ក្រសួងដែ​នដីទុក​ពេលឱ្យ​១៥ថ្ងៃ សម្រាប់ពលរដ្ឋ​រស់នៅអគារ​អតីតសណ្ឋាគារ​អង្គរមានជ័យចាកចេញ ព្រោះបារម្ភពីសុវត្ថិភាព

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីជូនដំណឹង​ដោយទុកពេលវេលា​ឱ្យ​១៥ថ្ងៃ គិតចាប់ថ្ងៃទី៥ ខែឧសភា ២០២៥ ដើម្បីឱ្យពលរដ្ឋចំនួន​៤គ្រួសារ​ចាកចេញពីអគារអង្គរជ័យ ដែលចាស់ទ្រុឌទ្រោមខ្លាំង បារម្ភពីសុវត្ថិភាពពលរដ្ឋ