រយៈ​ពេល៩ខែ គ្រឹះស្ថានអង្គរ​រក​ចំណូល​បានជាង​៣២លានដុល្លារអាមេរិក​ពីទេសចរបរទេសជិត៧០ម៉ឺននាក់

ភ្នំពេញ ៖ គិត​ចាប់ពីខែមករា​ ដល់ដំណាច់ខែ​កញ្ញា ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរបាន​​លក់បណ្ណជូន​ភ្ញៀវទេស​ចរបរ​​ទេ​ស​​​​ចូល​ទ​ស្ស​នា​​រមណីយដ្ឋានអង្គរ​ចំនួន ៦៩៩ ៨៥០ នាក់ និងទទួល​បានទឹកប្រាក់ចំនួន ៣២ ៥២២​ ៧៣០ ដុ​ល្លា​រ​អាមេរិក ។ ​យោង​សេចក្ដីប្រ​កាសព័ត៌មាន​របស់គ្រឹះស្ថានអង្គរ​ចេញផ្សាយ​នៅក្នុងសប្ដាហ៍នេះបានឱ្យដឹងថា ក្នុង​រយៈ​ពេល៩ខែ​ដើមឆ្នាំនេះ ចំនួន​ភ្ញៀវទេសចរបរទេស​ទិញ​បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ​កើនឡើង ២៩,៧១ភាគរយ  ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០​២៣​​កន្លងទៅ