ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជាទាំង៧ បង្ហាញខ្លួននៅក្នុងពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល

ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ បង្កងតាកែវ អំបិលកំពត-កែប ទឹកត្រីកំពត-កែប និងទឹកឃ្មុំព្រៃមណ្ឌលគិរី បានត្រូវបង្ហាញនៅក្នុងពិព័រណ៍​ផលិត​ផល​ខ្មែរ​និងទំនិញនាំចេញ-នាំចូល លើកទី១៦ ឆ្នាំ២០២៣ ដែលប្រព្រឹត្តិទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។