យូធូបជាសេដ្ឋកិច្ចបែបមាតិកា content economy ដ៏មានសក្តានុពលមិនអាចមើលរំលងនាពេលខាងមុខ

សម័យកាលផលិតមាតិកាឌីជីថលនេះគ្មានអ្នកណាម្នាក់មិនស្គាល់វេទិកាចែករំលែកវីដេអូដ៏ល្បីល្បាញយូធូបនោះឡើយ។ បច្ចុប្បន្នយូធូបមិនត្រឹមតែជាវេទិកាវីឌីអូធម្មតាទៀតឡើយដោយវាត្រូវបានគេចាត់ទុកថាជាវិស័យសេដ្ឋកិច្ចបែបមាតិកាដ៏ពេញលេញមួយឬ​ Full Content Economy។សម្រាប់អ្នកផលិតមាតិកាកំពូលៗបច្ចុប្បន្នពួកគេមិនត្រឹមតែអាចរកចំណូលបានពីផ្ទាំងផ្សព្វផ្សាយនោះទេ ពួកគេថែមទាំងអាចកសាងនិងបង្កើតកិច្ចព្រមព្រៀងនានាសម្រាប់ការរៀបចំម៉ាកយីហោថ្មីៗនិងមានស្រាប់ ការបង្កើតខ្សែបន្ទាត់ផលិតកម្មនិងរបៀបធ្វើពាណិជ្ជកម្មថ្មីៗជាច្រើនរូបភាពផ្សេងទៀត។ សម្រាប់ឆ្នាំ២០២៥នេះតួលេខដែលត្រូវបានស្រាវជ្រាវរកឃើញដោយ Hipmis និង Miszen បានបង្ហាញថាយូធូបរបស់ MrBeast នៅតែស្ថិតនៅចំណាត់ថ្នាក់លេខ១ជាប៉ុស្តិយូធូបដែលរកបានប្រាក់ចំណូលខ្ពស់ជាងគេប្រមាណជា១០០ទៅ១៣០លានដុល្លារជាមួយនឹងអ្នកចុះឈ្មោះតាមដានប្រមាណជាជាង២៩លានគណនី។ បន្តបន្ទាប់យូធូបដែលរកចំណូលបានច្រើនជាងគេលេខរៀងទី២នោះគឺ Vlad& Niki ដែលរកបានពី៧០ទៅ៩០លានដុល្លារខណៈដែលលេខរៀងទី៣គឺ Ryan’s World