មុខរបរដាំចក ប្រភេទអាសូឡា អាចរកចំណូលបានយ៉ាងហោចណាស់៣០ម៉ឺនរៀលក្នុងមួយថ្ងៃ

ត្រឹមតែមានស្រះសម្រាប់ដាំចក អាសូឡា ចំនួន៣ ដែលមានទំហំតូចល្មម ក៏អាចរកចំណូលប្រចាំថ្ងៃបានយ៉ាងហោចណាស់៣០ម៉ឺនរៀលក្នុង១ថ្ងៃ និងអាចរស់នៅជួបជុំគ្រួសារយ៉ាងរីករាយ ដោយមិនចាំបាច់ទៅស៊ីឈ្នួលធ្វើជាកម្មករនៅក្រៅស្រុកនោះទេ។ នេះជាការលើកឡើងរបស់កសិករម្នាក់ដែលប្រកបមុខរបរដាំចកប្រភេទ អាសូឡា (Azolla) សម្រាប់ធ្វើជាចំណីសត្វគ្រប់ប្រភេទនៅក្នុងខេត្តតាកែវ។ អាសូឡា (Azolla) ជាប្រភេទចកម្យ៉ាងដែលអាចធ្វើជាចំណីសត្វបានយ៉ាងប្រសើរ មានសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ ងាយស្រួលដាំ និងមានទីផ្សារល្អ ដែលប្រកសិករខ្មែរគួរតែសាកល្បងដាំសម្រាប់ការផ្គត់ផ្គង់ជាចំណីសត្វចិញ្ចឹម ក៏ដូចជាលក់ចេញទៅលើទីផ្សារក្នុងស្រុកដើម្បីទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ។ លោក