សិប្បកម្ម HOME TASTE FOOD ធ្វើត្រីងៀតលក់តាំងពីលក្ខណៈគ្រួសាររហូតនាំចេញទៅដល់ទីផ្សារអូស្ត្រាលី

ផ្តើមចេញពីកែច្នៃធ្វើត្រីងៀតលក់ត្រឹមតែជាលក្ខណៈគ្រួសារប៉ុណ្ណោះ ប៉ុន្តែដោយសារតែមានមនសិការឈរលើគុណភាព និងរសជាតិឆ្ងាញ់ផងនោះ បានធ្វើឱ្យអាជីវកម្មលក្ខណៈគ្រួសារមួយនេះចេះតែមានការគាំទ្រកើនឡើងខ្លាំង រហូតនាំចេញទៅលក់នៅលើទីផ្សារអូស្ត្រាលីថែមទៀតផង។