គ្រូបង្គោលចំនួន ៦៧ ពីឃុំគោលដៅថ្មី នឹងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាសហគមន៍

ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានរួមគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន ដល់គ្រូបង្គោលចំនួន ៦៧ នាក់ មកពីឃុំគោលដៅថ្មី ដែលនឹងពាំនាំចំណេះដឹងទាំងនេះបន្តទៅកាន់ប្រជាពលរដ្ឋនៅតាមសហគមន៍។

ធនាគារ APD ប្រកាសចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធធនាគារ

ធនាគារ អេភីឌី (APD Bank) បានប្រកាសថានឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងបុគ្គល ឬស្ថាប័នពាក់ព័ន្ធណាមួយ ដែលបន្តផ្សព្វផ្សាយ ឬចែកចាយព័ត៌មានមិនពិតពាក់ព័ន្ធធនាគារ ខណៈធនាគារ អះអាងថា ខ្លួនកំពុងបានធ្វើការយ៉ាងជិតស្និតជាមួយនឹងធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយសមស្របជូនអតិថិជន និងធានាថា រាល់ប្រតិបត្តិការទាំងអស់របស់ធនាគារនឹងត្រលប់មកភាពប្រក្រតីវិញ។

ប្រព័ន្ធធនាគារនៅកម្ពុជានៅតែមានភាពធន់ និងរឹងមាំ

ធនាគារជាតិនៃកម្ពុជា និងសមាគមហិរញ្ញវត្ថុចំនួនពីរនៅកម្ពុជា បានគូសបញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានៅតែបន្តមានភាពរឹងមាំ មានសន្ទនីយភាពគ្រប់គ្រាន់ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីធនាគារជាតិនៃកម្ពុជា (NBC)។ ​ការលើកឡើងពីធន់ និងរឹងមាំរបស់វិស័យធនាគារ និងហិរញ្ញវត្ថុនេះ​ គឺស្របពេលដែលប្រជាពលរដ្ឋជាច្រើន​បាន​មកតម្រង់ជួរ និងសម្រុកទៅដកប្រាក់នៅធនាគារ APD ក្នុងតំបន់បឹងកក់ កាលពីព្រឹកថ្ងៃចន្ទទី១៦ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ។ ក្នុងសេចក្តីថ្លែងការណ៍ក្នុងថ្ងៃដដែល

ឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច កើនដល់ជាង ៣៧ ពាន់លានដុល្លារ

គិតត្រឹមពីខែធ្នូ ឆ្នាំ២០២៥ សមតុល្យឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានទំហំប្រាក់ជាង ៣៧ ពាន់ ឬប៊ីលានដុល្លារអាមេរិក បន្តកើនឡើង ២,៦%។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូអិលធីឌី បានចេញផ្សាយកាលពីថ្មីៗនេះ។

អ្នកជំនាញអះអាងថា បំណុលសាធារណៈកម្ពុជាប្រមាណជាង ១៣ ពាន់លានដុល្លារ ស្ថិតនៅកម្រិតហានិភ័យទាប

គិតត្រឹមដំណាច់ឆ្នាំ ២០២៥ កន្លងទៅនេះ សា្ថនភាពបំណុលសាធារណៈរបស់កម្ពុជាមានប្រមាណ ១៣,០៥ ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែចំនួននេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចវាយតម្លៃថា ស្ថិតនៅក្នុងភាពអាចគ្រប់គ្រងបាន ពោល គឺនៅតែមានចីរភាព និងហានិភ័យទាបនៅឡើយ។ ​

លោក សុខ វឿន ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០​២៦-២០២៧

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានទទួលសេចក្ដីទុកចិត្តពីសមាជិក និងជ្រើសរើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

NBC និង EU-ABC លើកកម្ពស់ទំនាក់ទំនងផ្នែកធុរកិច្ច និងវិនិយោគក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ធនាគារជាតិនៃកម្ពុជា (NBC) និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាព អឺរ៉ុប-អាស៊ាន (EU-ABC) បានបើកកិច្ចពិភាក្សា ដើម្បីស្វែងរកកិច្ចសហការថ្មីៗ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា

អ្នកជំនាញប្រាប់ឱ្យពលរដ្ឋ​​ប្រុ​ងប្រយ័ត្នចំពោះការទិញសម្ភារៈ​ដោយបង់រំលស់ ជាពិសេស ​រថយន្ត​ និងម៉ូតូ

ក្នុងស្ថានភាព​សេដ្ឋកិច្ច​ដូចពេលបច្ចុប្បន្ន​នេះ អ្នកជំនាញហិរញ្ញវត្ថុបានណែនាំឱ្យ​ពលរដ្ឋបង្កើន​ការ​ប្រុ​ង​ប្រយ័ត្នចំពោះការទិញ​សម្ភារៈ​ដោយ​បង់រំលស់ ជាពិសេស ​យានយន្ត

វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានភាពធន់ ទោះទទួល​រង​ផល​ប៉ះពាល់​ពីកត្តា​ខាងក្រៅ​និងខាង​ក្នុងក្ដី

ប្រព័ន្ធធនាគារ​កម្ពុជាបន្ត​រក្សា​បានភាពធន់ និងរឹងមាំ ខណៈទទួល​រង​ផល​ប់ះពាល់​ដោយប្រយោលពីភាព​មិន​ប្រាកដ​ប្រជា​នៃកត្តា​ខាងក្រៅ រួមជាមួយនឹងបញ្ហា​ប្រឈម​ក្នុងស្រុកយ៉ាងណាក្ដី