បុគ្គលមួយក្រុមដែលដេកភ័យខ្លាំងជាងគេប្រសិនបើសន្តិភាពនៅអ៊ុយក្រែនសម្រេចជោគជ័យ

ភ្លាមៗក្រោយការប្រកាសដាក់កម្រិតអ៊ុយក្រែនឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងលក្ខណៈទាមទារ២៨ចំណុចដែលរៀបរៀងឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែននោះគេសង្កេតឃើញថាភាគហ៊ុនរបស់ក្រុមហ៊ុនផលិតអាវុធដ៏ធំៗរបស់អាល្លឺម៉ង់ដូចជាRheinmetall ជាដើមបានដាំក្បាលចុះយ៉ាងខ្លាំង។ រំលឹកឡើងវិញថាសម័យកាលអន្តរកាលសម្រាប់ប្រទេសអ៊ុយក្រែនចាប់តាំងតែពីពេលដែលប្រតិបត្តិការពេញលេញដោយយោធានៃប្រទេសរុស្សីកាលពីខែកុម្ភៈឆ្នាំ២០២២វាបានអូសបន្លាយអស់រយៈពេលជាង៣ឆ្នាំមកហើយ។ បណ្តាក្រុមហ៊ុនអ្នកផលិតអាវុធរបស់អឺរ៉ុបអាមេរិកព្រមទាំងរុស្សីផងបានសំងំកើបលុយជាច្រើនពាន់លានដុល្លារជារៀងរាល់ឆ្នាំចេញពីកុងត្រាជាមួយនឹងរដ្ឋាភិបាលនៃក្រុមប្រទេសដែលមានការពាក់ព័ន្ធនិងរងឥទ្ធិពលដោយសារតែជម្លោះនេះ។ ដូច្នេះប្រសិនបើលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពរបស់អ៊ុយក្រែននឹងអាចលេចរូបរាងជាផ្លូវការមែននោះវានឹងបង្កការព្រួយបារម្ភខ្លាំងណាស់ក្នុងចំណោមក្រុមអ្នកវិនិយោគទុនដែលស្ថិតនៅក្នុងឧស្សាហកម្មផលិតអាវុធដែលមានមូលដ្ឋាននៅក្នុងតំបន់អឺរ៉ុបច្រើនជាងគេ។នេះជាអត្ថបទស្រាវជ្រាវដែលត្រូវបានចេញផ្សាយដោយកាសែតរុស្សី RT កាលពីដើមសប្តាហ៍កន្លងមកនេះ។ តាមសេចក្តីរាយការណ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកបានប្រគល់សំណើព្រាងនៃកិច្ចព្រមព្រៀងសន្តិភាពចំនួន២៨ចំណុចដល់ទីក្រុងគៀវកាលពីសប្តាហ៍មុន ហើយបានផ្តល់ពេលវេលាសម្រាប់សម្រេចចិត្តផងដែរ។ សេចក្តីព្រាងនេះត្រូវបានពិភាក្សានៅទីក្រុងហ្សឺណែវមុនប៉ុន្មានថ្ងៃ ដោយក្នុងនោះប្រធានាធិបតីអាម៉េរិក Donald Trump បានលើកឡើងថាវានឹងមានរឿងល្អដែលអាចនឹងកើតឡើងបន្ថែមទៀតផងដែរ។ គេសង្កេតឃើញថាដំណើរការរៀបចំកិច្ចព្រមព្រៀងសន្តិភាពនេះបានជំរុញឱ្យក្រុមអ្នកវិនិយោគមិនសប្បាយចិត្តនោះទេ ហើយព្រមទាំងបង្កឱ្យមានការបង្ខំលក់ភាគហ៊ុនចោលជាបន្តបន្ទាប់នៅក្នុងក្រុមហ៊ុន