ប្រធានគ្រប់គ្រងធនាគារពិភពលោក សរសើរកម្ពុជាលើការរក្សាបានស្ថិរភាពនិងភាពរឹងមាំនៃវិស័យធនាគារ

ភ្នំពេញ៖ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបានដូចជាការរក្សាបានស្ថិរភាព  អត្រាប្តូរប្រាក់និងស្ថិរភាពថ្លៃភាពរឹងមាំនៃប្រព័ន្ធធនាគារនិងការរីកចម្រើននៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា។ លោកស្រី Tania Meyer បានមានប្រសាសន៍ដូច្នេះនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសា​ភិបាលធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជាអគារវត្តភ្នំ។ ក្នុងជំនួបនោះលោកស្រីបានក៏បានលើកទឹកចិត្តឱ្យធនាគារជាតិនៃកម្ពុជាបន្តជួយចែករំលែកបទពិសោធជោគជ័យលើការអភិវឌ្ឍប្រព័ន្ធទូទាត់ ក៏ដូចជាសមិទ្ធផលផ្សេងទៀតទៅកាន់ប្រទេសផ្សេងៗផងដែរ។លោកស្រី Tania បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរនាពេលកន្លងមក។ជាក់ស្តែងធនាគារពិភពលោកបាននិងកំពុងផ្តល់ជំនួយបច្ចេកទេសសំខាន់ៗមួយចំនួនដល់ធនាគារជាតិនៃកម្ពុជាដូចជាការរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រប់គ្រងទុនបម្រុងអន្តរជាតិក្រប​ខ័ណ្ឌគ្រប់គ្រងនិងបង្ការវិបត្តិប្រព័ន្ធធានារ៉ាប់រងលើប្រាក់បញ្ញើ

ADB ផ្តល់ ៥០ លានដុល្លារ ជួយពង្រឹងវិស័យហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថលរបស់កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុម័តកម្មវិធី និងកម្ចីផ្អែកលើគោលនយោបាយនូវទឹកប្រាក់ចំនួន ៥០លានដុល្លារ ដើម្បីពង្រឹងវិស័យ​ហិរញ្ញវត្ថុរបស់កម្ពុជា

ការចំណាយប្រចាំថ្ងៃរបស់ប្រជាជនខេត្តកំពង់ឆ្នាំង ជាមធ្យមប្រមាណ ៨៨% ជាប្រាក់រៀល

ប្រាក់រៀល ទទួលបានទំនុកចិត្ត និង​ប្រើប្រាស់កាន់តែច្រើនក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ខណៈការចំណាយប្រចាំថ្ងៃរបស់ប្រជាជន​ខេត្តកំពង់ឆ្នាំង ជាមធ្យមប្រមាណ ៨៨% ត្រូវបានធ្វើ​ឡើង​ជាប្រាក់រៀល

កម្មវិធី «វិថីហិរញ្ញវត្ថុ» រដូវកាលទី៣ កំពុងបន្តបេសកកម្មយ៉ាងសំខាន់របស់ខ្លួនក្នុងនាមជាវេទិកាចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា

Financial Street ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាកម្មវិធីមួយដ៏សំខាន់ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួម ផ្សព្វផ្សាយ និងចែករំលែកនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណៈជនគ្រប់ស្រទាបនៅក្នុងសង្គម

របាយការណ៍ EuroCham ៖ ស្ថានភាពអាជីវកម្ម និងវិស័យហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តមានភាពសុទិដ្ឋិនិយម

បរិយាកាសទូទៅនៃអាជីវកម្មនៅកម្ពុជា ថ្វីត្បិតតែជួបភាពលំបាកនៅដើមឆ្នាំ២០២៥ក៏ពិតមែន ប៉ុន្តែសកម្មភាពជាក់ស្តែងនៃអាជីវកម្មស្ទើរទូទាំងប្រទេស នៅតែអាចរក្សាបាននូវភាពសុទិដ្ឋិនិយម និងប្រកបដោយការប្រុងប្រយ័ត្នខ្ពស់

ធនាគារជាតិនៃកម្ពុជា, ធនាគារសិង្ហបុរី និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុចិន រួមគ្នាលើកកម្ពស់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត

ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុចិន និងធនាគារសិង្ហបុរីរួមគ្នាលើកកម្ពស់ការទូទាត់ឌីជីថល និងការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត

ធនាគារជាតិនៃកម្ពុជា៖ «ការសន្សំប្រាក់» ជាវិធីការពារហិរញ្ញវត្ថុដ៏សំខាន់មួយ ជួយយើងពេលមានបញ្ហា ឬតម្រូវការបន្ទាន់

ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការសន្សំប្រាក់ គឺជាវិធីការពារហិរញ្ញវត្ថុដ៏សំខាន់មួយ ដែលអាចជួយយើងនៅពេលមានបញ្ហា ឬតម្រូវការបន្ទាន់

ទិវាសន្សំអាស៊ានបណ្តុះវប្បធម៌នៃការសន្សំប្រាក់ និងបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ធនាគារជាតិនៃកម្ពុជា នឹងរៀបចំ “ទិវាសន្សំអាស៊ានលើកទី៦ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីរួមខេត្តកំពត ដែលអនុញ្ញាតឱ្យចូលរួមដោយសេរី ដើម្បីលើកកម្ពស់ការយល់ដឹងជា សាធារណៈចំពោះសារៈសំខាន់នៃការសន្សំប្រាក់

លោកជំទាវបណ្ឌិត ជា សិរី ៖ ប្រព័ន្ធទូទាត់បាគង បានជំរុញភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធទូទាត់បាគង បានជំរុញការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ៖ បច្ចេកវិទ្យាហិរញ្ញវត្ថុ ជាកម្លាំងចលករចម្បងជួយជំរុញសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា

បច្ចេកវិទ្យាហិរញ្ញវត្ថុ ជាកម្លាំងចលករយ៉ាងសំខាន់ជួយជំរុញសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍វិស័យហិរញ្ញវត្ថុ