សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីមានការវិវត្តតិចតួច ខណៈអ្នកជំនាញថាការខ្វះទុនបង្វិលនៅតែជាបញ្ហាប្រឈម

ភ្នំពេញ ៖ Handcrafted Cashew nuts stung treng (HCST) គឺជា​ឈ្មោះសហគ្រាសមួយ​ដែលប្រមូល​ទិញ​គ្រាប់​ស្វាយ​ចន្ទីពីក​សិករ​យកទៅកែ​ច្នៃជា​អាហារ​សម្រ​ន់ដែ​ល​មានរ​សជា​តិផ្សេ​ងៗ​។ សហគ្រាសមួយ​នេះត្រូ​វ​បានសា​ងសង់លើ​ផ្ទៃដីទំហំ​ ​៤ហិកតា ស្ថិតនៅឃុំ​ស្រែក្រសាំង ស្រុក​សៀម​បូក​ ខេ​ត្ត​ស្ទឹង​ត្រែង​ និងបានរួមចំណែកជួយកសិករដាំស្វាយចន្ទីនៅក្នុងខេត្តនេះបានច្រើនគួរឱ្យកត់សម្គាល់។

​កញ្ញា​ ​សឿន សុទ្ធ​នីតា​ ជាម្ចាស់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីខាងលើនេះ បានឱ្យដឹងថា ដើម្បីស្វែងរកទីផ្សារក្នុងការលក់ផលិតផលសម្រេចរបស់ខ្លួន កន្លងមកយុវតីរូបនេះតែងនាំយកផលិតផលរបស់ខ្លួនទៅដាក់តាំងបង្ហាញតាមពិព័រណ៍នានា។

​សម្រាប់ពិព័រណ៍ផលិតផលនោះទៀតសោត កញ្ញាបានបញ្ជាក់ថា មិនត្រឹមតែនៅតាមវេទិកាពិព័រណ៍ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែសហគ្រាសរបស់កញ្ញាក៏ធ្លាប់បានចូលរួមក្នុងវេទិកាពិព័រណ៍ក្រៅស្រុកផងដែរ ដែលសកម្មភាពទាំងនេះ គឺដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួនផង និងដើម្បីបញ្ជាក់ពីគុណភាពស្តង់ដារនៃគ្រាប់ស្វាយចន្ទី​កែច្នៃផង។

កញ្ញាបានឱ្យដឹងថា សម្រាប់រយៈពេលជាងពាក់កណ្ដាលឆ្នាំ២០២៤នេះ ទីផ្សាររបស់​ខ្លួនមានការវិវត្តតិចតួចបើធៀបនឹងឆ្នាំមុន ដោយបច្ចុប្បន្នកញ្ញាកំពុង​តែធ្វើការ​ជាមួយអ្នកទិញ​ដែលមាន​សក្កានុពលផ្សេងទៀត បន្ថែមពីលើដៃគូដែលមានស្រាប់នៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ។

ទាក់ទិននឹងរឿងនេះ កញ្ញា សឿន សុទ្ធនីតា បានឱ្យដឹងថា៖

«ខ្ញុំកំពុងធ្វើការជាមួយអ្នកទិញដែល​មានសក្កានុពលដែលស្ថិតនៅប្រទេសផ្សេងទៀត ជាក់ស្ដែង ឥឡូវនេះខ្ញុំបានឈាន ទៅដល់ការចរចា​តម្លៃ​ជាមួយគ្នា ដូចជានៅសហរដ្ឋអាមេរិកជាដើម ដែលអាចនិយាយបានថា លទ្ធផលឈាន​ដល់​ដំណាក់កាល ៦០ ទៅ៧០%ហើយ»។

ក្រៅពីការវិវឌ្ឍតិចតួចនេះ សហគ្រាសរបស់កញ្ញាក៏មានជួប​ប្រទះ​នូវ​បញ្ហា​លំបាក​មួយ​ចំនួ​នផងដែរ​ ​ដូ​ចជា​បញ្ហា​តម្លៃ​មិន​ទាន់​អាច​ប្រកួត​ប្រជែង​ជាមួយ​ទីផ្សារ​ដែល​មាន​ស្រាប់ ប​ញ្ហា​ភាពថ្មីថ្មោង​នៃផលិត​ផល​​នៅលើ​ទីផ្សា​រ ​ព្រ​មទាំង​បញ្ហា​ថ្លៃដើ​មខ្ពស់ជាដើម។ ជាមួយគ្នានេះ ដើម្បីអាចកាត់បន្ថយថ្លៃដើម ជាបទពិសោធកាលពីពេលកន្លងទៅនេះ កញ្ញា និងក្រុមគ្រួសារបានធ្វើការផ្ទាល់ជាមួយកសិករដែលដាំដុះគ្រាប់ស្វាយចន្ទី ដើម្បីបណ្ដុះបណ្ដាលពង្រឹងស្តង់ដារនៃការដាំដុះដំណាំស្វាយចន្ទី និងឈានដល់ការព្រមព្រៀងទិញគ្រាប់ស្វាយចន្ទីឆៅ សម្រាប់យកមកកែច្នៃ។

យ៉ាងណាមិញ លោក អ៊ួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីនៅកម្ពុជាបានឱ្យដឹងថា ការកែច្នៃ​គ្រាប់ស្វាយចន្ទីនៅឆ្នាំនេះមានការធ្លាក់ចុះច្រើន បើធៀបទៅនឹងរយៈពេលដដែលកាលពីឆ្នាំមុន។

លោក អ៊ួន ស៊ីឡុត បានបញ្ជាក់ថា ៖

«ការកែច្នៃនៅឆ្នាំ២០២៤នេះ ហាក់ដូចជាមានការធ្លាក់ចុះច្រើន មូលហេតុគឺ​ដោយ​​សារតែសហគ្រាសគាត់មិនមានទុនបង្វិលក្នុងការទិញគ្រាប់ស្តុកទុកនៅឡើយ។ ម្យ៉ាងទៀត ដោយសារតែតម្លៃនៅខាងក្រៅល្អ ធ្វើឱ្យកសិករលក់គ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសយ៉ាងគំហុក»។

ក្នុងនាមជាប្រធានសមាគមស្វាយចន្ទី លោក អ៊ួន ស៊ីឡុត ចង់ឱ្យភាគីពាក់ព័ន្ធ ជាពិសេសគ្រឹះស្ថានផ្ដល់កម្ចីដែលរួមមាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជួយបញ្ចេញទុនក្នុងអាត្រាការប្រាក់ទាប ដើម្បីឱ្យសហគ្រាសអាចមានលទ្ធភាពយកកម្ចីមកប្រើប្រាស់ក្នុងសង្វាក់ផលិតកម្មរបស់ពួកគេ។ លោកជឿជាក់ថា ប្រសិនបើសហគ្រាសក្នុងស្រុកមានទុនគ្រប់គ្រាន់ក្នុងការទិញគ្រាប់ស្វាយចន្ទី ដើម្បីស្តុកទុក នោះការកែច្នៃក៏កាន់តែប្រសើរឡើង ហើយចរន្ដនៃការលក់គ្រាប់ស្វាយចន្ទីឆៅរបស់កសិករទៅទីផ្សារក្រៅប្រទេស ក៏នឹងកាត់បន្ថយផងដែរ។

គួរបញ្ជាក់ថា ដំណាំ​ស្វាយច​ន្ទី ជាប្រភេទ​ដំណាំដែល​ប្រើប្រាស់​ទំហំដី​ចំនួន ២៣០ ២០២ ហិកតា នៃ​ផ្ទៃដី​ដាំដុះ សរុប​នៅ​កម្ពុជា។ ដំណាំនេះ​គឺស្ថិត​នៅ​លេខ​រៀង​ទី៤ ក្នុង​ចំណោម​ដំណាំទាំង​១៣មុខ​សំខាន់ៗ ដែល​ប្រើប្រាស់​ដីអស់​ច្រើន​ជាង​គេ។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​ពីស្ថាន​ភាព​នៃការ​ប្រើប្រាស់​ដីរបស់​កម្ពុជា ពីក្រសួង​បរិស្ថាន​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ