ក្រសួងរៀបចំដែនដី នឹងរៀបចំកែលម្អសួនច្បារ និងអគារចាស់ៗក្នុងរាជធានីភ្នំពេញ ឱ្យមានសោភ័ណ្ឌភាពឡើងវិញ
ក្នុងគោលបំណងបង្កើនភាពទាក់ទាញទេសចរ ជំរុញឱ្យពលរដ្ឋបញ្ចេញសកម្មភាពកាន់តែច្រើន រស់នៅប្រកបដោយសុខមាលភាព ក៏ដូចជាលើកសម្រស់សោភ័ណ្ឌភាពទីក្រុង ក្រសួងដែនដី នឹងរៀបចំកែលម្អសួនច្បារ និងអគារចាស់ឱ្យស្រស់ស្អាតឡើងវិញ