ទំនប់ដូនទ្រី ខេត្តបាត់ដំបង នឹងស្ដុកទឹកបានប្រមាណ​១៦៣លានម៉ែត្រគូបមានសមត្ថភាពស្រោចស្រពផ្ទៃដីកសិកម្មទាំងរដូវវស្សា និងរដូវប្រាំង

ទំនប់ដូនទ្រី គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។