រយៈពេល៩ខែ គ្រឹះស្ថានអង្គររកចំណូលបានជាង៣២លានដុល្លារអាមេរិកពីទេសចរបរទេសជិត៧០ម៉ឺននាក់
ភ្នំពេញ ៖ គិតចាប់ពីខែមករា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរបានលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦៩៩ ៨៥០ នាក់ និងទទួលបានទឹកប្រាក់ចំនួន ៣២ ៥២២ ៧៣០ ដុល្លារអាមេរិក ។ យោងសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរចេញផ្សាយនៅក្នុងសប្ដាហ៍នេះបានឱ្យដឹងថា ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ចំនួនភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរកើនឡើង ២៩,៧១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣កន្លងទៅ




វិថីហិរញ្ញវត្ថុ





Account
Security
Favourite Content