ចិន រារាំងក្រុមហ៊ុនអាម៉េរិក Meta ពីការទិញក្រុមហ៊ុន AI Manus ក្នុងតម្លៃជាង ២ ពាន់លានដុល្លារ

បរទេស ៖ ចិន បានរារាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Meta ពីការទិញក្រុមហ៊ុន AI Manus ក្នុងតម្លៃជាង ២ ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុនអាម៉េរិកមួយនេះទទូចយកបានហេតុផលណាមួយសមស្របឆ្លើយតបទៅនឹងការរារាំងរបស់រដ្ឋាភិបាលចិន នេះបើយោងតាមសេចក្ដីរាយការណ៍ពី DW ។

កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ចិន (NDRC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងហាមឃាត់ការវិនិយោគបរទេសនៅក្នុងក្រុមហ៊ុន Manus ស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិ ហើយតម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់ដកប្រតិបត្តិការទិញយកទៅវិញ។ គោលបំណងនៃការប្រកាសនេះ គឺរារាំងក្រុមហ៊ុនអាម៉េរិក Meta ឱ្យបញ្ឈប់ការទិញក្រុមហ៊ុនចិន Manus ដែលត្រូវបានគេជឿថាវាអាចមានតម្លៃលើសពី ២ ពាន់ដុល្លារទៅទៀត។ Meta ដែលជាក្រុមហ៊ុនមេរបស់វេទិកាបណ្តាញសង្គម ដូចជា Facebook, Instagram និង WhatsApp បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការទិញ Manus នឹងត្រូវអនុវត្តដោយស្របច្បាប់យ៉ាងពេញលេញ ជាមួយនឹងការរំពឹងថានឹងមានដំណោះស្រាយ ឬចម្លើយសមស្របណាមួយសម្រាប់ស្រាយចម្ងល់របស់ពួកគេ។

កាលពីឆ្នាំមុន ក្រុមហ៊ុន Manus បានប្រកាសថា ខ្លួនគឺជាភ្នាក់ងារបញ្ញាសិប្បនិម្មិតទូទៅ (General AI) ដំបូងគេរបស់ពិភពលោក ដែលមិនត្រឹមតែចេះឆ្លើយសំណួរនោះទេ ប៉ុន្តែវាអាចធ្វើសកម្មភាពផ្សេងៗជំនួសមនុស្សបាន ដូចជា ការសរសេរកូដ ស្រាវជ្រាវទីផ្សារ និងរៀបចំកញ្ចប់ថវិកា ដែលវាប្រៀបដូចជា បុគ្គលិកឌីជីថល ដែលអាចប្រើប្រាស់កុំព្យូទ័រ និងកម្មវិធីផ្សេងៗជំនួសមនុស្សបានយ៉ាងស្ទាត់ជំនាញ។ Manus មិនបង្កើតគំរូ AI ផ្ទាល់ខ្លួនទេ ប៉ុន្តែដំណើរការលើម៉ូឌែលជាច្រើនរបស់លោកខាងលិចដែលមានស្រាប់។ នេះមានន័យថា Manus ប្រើប្រាស់ម៉ូឌែល AI ច្រើនដែលមានស្រាប់ ដូចជា GPT របស់ OpenAI ឬ Llama របស់ Meta មកធ្វើជាខួរក្បាលដែលអាចធ្វើការងារជាក់ស្តែងបានច្រើនដំណាក់កាល។

កាលពីខែកក្កដា ឆ្នាំមុន Manus បានបិទការិយាល័យនៅប្រទេសចិន ហើយបានផ្លាស់ប្តូរទីតាំងប្រតិបត្តិការរបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរី ដើម្បីរួមបញ្ចូលជាមួយនឹងក្រុមហ៊ុនមេរបស់ខ្លួននៅទីនោះ។ ការផ្លាស់ប្តូរនេះបានអនុញ្ញាតឱ្យ Manus ជៀសផុតពីការរឹតបន្តឹងរបស់អាម៉េរិកលើការវិនិយោគនៅក្នុងក្រុមហ៊ុន AI របស់ចិន និងច្បាប់របស់ចិន​ ដែលកំណត់សមត្ថភាពរបស់ AI startups ក្នុងការផ្ទេរប្រតិបត្តិការមួយចំនួនទៅក្រៅប្រទេស។ ក្រោយមក នៅក្នុងអំឡុងខែធ្នូ ក្រុមហ៊ុនអាម៉េរិក Meta បានប្រកាសថា ខ្លួននឹងទិញយក Manus ដើម្បីផ្ដាច់ចេញពីកម្មសិទ្ធិរបស់ចិន។ ការសម្រេចនេះ គឺជាករណីដ៏កម្រនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិកក្នុងការទិញក្រុមហ៊ុន AI ដែលមានទំនាក់ទំនងខ្លាំងជាមួយប្រទេសចិន។ យ៉ាងណាមិញ ស្របពេលដែលចិនកំពុងប្រជែងគ្នាយ៉ាងខ្លាំងជាមួយនឹងអាម៉េរិកលើការច្នៃប្រឌិតបញ្ញាសិប្បនិម្មិត (AI) ដោយសារវាគឺជាកម្លាំងជំរុញផ្នែកសេដ្ឋកិច្ច និងសន្តិសុខជាតិ ការទិញយកក្រុមហ៊ុន Manus គឺមិនមែនជារឿងងាយស្រួលនោះទេ។

លោក Lian Jye Su ប្រធានអ្នកវិភាគនៅក្រុមស្រាវជ្រាវបច្ចេកវិទ្យា និងប្រឹក្សា Omdia បានលើកឡើងថា ចិនកំពុងបង្ហាញពិភពលោកថា ខ្លួនមានជំហរដាច់ខាត និងម៉ឺងម៉ាត់បំផុតក្នុងកិច្ចការពារធនធាន និងសមត្ថភាពផ្នែកបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន ដោយសារវាគឺទ្រព្យសម្បត្តិស្នូលសម្រាប់សន្តិសុខជាតិ។ ជាមួយគ្នានេះ វាក៏បាន​បង្ហាញឱ្យឃើញ​យ៉ាង​ច្បាស់ថា ​អាជ្ញាធរចិន នឹងបន្តតាមដាន និងរារាំងរាល់ការប៉ុនប៉ងទាំងឡាយណាពីសំណាក់ក្រុមហ៊ុនបរទេសដែលចង់មកទិញយកក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/09/2026

បរទេស​ ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី​ RT បានឲ្យដឹងថា

ធនាគារជាតិ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះសេវាទូទាត់គ្មានអាជ្ញាបណ្ណ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​បាន​អំពាវនាវ​ឱ្យ​សាធារណជន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​មុននឹង​តភ្ជាប់​ ​ឬ​ចូល​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​ណាមួយ​ដែល​មិន​មាន​អាជ្ញាបណ្ណ​ច្បាស់លាស់ ​ដើម្បី​ចៀសវាង​ហានិភ័យ ​ឬ​ការ​ខាតបង់​ដែល​អាច​កើតមាន​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប

CSX៖ ការជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈការកៀរគរទុនឈានដល់ ៧២០ លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​កត់សម្គាល់​ថា​ ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​កើនឡើង​ខ្លាំង​ ​ខណៈ​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​បាន​កៀរគរ​ទុន​ប្រមាណ ​៧​២០ លាន​ដុល្លារ​ ​តាមរយៈ​ទីផ្សារ​មូលធន​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុន​ ២០​-​៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ចិញ្ចឹម​ត្រី​ឆ្ដោ​ជួយ​​គ្រួសារ លោក​ នី ​ប្រុស ​រក​ចំណូល​ជិត​ ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 11/09/2026

ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​គ្រួសារ​កសិករ​មួយ​នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ ​ដោយ​អាច​ប្រមូល​ផល​បាន​ពី​ ​១០​ ​ទៅ​ ​១៥​ តោន​ក្នុង​មួយ​ឆ្នាំ​ ​និង​រក​ប្រាក់​សរុប​ជិត​ ៤ ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ប្រមាណ​ ២ ម៉ឺន​ដុល្លារ ​បន្ទាប់ពី​កាត់​កង​ចំណាយ​ផ្សេង​ៗ

លោក Trump សន្យាចែកលុយឱ្យពលរដ្ឋម្នាក់ ៥០០០ ដុល្លារ ពេលឈ្នះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/09/2026

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាយ៉ាងភ្ញាក់ផ្អើលមួយដល់ពលរដ្ឋដោយថ្លែងថា លោកនឹងផ្តល់ប្រាក់លើកទឹកចិត្ត ដែលហៅថា «Trump Dividend» ចំនួន ៥០០០ ដុល្លារ ជូនដល់ប្រជាពលរដ្ឋអាមេរិកាំងពេញវ័យគ្រប់ៗរូបប្រសិនបើគណបក្សសាធារណៈ អាចបន្តគ្រប់គ្រង និងរក្សាកៅអីភាគច្រើនក្នុងសភាទាំងពីរនាពេលបោះឆ្នោតពាក់កណ្តាលអាណត្តិ អំឡុងខែវិច្ឆិកាខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​


Leave a Reply

Your email address will not be published.Required fields are marked *