រដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកនិតិវិធីកាត់បន្ថយតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹក ក្រោយបិទព្រំដែនកម្ពុជា-ថៃ

រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងស្វែងរកនិតីវិធីសម្រួលដល់ការកាត់បន្ថយតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់ក្រុមហ៊ុនមួយចំនួនដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ

ការដាក់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របផលិតផលគ្រឿងស្រវឹង ជាការប្រកួតប្រជែងមិនស្មើភាពគ្នា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុវត្តគោលការណ៍ហាមឃាត់ការផ្ដល់រង្វាន់តាមរយ:ក្រវិលកំប៉ុងលើភេសជ្ជៈមានជាតិស្ករ ភេសជ្ជៈប៉ូវកម្លាំង និងផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះតទៅ។ សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ និងមិនត្រូវមានការបញ្ជាទិញថ្មី នាំចូល ឬផលិតនូវគម្របផលិតផលភេសជ្ជៈមានជាតិស្ករ ដែលមានការផ្តល់រង្វាន់ទៀតឡើយ។ គោលការណ៍របស់រដ្ឋាភិបាលនេះ មានគោលបំណងពង្រឹងការប្រកួតប្រជែងដោយស្មើភាពគ្នា និងការពារសុខភាពសាធារណៈ។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

គណៈរដ្ឋមន្ត្រីថៃ សម្រេចអនុម័តឱ្យរដ្ឋខ្ចីប្រាក់ដល់ ១២ ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាប្រឈម

គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើក្រឹត្យអាសន្នមួយដែលអនុញ្ញាតឱ្យក្រសួងហិរញ្ញវត្ថុខ្ចីប្រាក់រហូតដល់ ៤០០ ពាន់លានបាត (ប្រហែល ១២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីដោះស្រាយជួយពលរដ្ឋរងផលប៉ះពាល់ពីវិបត្តិថាមពល

វិភាគ៖ វិបត្តិសេដ្ឋកិច្ច​ពី​ជម្លោះ​ព្រំដែន​ ត្រូវការឱ្យកម្ពុជា និងថៃ ស្ដារទំនុកចិត្តលើគ្នាឡើងវិញ

ប្រទេស​កម្ពុជា និងថៃ ដែលធ្លាប់បានពឹងផ្អែកគ្នាទៅវិញទៅមក ដើម្បីជំរុញពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគផ្ទាល់ពីបរទេស ការធ្វើចំណាកស្រុករបស់ពលករ និងទេសចរណ៍ ​នៅពេលនេះ បានធ្លាក់ចូល​ក្នុងវិបត្តិ និងទាមទារឱ្យប្រទេសទាំងពីរស្ដារទំនុកចិត្តលើគ្នាឡើងវិញ

តម្រូវការ​កម្លាំងពលកម្មជំនាញ​នៅកម្ពុជា​កើនឡើង​ជា​លំដាប់ ស្រប​នឹង​កំណើន​វិនិយោគថ្មីៗចូលមកជា​បន្តបន្ទាប់​

ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើន​នៃកា​រវិនិយោគនៅក្នុងប្រទេស​កម្ពុជា​ទាំង​ការ​វិនិយោគមកពីបរទេស និងការ​វិនិយោគពីសំណាក់​វិនិយោគិនក្នុងស្រុក បានកើនឡើង​ជា​លំដាប់

ការនាំចូលម៉ូតូអគ្គិសនីនៅកម្ពុជាកើនឡើងជាង ៣០% ខណៈតម្លៃប្រេងសាំងនៅបន្តកើនឡើង

ស្របពេលដែលតម្លៃប្រេសឥន្ធនៈនៅតែបន្តហក់ឡើងខ្ពស់ បានធ្វើឱ្យកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីនៅប្រទេសកម្ពុជាមានការកើនឡើងខ្ពស់គួរកត់សម្គាល់

វត្តមានរោងចក្រផលិតក្រណាត់ក្នុងស្រុក នឹងជួយបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនូវសុទិដ្ឋិនិយមថា ប្រទេសកម្ពុជា នឹងមានរោងចក្រផលិតក្រណាត់ដោយខ្លួនឯង ក្នុងស្រុក នៅឆ្នាំ ២០២៧ ខណៈអ្នកជំនាញសេដ្ឋកិច្ចលើកឡើថា ​វត្តមានរោងចក្រនេះនឹងជួយបង្កើនគុណតម្លៃបន្ថែមដល់សេដ្ឋកិច្ច

ការ​ឈប់​​ដាក់រង្វាន់លើ​ក្រវិល​កំប៉ុង​ ឬគម្រប​ដបគ្រឿង​ស្រវឹង​និងភេសជ្ជៈ ផ្តល់ផលចំណេញមួយចំណែកធំដល់​​សេដ្ឋកិច្ចកម្ពុជា​​

ប្រទេសកម្ពុជា ​បានដាក់ចេញនូវវិធានការ​គ្រប់គ្រង​វិស័យផលិត​ស្រាបៀរ ភេសជ្ជៈគ្មានជាតិសុរា​ និងភេសជ្ជៈមានជាតិផ្អែមប៉ូវកម្លាំង ដោយ​បញ្ចប់ទាំង​ស្រុងនូវការផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ

គុយវ៉ែត បញ្ឈប់ការនាំចេញប្រេងឆៅជាលើកដំបូងក្នុងរយៈពេល ៣៥ឆ្នាំរបស់ខ្លួន

កាលពីខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ គុយវ៉េត មិនបាននាំចេញប្រេងឆៅសូម្បីតែ ១ បារ៉ែល ដែលជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៣៥ ឆ្នាំ បើគិតចាប់តាំងពីមានសង្គ្រាមឈូងសមុទ្រកាលពីឆ្នាំ១៩៩១រហូតមក

រដ្ឋាភិបាល បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៤,២% ក្នុងឆ្នាំ ២០២៦ នេះ

កំណើនសេដ្ឋកិច្ចកម្ពុជា ដែលគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ ២០២៦ ថាអាចសម្រេចបាន ៥ ភាគរយ ត្រូវបានវាយតម្លៃថានឹងអាចសម្រេចបានត្រឹម ៤,២ ភាគរយ ក្នុងឆ្នាំនេះ