កម្ពុជាមានសមត្ថភាពផលិតស៊ីម៉ង់ត៍ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដោយមិនចាំបាច់នាំចូល

ភ្នំពេញ ៖ កម្ពុជាលែងនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេសទាំងស្រុង គិតត្រឹមឆ្នាំ ២០២៥ ខណៈក្រុមហ៊ុនផលិតស៊ីម៉ង់ត៍នៅកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក។ នេះ​បើយោងតាមការបញ្ជាក់របស់ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា។ លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន AMS នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦

ចិន​ ធានាសន្តិសុខផ្នែកថាមពលដល់កោះតៃវ៉ាន់ ប្រសិនបើយល់ព្រមបង្រួបបង្រួមជាតិជាមួយខ្លួន

ចិន បានប្រកាសថា​ នឹងធានាសន្តិសុខផ្នែកថាមពលដល់កោះតៃវ៉ាន់ ប្រសិនបើកោះមួយនេះយល់ព្រមបង្រួបបង្រួមជាតិជាមួយនឹងខ្លួន និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង

ពលរដ្ឋកម្ពុជាជាច្រើនងាកមកប្រើប្រាស់យានយន្តអគ្គិសនី ស្របពេលការនាំចូលប្រេងឥន្ធនៈធ្លាក់ចុះ

ប្រជាពលកម្ពុជាជាច្រើនចាប់ផ្តើមងាកមកប្រើប្រាស់យានយន្តអគ្គិសនី ដែលជាកត្តាមួយនាំឱ្យការនាំចូលប្រេងឥន្ធនៈធ្លាក់ចុះ ហើយការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ត្រូវបានរំពឹងថានឹងបន្តកើនឡើង ដោយសារសម្ពាធសាំងឡើងថ្លៃ។

សមាគម TAFTAC គ្រោងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ផលិតវត្ថុធាតុដើមនៅក្នុងស្រុក

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) គ្រោងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសមួយជាក់លាក់ សម្រាប់ការផលិតវត្ថុធាតុដើមក្នុងស្រុក ក្នុងគោលដៅដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងមានសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

តម្រូវការ​ជ័រកៅស៊ូក្នុងស្រុកកើនឡើងខ្ពស់ ខណៈ​រោងចក្រ​ផលិត​សំបកកង់រថយន្តចំនួន៨បានដាក់ឱ្យដំណើរការជាបន្តបន្ទាប់

នៅទូទាំង​ប្រទេស​កម្ពុជា​ មានរោងចក្រ​ផលិត​សំបក​កង់រថយន្ត​ចំនួន៨ ដោយ​មួយចំនួនបានដាក់​ដំណើរការរួចរាល់ ហើយមួយចំនួនទៀត​កំពុង​សាងសង់​រោងចក្រ​ដែលនឹង​ដាក់​ឱ្យដំណើរការក្នុងពេលឆាប់ៗ

វឌ្ឍនភាពគម្រោងពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម សម្រេចបានជិត ៩០ភាគរយ

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ជា ៤គន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ កំពុងបង្ហាញវឌ្ឍនភាពយ៉ាងឆាប់រហ័សដោយសម្រេចបានលទ្ធផលប្រមាណ ៨៩,៨៨%

អ៊ីរ៉ង់ នឹងធ្វើឱ្យទីផ្សារប្រេងជួបហានិភ័យដោយការប្រើប្រាស់លុយ Petroyuan ដើម្បីសងសឹកអាម៉េរិក

អ៊ីរ៉ង់ គ្រោងអនុញ្ញាតឲ្យនាវាដឹកប្រេងធំៗអាចឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះឡើងវិញបាន ប៉ុន្តែក្នុងលក្ខខណ្ឌដ៏ពិសេសមួយគឺការប្រើប្រាស់លុយយ័នរបស់ចិន​ Petroyuan ជារូបិយបណ្ណសម្រាប់ការជួញដូរប្រេង

សហភាពអឺរ៉ុប គ្រោងជួសជុលបំពង់បង្ហូរប្រេងពីរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន និងផ្តល់ប្រាក់កម្ចី ៩០ ពាន់លានអឺរ៉ូ

បំពង់បង្ហូរប្រេង Druzhba បូមពីរុស្ស៊ីឆ្លងកាត់អ៊ុយក្រែនទៅកាន់ប្រទេសអឺរ៉ុបមួយចំនួនរួមមាន ហុងគ្រី ស្លូវ៉ាគី បេឡារុស ប៉ូឡូញ អាល្លឺម៉ង់ និង ឆែក។ វាត្រូវបានរងការខូចខាតដោយសារសង្គ្រាម ដែលធ្វើឲ្យមានភាព​តានតឹង​បាន​ផ្ទុះឡើង​រវាង​ប្រទេស​ជិតខាងជាពិសេសទីក្រុងបូដាប៉េសចោទប្រកាន់ទីក្រុងគៀវមិនបានជួសជុលវាឡើងវិញ

ការផលិតជីកសិកម្មក្នុងស្រុកជួយកាត់បន្ថយចំណាយលើការនាំចូលជាង ១៧លានដុល្លារ

វត្តមានក្រុមហ៊ុនផលិតជីកសិកម្មក្នុងស្រុក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយលើចំ​ណាយនៃការនាំចូលជីកសិកម្មពីក្រៅប្រទេសបានប្រមាណជាង ១៧លានដុល្លារនៅឆ្នាំ២០២៥

ក្រុមហ៊ុនអូទ្រីសជាច្រើន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនអូទ្រីសចំនួន ១៩ បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគ និងកសាងភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦។