លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

បរទេស​ ៖ តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ។ នេះជាការទទួលស្គាល់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។

ថ្លែងប្រាប់ FOX News នៅសប្ដាហ៍នេះ លោក ត្រាំ បាននិយាយថា តម្លៃប្រេងសាំងមិនបានថមថយនោះទេ ហើយតម្លៃនេះនឹងកាន់តែហក់ឡើងខ្ពស់បន្ថែមទៀត ប្រសិនបើសង្គ្រាមនៅមជ្ឈិមបូព៌ាមិនទាន់បិទបញ្ចប់ ។ នេះគឺជាការទទួលស្គាល់ដ៏កម្ររបស់លោក ត្រាំ ចាប់តាំងពីប្រធានាធិបតីវ័យ ៨០ ឆ្នាំរូបនេះចេញបញ្ជាឲ្យវាយប្រហារប្រទេសអ៊ីរ៉ង់កាលពី ៦ សប្តាហ៍មុន ។

ជម្លោះនេះបានធ្វើឲ្យទីផ្សារថាមពលពិភពលោកហក់ឡើងថ្លៃ ដែលបណ្តាលឲ្យតម្លៃប្រេងពិភពលោកកើនឡើងប្រមាណ ៥០ ភាគរយ ហើយក៏ប៉ះពាល់ដល់តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកផងដែរ បលទោះបីជាប្រទេសនេះមិននាំចូលប្រេងតាមរយៈច្រកសមុទ្រ Hormuz ក៏ដោយ ។

តាមទិន្នន័យរបស់ GasBuddy បានបង្ហាញថា​ តម្លៃជាមធ្យមនៃសាំងធម្មតានៅតាមស្ថានីយប្រេងឥន្ធនៈរបស់សហរដ្ឋអាម៉េរិកក្នុងខែមេសានេះ បានឡើងលើសពី ៤ ដុល្លារក្នុងមួយហ្គាឡុងដែលមានចំណុះជិត ៤ លីត្រ ខណៈកាលពីខែកុម្ភៈ ពោលនៅមុនពេលផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់ តម្លៃជាមធ្យមនៃប្រេងសាំងធម្មតានៅសហរដ្ឋអាម៉េរិក ស្ថិតនៅក្រោម ៣ ដុល្លារប៉ុណ្ណោះក្នុងមួយហ្គាឡុង ឬមិនលើសពី ៣ ដុល្លារ ២៥ សេន នៅក្នុងមួយហ្គាឡុងនោះឡើយ ។

ពាក់ព័ន្ធនឹងរឿងនេះដែរ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Qalibaf បានផ្លែផ្កាទៅឲ្យសហរដ្ឋអាម៉េរិកថា សូមអាម៉េរិក រីករាយជាមួយនឹងតម្លៃប្រេងសាំងបច្ចុប្បន្ននៅតាមស្ថានីយប្រេងឥន្ធនៈរបស់ខ្លួន ។ មិនយូរប៉ុន្មានទេ អាម៉េរិកនឹងស្ដាយក្រោយចំពោះតម្លៃប្រេងសាំងដែលហក់ឡើងដល់ ៤ ទៅ ៥ ដុល្លារក្នុងមួយហ្គាឡុង។

ជាមួយគ្នានេះដេរ ការកើនឡើងនៃតម្លៃប្រេងសាំងក៏កំពុងនាំឲ្យសហរដ្ឋអាម៉េរិកជួបបញ្ហាអតិផរណាផងដែរ ។ ជាក់ស្ដែង ក្នុងខែមីនា អតិផរណាអាម៉េរិកបានហក់ឡើងដល់ជាង ៣ ភាគរយ បើប្រធៀបនឹងឆ្នាំមុន ។

បើតាមការស្ទង់មតិរបស់ Pew Survey បានបញ្ជាក់ថា ប្រហែល ៦៩ ភាគរយនៃពលរដ្ឋអាម៉េរិកកំពុងព្រួយបារម្ភពីការកើនឡើងនៃតម្លៃប្រេងសាំង ហើយពួកគេបានអំពាវនាវឲ្យលោក ត្រាំ បិទបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ឱ្យឆាប់បំផុត៕ ប្រែសម្រួលដោយ ៖ សុខ ជីវ័ន្ត


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋត្រៀមកញ្ចប់ថវិកាអន្តរាគមន៍ទប់ទល់ការឡើងថ្លៃប្រេងឥន្ធនៈនិងឧស្ម័ន (LPG)

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំពុងរៀបចំកញ្ចប់ថវិកាអន្តរាគមន៍ពិសេសមួយ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិប្រេងឥន្ធនៈនិងតម្លៃហ្គាស (LPG) ដែលកំពុងហក់ឡើងថ្លៃខ្ពស់នៅលើទីផ្សារក្នុងប្រទេស

កម្ពុជា នាំចេញស្បែកជើងទៅទីផ្សារអន្តរជាតិក្នុងត្រីមាសទី១ មានទំហំជាង៥១៦លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

ការនាំចេញស្បែកជើងពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៣ខែឆ្នាំ២០២៦កន្លងទៅនេះ មានទំហំទឹកប្រាក់ជាង ៥១៦លានដុល្លារអាម៉េរិក កើនឡើងជាង៥៤លានដុល្លារស្មើនឹងជាង១១ភាគរយ

ឆ្នាំ២០២៦ អ្នកទិញអចលនទ្រព្យមានអំណាច​ជាងអ្នកលក់ ខណៈតម្លៃទីផ្សារទាបជាងឆ្នាំចាស់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2026

បច្ចុប្បន្ន ការទិញ​-លក់អចលនទ្រព្យនៅកម្ពុជា មានទស្សនវិស័យខុសពីមុន​ ដោយអ្នកទិញភាកច្រើន គឺទិញអចលនទ្រព្យណា​ដែលអាច​រកចំណូលបាន ហើយប្រើពេលវិនិយោគរយៈពេល​វែង​ និងមានឥទ្ធិល​ខ្លាំង​ជាង​អ្នកលក់​

អាល្លឺម៉ង់ បង្ហាញផែនការអភិវឌ្ឍន៍ខ្លួនក្លាយជាមហាអំណាចយោធាដាច់គេនៅអឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2026

រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានបង្ហាញសំណុំឯកសារយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងគោលដៅអភិវឌ្ឍន៍ក្លាយខ្លួនជាប្រទេសដែលមានកម្លាំងយោធាខ្លាំងជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប

សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងបន្ថែមសម្ពាធដល់សេដ្ឋកិច្ចចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

ស្របពេលសេដ្ឋកិច្ចចិនកំពុងរងផលប៉ះពាល់ពីពន្ធគយរបស់ប្រធានាធិបតីអាម៉េរិកលោក Donald Trump ស្រាប់ទៅហើយនោះ សង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែដាក់សម្ពាធដល់មហាអំណាចសេដ្ឋកិច្ចទី ២ លើពិភពលោក បន្ថែមទៀត

កម្ពុជា បើកដំណើរការជាផ្លូវការនូវរោងចក្រចម្រាញ់រ៉ែមាសទី៧ នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

រោងចក្រចម្រាញ់រ៉ែមាសក្រុមហ៊ុនCAMBODIAN K88 INDUSTRYជារោងចក្រចម្រាញ់រ៉ែមាសទី៧​នៅកម្ពុជា បានចាប់ផ្តើមបើកដំណើរការខ្សែសង្វាក់ផលិតកម្មជាផ្លូវការ

ត្រីមាសទី ១ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អាស៊ាន សម្រេចបានជិត ៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

គិតត្រឹមត្រីមាសទី ១ ដើមឆ្នាំ ២០២៦ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រេចបានទំហំទឹកប្រាក់ប្រមាណជា ៤,៨៦ ពាន់លានដុល្លារ កើនឡើង ១០.៥០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

រដ្ឋបាលខេត្តសៀមរាប នឹងអភិវឌ្ឍតំបន់ផាប់ស្ទ្រីត និងតំបន់ដងស្ទឹង ឱ្យកាន់តែមានភាពទាក់ទាញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

ដ្ឋបាលខេត្តសៀមរាប នឹងអភិវឌ្ឍរៀបចំតំបន់ផាប់ស្ទ្រីត និងតំបន់មាត់ស្ទឹងសៀមរាបឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏រស់រវើក ដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិកាន់តែច្រើន តាមរយៈការអនុវត្តបច្ចេកវិទ្យាទីក្រុងឆ្លាតវៃ (Smart City)

តម្លៃម្រេច​កំពត​ឡើងថ្លៃ​ ខណៈទិន្នផលធ្លាក់ចុះ​ក្នុងឆ្នាំ ២០២៦ នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

ស្រ​បពេល​នឹង​តម្លៃម្រេច​​កំពតបានបន្ត​ឡើងថ្លៃ​មួយកម្រិតទៀត ងាកទៅមើល​ទិន្នផល​ឆ្នាំ ២០២៦ នេះ បែរជាធ្លាក់ចុះ ដោយសារតែ​អាកាសធាតុ​ឆ្នាំនេះមិនអំណោយផល

លោក John Ternus នឹងក្លាយជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Apple ជំនួសលោក Tim Cook

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/04/2026

ក្រុមហ៊ុន Apple បានតែងតាំងលោក John Ternus ជានាយកប្រតិបត្តិថ្មីជំនួសតំណែងលោក Tim Cook ដែលបានដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះអស់រយៈពេល ១៥ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *