សេដ្ឋកិច្ចអ៊ីស្រាអែល កំពុងរងការខូចខាតធ្ងន់ធ្ងររហូតដល់រាប់ពាន់លានដុល្លារពីការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់

នៅក្នុងសប្តាហ៍ដំបូង អ៊ីស្រាអែលបានចំណាយប្រហែល ៥ ពាន់លានដុល្លារសម្រាប់ការធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់។ ការចំណាយប្រចាំថ្ងៃរបស់អ៊ីស្រាអែលសម្រាប់សង្គ្រាមឈានដល់ ៧២៥ លានដុល្លារ ដោយ ៥៩៣ លានដុល្លារសម្រាប់ការវាយប្រហារ និង ១៣២ លានដុល្លារសម្រាប់ការការពារ និងការចល័តយោធា។