ធនាគារពិភពលោក អនុម័តឥណទាន​ចំនួន ១១០ លានដុល្លារ សម្រាប់គម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា 

ធនាគារពិភពលោក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានអនុម័តគម្រោងថ្មីមួយ “គម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា  (Sustainable Energy Transition Project)” ដើម្បីជួយប្រទេស​កម្ពុជា ​ក្នុង​ការ​រក្សាវឌ្ឍនភាពពង្រីកលទ្ធភាព​ទទួល​បានអគ្គិសនី និងគាំទ្រដល់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍថាមពល កំណើនប្រកបដោយចីរភាព និងការបង្កើតការងារ។

គម្រោងនេះនឹងជួយកម្ពុជាក្នុង​ការ​ធ្វើ​អន្តរកាលឆ្ពោះទៅសេដ្ឋកិច្ចបៃតង តាមរយៈការគាំទ្រ​ហិរញ្ញប្បទានជាឥណទាន​ចំនួន ១១០ លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក រួមជាមួយជំនួយឥតសំណង ៥ លានដុល្លារអាម៉េរិក ពីកម្មវិធីជំនួយគ្រប់គ្រងវិស័យ​ថាមពល (ESMAP)។

ការវិនិយោគនេះ នឹង​ផ្តល់​​​​អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់អគ្គិសនី, ស្ថាប័នសាធារណៈ, សហគ្រាសឧស្សាហកម្ម, អ្នកអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ, អ្នកផ្តល់សេវាកម្ម, និងអ្នកផ្គត់ផ្គង់ឧបករណ៍ប្រសិទ្ធភាពថាមពល ដោយបង្កើតការងារកាន់តែច្រើន និងប្រសើរជាងមុននៅក្នុងវិស័យនេះ។

លោកស្រី Tania Meyer ប្រធាន​គ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក មានប្រសាសន៍ថា៖

 “កម្ពុជា​ទទួលបានការតភ្ជាប់បណ្តាញប្រើប្រាស់អគ្គីសនីគួរឲ្យកត់សម្គាល់។ ដោយការពង្រឹងបណ្តាញអគ្គិសនី និងជួយឲ្យអាជីវកម្មប្រើប្រាស់ថាមពលឲ្យមានប្រសិទ្ធភាពប្រសើរឡើង គម្រោងនេះនឹងជួយគាំទ្រការប្រែប្រួលទៅរកថាមពលស្អាត ដែលនឹងជួយការពារសេដ្ឋកិច្ចពីភាពប្រែប្រួលតម្លៃថាមពលនៅលើពិភពលោក ជំរុញឱ្យកំណើន បង្កើនសមត្ថភាពប្រកួតប្រជែង និងបង្កើតការងារដែលមានគុណភាព។”

តម្រូវការអគ្គិសនីរបស់ប្រទេសកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែឧស្សាហូបនីយកម្ម នគរូបនីយកម្ម និងស្តង់ដាជីវភាពកើនឡើង។ បច្ចុប្បន្ន លទ្ធភាពទទួលបានអគ្គិសនីបានគ្រប​ដណ្តប់​ស្ទើរពេញផ្ទៃ​ប្រទេសហើយ​​ ប៉ុន្តែ​បញ្ហាប្រឈមថាមពលបន្ទាប់របស់កម្ពុជា គឺការធ្វើឱ្យបណ្តាញថាមពលកាន់តែអាចទុកចិត្តបាន មានតម្លៃសមរម្យ ធន់ និងកាន់តែស្អាត។ គម្រោងនេះគឺជាដំណាក់កាលទី ៧ នៃ អភិក្រម​កម្មវិធីពហុដំណាក់កាលបង្កើនល្បឿនអន្តរកាលថាមពលប្រកបដោយនិរន្តរភាព (MPA) នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល មានប្រសាសន៍ថា៖ 

“ឈរលើគោលការណ៍ ថាមពល​ស្អាត, មានតម្លៃសមរម្យ, អាចទុកចិត្តបាន និង​សមធម៌ (CARE) កម្ពុជា​មាន​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ធ្វើ​អន្តរកាល​ថាមពល​ដែល​មាន​ភាពត្រឹមត្រូវ ដែល​ជួយ​ដល់​ប្រជាជន, អាជីវកម្ម និង​ការអភិវឌ្ឍជាតិ​យូរអង្វែង៕”  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *