ឆ្នាំ២០២៥ កម្ពុជាទទួលបានទុនវិនិយោគ ១០ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ខេត្តកំពង់ស្ពឺទទួលបានគម្រោង​វិនិយោគ​ច្រើនជាងគេ

ឆ្នាំ២០២៥ កម្ពុជាទទួលបានទុនវិនិយោគ ១០ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ខេត្តកំពង់ស្ពឺទទួលបានគម្រោង​វិនិយោគ​ច្រើនជាងគេខណៈវិស័យឧស្សាហកម្មមានទំហំធំជាងគេ៥,៦ប៊ីលានដុល្លារ

ពេញមួយឆ្នាំ២០២៥ កម្ពុជាទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ជាង​ ៦ ១០០លានដុល្លារ​អាម៉េរិក​

ចិន​ បានឈរ​លំដាប់ទី១​​ ដែលបានដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា​លើ​វិស័យ​នានា ដូចជា​ អចលនទ្រព្យ ឧស្សាហកម្ម ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម ជាក់ស្ដែង​ ក្នុងឆ្នាំ២០២៥​កន្លងទៅនេះ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិនសរុបជាង​ ៦១០០លានដុល្លារអាម៉េរិក​

វៀតណាម ដាក់ផែនការឆ្នាំ២០២៦ សម្រេចឱ្យបានកំណើនសេដ្ឋកិច្ច ១០% ខណៈឆ្នាំ២០២៥ សម្រេចបានជាង ៨%

រដ្ឋាភិបាលវៀតណាម បានដាក់ផែនការដើម្បីអាចសម្រេចបានមហិច្ឆតារបស់ខ្លួនជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៦ ឱ្យបាន ១០% ខណៈដែលកាលពីឆ្នាំ២០២៥កន្លងទៅនេះ សម្រេចបានត្រឹម ៨.០២% ប៉ុណ្ណោះ

កម្ពុជា នាំអង្ករចេញជាង ៩៤ម៉ឺនតោន បានចំណូលជាង ៦០២លានដុល្លារ ជិតគ្រប់ផែនការ ១លានតោនក្នុង១ឆ្នាំ

នៅឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាបានសម្រេចនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសរុបចំនួន ៩៤០ ៣២១ តោន គិតជាទឹកប្រាក់បានចំនួន ៦០២.​៤១លានដុល្លារសហរដ្ឋអាម៉េរិក

គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បន្តជុំទី២ លើការបន្ធូរបន្ថយការសងត្រឡប់សម្រាប់គ្រួសារវីរៈកងទ័ព និងជនភៀសសឹក

គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងអនុវត្តជុំទី២របស់ខ្លួនក្នុងការបន្ធូរបន្ថយលក្ខខណ្ឌនៃការបង់ប្រាក់សងត្រឡប់របស់អតិថិជនដែលជាគ្រួសារយោធិន និងគ្រួសារជនភៀសឹក ដែលកំពុងជួបទុក្ខលំបាកក្នុងគ្រួសារ

មហាយក្សចិន ត្រៀមខ្លួនស្វាគមន៍កំណើនសេដ្ឋកិច្ចកាន់តែប្រសើរឡើងនៅក្នុងឆ្នាំ២០២៦នេះ

សារព័ត៌មានប៊ុលហ្គារី​ Novinata កាលពីចុងសប្តាហ៍កន្លងមកនេះបានសរសេរថា សេដ្ឋកិច្ចរបស់មហាយក្សចិននៅក្នុងឆ្នាំ២០២៦នវ នឹងអាចមើលឃើញកំណើនកាន់តែល្អជាងឆ្នាំទៅទៀត ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ចេញនូវយុទ្ធសាស្ត្រ ជាមួយនឹងគោលនយោបាយជំរុញសេដ្ឋកិច្ចច្រើនវិធីសាស្ត្រ

រាជរដ្ឋាភិបាល សម្រេច​ពន្យារការអនុវត្ត​ពន្ធលើ​ចំណេញមូលធន​ផ្នែកអចលនទ្រព្យ​រហូតដល់ដើមឆ្នាំ២០២៧

ពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យ​ត្រូវ​បាន​រាជរដ្ឋាភិបាលប្រកាសពន្យារពេល​អនុវត្ត​មួយឆ្នាំទៀត តែពន្ធលើចំណេញមូលធន​ផ្នែកផ្សេង​ចាប់ផ្ដើម​អនុវត្ត

ចិន មានសព្វាវុធប្រល័យថ្មី DF-27 ដែលជាមីស៊ីលអាចបាញ់ដល់គ្រប់ទីតាំងទាំងអស់ក្នុងទឹកដីអាម៉េរិក

មន្ទីរប៉ង់តាហ្គោន បានបង្ហាញរបាយការណ៍ស៊ើបអង្កេតមួយដែលបានដាក់ការសង្ស័យថា ប្រទេសចិន បានដាក់ឲ្យប្រតិបត្តិការមីស៊ីលឆ្លងទ្វីប DF-27 ទៅក្នុងជួរកងទ័ពរបស់ខ្លួនជាផ្លូវការ

កា​ររៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់សង្គម និងសេដ្ឋកិច្ចជាតិ

ក្រោយពេលរៀបចំដែនដី នគរូបនីយកម្ម រួចរាល់ នឹង​ផ្ដល់​អត្ថ​ប្រយោជន៍យ៉ាងច្រើនទៅដល់វិស័យ​សំខាន់ៗ​មួយចំនួន ដែល​ក្នុងនោះរួមមានទាំងការវិនិយោគវិស័យសំណង់ វិស័យសេដ្ឋកិច្ច សង្គម បរិស្ថាន សន្តិសុខ​ស្បៀង ធនធានវប្បធម៌ប្រវត្តិសាស្ត្រ និង​នយោបាយ​/អភិបាលកិច្ច

មាសឡើងថ្លៃជាង ៥ ៣០០ ដុល្លារក្នុង ១ តម្លឹង បន្ទាប់ពីអាម៉េរិកចាប់ខ្លួនប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolás Maduro

នៅលើទីផ្សារអាស៊ីនាថ្ងៃចន្ទ សប្ដាហ៍នេះ តម្លៃមាសបានឡើងថ្លៃប្រហែល ១,៨% ឬ ៤ ៤០៨ ដុល្លារក្នុងមួយអោន ខណៈដែលតម្លៃប្រាក់ក៏បានឡើងថ្លៃជិត ៣,៥% ផងដែរ ដែលការឡើងថ្លៃយ៉ាងលឿននេះកើតមានបន្ទាប់ពីអាម៉េរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា