ រយៈពេល ១១ ខែ ពាណិជ្ជកម្មរបស់ចិនកើនឡើង ៣,៦%

យោងតាមទិន្នន័យពីរដ្ឋបាលគយរបស់ចិន បានចេញផ្សាយថា ការនាំចូល និងការនាំចេញទំនិញសរុបបានឈានដល់ ៤១,២១ ទ្រីលានយ័ន (៥,៨៣ ទ្រីលានដុល្លារ) កើនឡើង ៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤

កោះតៃវ៉ាន់បិទប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន RedNote ឬ Xiaohongshu

ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កោះតែវ៉ាន់រកឃើញករណីក្លែងបន្លំជាង ១ ៧០០ ករណីនៅលើកម្មវិធី RedNote ឬ Xiaohongshu ចាប់តាំងពីឆ្នាំ ២០២៤ ជាមួយនឹងការខាតបង់សរុបមានតម្លៃជាង ២៤៧ លានដុល្លារតៃវ៉ាន់ (៧,៩9 លានដុល្លារអាម៉េរិក)

ចិនទំនងជាបន្តរក្សាគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់៥%ដដែលសម្រាប់ឆ្នាំ២០២៦

គោលដៅកំណើនសេដ្ឋកិច្ច ៥% នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការចាប់ផ្តើមផែនការថ្មីរយៈពេល ៥ ឆ្នាំផ្អែកលើមូលដ្ឋានដ៏រឹងមាំ និងការដោះស្រាយបញ្ហាដូចជា វិបត្តិអចលនទ្រព្យ តម្រូវការអ្នកប្រើប្រាស់ខ្សោយ សមត្ថភាពរោងចក្រលើស និងការធ្លាក់ចុះនៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ

សកម្មភាពរោងចក្ររបស់សេដ្ឋកិច្ចអាស៊ីធំៗជួបប្រទះនឹងការធ្លាក់ចុះនៃតម្រូវការក្នុងខែវិច្ឆិកា

សេដ្ឋកិច្ចអាស៊ីធំៗដូចជា ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់រាយការណ៍ពីការធ្លាក់ចុះនៃសកម្មភាពរោងចក្រ ប៉ុន្តែសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ភាគច្រើនមើលឃើញកំណើន

ជម្លោះការទូតកាន់តែតានតឹង ធ្វើឲ្យចិនផ្អាកនាំចូលគ្រឿងសមុទ្រពីជប៉ុនជាលើកទី២

ក្រសួងការបរទេសចិន លើកឡើងថា ចិននឹងមិនមានទីផ្សារសម្រាប់គ្រឿងសមុទ្រជប៉ុននោះទេ ដោយសារជប៉ុនបរាជ័យក្នុងការផ្តល់ឯកសារពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារដែលខ្លួនបានសន្យា ខណៈដែលការអធិប្បាយរបស់នាយករដ្ឋមន្រ្តី លោកស្រី Sanae Takaichi លើបញ្ហាតៃវ៉ាន់បានបង្កឱ្យមានការខឹងសម្បារជាសាធារណៈនៅក្នុងប្រទេសចិន

អ្នកធ្វើដំណើរជនជាតិចិនរាប់សែននាក់ លុបចោលសំបុត្រយន្តហោះទៅកាន់ប្រទេសជប៉ុន ដោយសារជម្លោះការទូត

ភ្ញៀវទេសចរ ឬអ្នកធ្វើដំណើរជនជាតិចិនរាប់សែននាក់ បានលុបចោលសំបុត្រយន្តហោះទៅកាន់ប្រទេសជប៉ុន ដោយសារជម្លោះការទូតកាន់តែមានភាពតានតឹងពាក់ព័ន្ធនឹងគោលជំហររបស់ជប៉ុនចំពោះតៃវ៉ាន់

អាម៉េរិក យល់ព្រមលក់គ្រឿងបន្លាស់យន្តហោះចម្បាំងក្នុងតម្លៃ ៣៣០ លានដុល្លារអាមេរិកទៅឱ្យកោះតៃវ៉ាន់

សហរដ្ឋអាម៉េរិក បានអនុម័ត និងយល់ព្រមលក់គ្រឿងបន្លាស់យន្តហោះចម្បាំងក្នុងតម្លៃ ៣៣០ លានដុល្លារអាម៉េរិកទៅឱ្យកោះតៃវ៉ាន់ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA

សហភាពអឺរ៉ុប មានបំណងហាមឃាត់ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ភ្ជាប់ទំនាក់ទំនងដែលផលិតដោយចិន

បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបអាចនឹងបញ្ឈប់ការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងដែលផលិតដោយក្រុមហ៊ុនចិន Huawei និង ZTE នៅក្នុងបណ្តាញទូរគមនាគមន៍របស់ពួកគេ ក្រោមការហាមឃាត់ដែលបានស្នើឡើងរបស់ប្លុកនេះ

តស់ ! ស្វែងយល់ពីសមត្ថភាពនាវាផ្ទុកយន្តហោះចម្បាំងក្នុងស្រុកដំបូងបង្អស់របស់ចិន Fujian

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមកនេះ ចិន បានប្រកាសដាក់ឲ្យប្រតិបត្តិការជាផ្លូវការនូវនាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿងមានឈ្មោះថា Fujian ដែលត្រូវបានអភិវឌ្ឍនៅក្នុងស្រុកលើកដំបូងគេបង្អស់របស់រដ្ឋាភិបាលក្រុងប៉េកាំង