រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០​ ប្រឆាំងទីក្រុងមូស្គូ

សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែល​ទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​អនុម័តរួចរាល់ហើយ​កាលពីថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ២០២៦កន្លងទៅនេះ

កម្ពុជា​ នឹងប្រើបច្ចេកវិទ្យាផ្កាយរណប និងបញ្ញាសិប្បនិម្មិត ជួយសម្រួលដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ

សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប និងបញ្ញាសិប្បនិម្មិត គឺជាមធ្យោបាយដែលផ្តល់សារៈសំខាន់ និងផលប្រយោជន៍ជាច្រើន ជាពិសេស ភាពងាយស្រួលក្នុងកិច្ចដំណើរប្រតិបត្តិការនៅលើលំហរសមុទ្រ

ចិន រារាំងក្រុមហ៊ុនអាម៉េរិក Meta ពីការទិញក្រុមហ៊ុន AI Manus ក្នុងតម្លៃជាង ២ ពាន់លានដុល្លារ

ចិន បានរារាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Meta ពីការទិញក្រុមហ៊ុន AI Manus ក្នុងតម្លៃជាង ២ ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុនអាម៉េរិកមួយនេះទទូចយកបានហេតុផលណាមួយសមស្របឆ្លើយតបទៅនឹងការរារាំងរបស់រដ្ឋាភិបាលចិន

ប្រាក់ចំណេញពីវិស័យ AI នឹងជំរុញឱ្យចំនួនមហាសេដ្ឋីពាន់លានកើនដល់ជិត ៤ ០០០ នាក់

របាយការណ៍ថ្មីមួយពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យអន្តរជាតិដ៏ល្បី Knight Frank បានបង្ហាញថា ចំនួនមហាសេដ្ឋីកម្រិតពាន់លានដុល្លារនៅទូទាំងពិភពលោកត្រូវបានរំពឹងថា នឹងកើនឡើងដល់ជិត ៤ ០០០ នាក់នៅត្រឹមឆ្នាំ ២០៣១

កំណើនទីផ្សាររថយន្តអគ្គិសនី BYD របស់ចិន កាន់តែរីកសុះសាយ ទោះគ្មានការគាំទ្រពីអាម៉េរិកក្ដី

បើទោះបីជាពិភពលោកកំពុងមានភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ និង ការចោទប្រកាន់ពីបរទេសពាក់ព័ន្ធនឹងការដែលរដ្ឋាភិបាលចិនឧបត្ថម្ភធនលើក្រុមហ៊ុនក្នុងស្រុកក៏ដោយ ប៉ុន្តែ BYD បន្តពង្រីកខ្លួនជាសកល

រ៉ូបូតជាង ២៥ ០០០ គ្រឿង ត្រៀមដាក់ពង្រាយនៅសមរភូមិជួរមុខរបស់អ៊ុយក្រែនក្នុងឆ្នាំនេះ

ក្នុងផែនការផ្លាស់ប្តូរជំនួសឱ្យកម្លាំងយោធាជាមនុស្សនៅក្នុងតំបន់សមរភូមិជួរមុខរបស់អ៊ុយក្រែននៅក្នុងឆមាសដំបូងឆ្នាំ ២០២៦ នេះ យានយន្តគ្មានមនុស្សបើក និងរ៉ូបូតផ្សេងៗទៀតប្រមាណជា ២៥ ០០០ គ្រឿងនឹងត្រូវដាក់ពង្រាយបន្ថែម

Meta នឹងកាត់បន្ថយបុគ្គលិក ៨ ពាន់នាក់នៅខែក្រោយនេះ ហើយបង្វែរការចំណាយលើគម្រោង AI

ក្រុមហ៊ុន Meta នឹងកាត់បន្ថយបុគ្គលិក ៨ ០០០ នាក់នៅខែក្រោយនេះ ហើយបង្វែរទិសដៅបង្កើនការចំណាយលើគម្រោងបញ្ញាសិប្បនិម្មិត (AI)

អាល្លឺម៉ង់ បង្ហាញផែនការអភិវឌ្ឍន៍ខ្លួនក្លាយជាមហាអំណាចយោធាដាច់គេនៅអឺរ៉ុប

រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានបង្ហាញសំណុំឯកសារយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងគោលដៅអភិវឌ្ឍន៍ក្លាយខ្លួនជាប្រទេសដែលមានកម្លាំងយោធាខ្លាំងជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប

លោក John Ternus នឹងក្លាយជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Apple ជំនួសលោក Tim Cook

ក្រុមហ៊ុន Apple បានតែងតាំងលោក John Ternus ជានាយកប្រតិបត្តិថ្មីជំនួសតំណែងលោក Tim Cook ដែលបានដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះអស់រយៈពេល ១៥ ឆ្នាំ

អតីតមន្ត្រីជាន់ខ្ពស់អារ៉ាប់រួម ចង់ឱ្យរដ្ឋាភិបាលពិចារណាដកមូលដ្ឋានទ័ពអាម៉េរិក

សាស្ត្រាចារ្យសកលវិទ្យាល័យ UAE University នៃព្រះរាជាណាចក្រអារ៉ាប់រួមលោក Abdulkhaleq Abdulla កាលពីចុងសប្តាហ៍កន្លងមកនេះ បានលើកឡើងថា វាគួរដល់ពេលហើយសម្រាប់រដ្ឋាភិបាលក្នុងការពិចារណាដកចេញនូវមូលដ្ឋានទ័ពអាម៉េរិកទាំងអស់ចេញពីប្រទេសរបស់ខ្លួន