រាជរដ្ឋាភិបាល ពន្លឿនការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

គណៈកម្មការអន្តរក្រសួង នាថ្ងៃទី៧ និង៨ខែធ្នូ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” និងដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។