ទីផ្សារហ៊ុនរបស់អឺរ៉ុប និងអាម៉េរិកកើនឡើង ខណៈដែលតម្លៃប្រេងឆៅធ្លាក់ចុះ ៤%

ទីផ្សារភាគហ៊ុនរបស់អឺរ៉ុប និងអាម៉េរិកបានកើនឡើង ខណៈដែលតម្លៃប្រេងឆៅបានធ្លាក់ចុះ ដោយសារវិនិយោគិនជាច្រើនបានងាកមកចាប់អារម្មណ៍លើរបាយការណ៍ប្រាក់ចំណេញរបស់ក្រុមហ៊ុនជាជាងព្រួយបារម្ភពីភាពមិនច្បាស់លាស់នៃបទឈប់បាញ់

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្តល់នូវអនុសាសន៍ចំនួន ៥ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

ការច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍផលិតផលមានគុណភាព ស្របតាមស្តង់ដាជាតិនិងអន្តរជាតិ នឹងជួយជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងចាប់យកឱកាស​ទីផ្សារដែលកំពុងកើនឡើង

ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតនៅអាស៊ីសម្រាប់ឆ្នាំ២០២៦

ប្រាសាទអង្គរវត្តរបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទាក់ទាញទេសចរណ៍ក្នុងចំណោមទីតាំងទេសចរណ៍ទាំង២៥ ដែលល្អបំផុតនៅអាស៊ី

ADB ប្រកាសទឹកប្រាក់ ៧០ ពាន់លានដុល្លារ ដើម្បីគាំទ្រការតភ្ជាប់បណ្តាញអគ្គិសនី និងឌីជីថលនៅអាស៊ី-ប៉ាស៊ីហ្វិក

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងគាំទ្រដល់គំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធថាមពល និងឌីជីថលថ្មីចំនួន ៧០ ពាន់លានដុល្លារត្រឹមឆ្នាំ ២០៣៥ ក្នុងគោលបំណងភ្ជាប់បណ្តាញអគ្គិសនី ពង្រីកពាណិជ្ជកម្មអគ្គិសនីឆ្លងដែន

កម្ពុជាស្ថិតលើផ្លូវវិជ្ជមានឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់ឆ្នាំ ២០៥០ ខណៈអ្នកជំនាញបង្ហាញឧបសគ្គត្រូវយកចិត្តទុកដាក់

កម្ពុជាបានកំណត់មហិច្ចតាក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ប៉ុន្តែអ្នកជំនាញបានលើកឡើងពីឧបសគ្គត្រូវយកចិត្តទុកដាក់ និងបញ្ហាប្រឈមធំៗមួយចំនួន ដែលអាចបង្កជាការរំខានដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបានគោលដៅឆ្នាំ ២០៥០ នេះ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖ កម្ពុជាពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីទៅកាន់ក្រុងហុងកុងជាង៦០០ទីតាំង

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីសុទិដ្ឋិនិយមថា កម្ពុជាពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីទៅកាន់ក្រុងហុងកុងជាង៦០០ទីតាំង និងឈានទៅរកគោលដៅក្លាយជាអធិរាជស្វាយចន្ទីនាពេលឆាប់ៗ

ត្រីមាសទី ១ កម្ពុជា​នាំចេញសំបក​កង់រថយន្ត​ក្នុងទំហំទឹកប្រាក់​ជាង​ ៤៧០ លានដុល្លារ

ក្នុង​រយៈពេល ៣ ខែ ឆ្នាំ ២០២៦ កម្ពុជា​សម្រេច​បានការនាំចេញសំបកកង់រថយន្ត ទៅកាន់ទីផ្សារ​អន្តរជាតិក្នុងទំហំទឹកប្រាក់ ​៤៧២ លានដុល្លារអាម៉េរិក បើធៀបនឹង​ត្រីមាសទី ១ ឆ្នាំ ២០២៥​ ប្រមាណ ៤២,៣៧ ភាគរយ

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ការចុះបញ្ជី «ក្តាមថ្មកោះកុង»ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ជួយបង្កើនគុណតម្លៃ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍

ក្រសួងបរិស្ថាន គាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ចិន និងលើកទឹកចិត្តឱ្យមកវិនិយោគនៅកម្ពុជា

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​បានគាំទ្រការវិនិយោគបៃតងរបស់រោងចក្រផលិតក្រណាត់ប្រទេសចិន និងលើកទឹកចិត្តឱ្យក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា

តម្លៃប្រេងបន្តឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន ក្រោយអាម៉េរិកគំរាមបិទផ្លូវទឹករបស់ប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលវែង

តម្លៃប្រេងបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៤ ឆ្នាំកន្លងទៅនេះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកគំរាមឡោមព័ទ្ធបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់អាចឈានដល់រយៈពេលជាច្រើនខែ