ក្រសួងឧស្សាហកម្ម​និងវិទ្យាស្ថាន CDRI ចុះអនុស្សរណៈនៃការយោគយល់ដើម្បីសហការពង្រឹងការស្រាវ​ជ្រាវក្នុងវិស័យឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ៖ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI)នាថ្ងៃទី៣ខែធ្នូបានចុះអនុស្សរណៈនៃការ យោគយល់ ដើម្បីសហការពង្រឹងការស្រាវជ្រាវ បង្កើតភស្ដុតាងវិទ្យាសាស្រ្ត ចែករំលែកព័ត៌មាន និងចំណេះដឹង សំដៅរួមចំណែកដល់យុទ្ធសាស្រ្ត គោលនយោបាយ និងបេសកកម្មរបស់ក្រសួង។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី និងលោកស្រីបណ្ឌិត អេង នេត្រា