- S3:E14 - ម្ចាស់ហាងនំ CHEF CAKE & BAKERY
កម្មវិធី Khmer Insider រដូវកាលទី ៣ ៖ ភាគទី១៤ – លោក ពេជ្រ សុជាតិ ម្ចាស់ហាងនំ CHEF CAKE & BAKERY
នំប្រៀបដូចជាសិល្បៈនៃទស្សនីយភាពមួយដែលបង្កើតអារម្មណ៍ឲ្យសប្បាយរីករាយនៅក្នុងរង្វង់គ្រួសារ និងកម្មវិធីផ្សេងៗនៅក្នុងសង្គម។រីឯជំនាញធ្វើបង្អែម នំខ្មែរ ឬ នំខេកបានក្លាយជាអាជីវកម្មដ៏ប្រជាប្រិយភាពមួយដែលអាចកែច្នៃលាយបញ្ចូលច្នៃប្រតិដ្ឋ និងរសជាតិស្របតាមតម្រូវការរបស់អតិថិជន។ ដោយមានចំណូលចិត្ត គួបផ្សំទេពកោសល្យពីកំណើត និងរស់នៅជាមួយគ្រួសារដែលមានអាជីពជាចុងភៅក្នុងវាំង លោក ពេជ្រ សុជាតិ ហាក់មានសំណាងដែលអាចស្រូបយកចំណេះជំនាញបានដល់ទៅពីរជំនាន់ផ្សេងគ្នា គឺ លោកយាយ និងអ្នកម្តាយ។ គ្រានោះ លោកសុជាតិ បានក្លាយជាតួអង្គភ្លក្សអាហារនំចំណីដែលលោកយាយ និងម្តាយធ្វើជាប្រចាំ ផ្តល់ឱកាសឲ្យលោកស្វែងយល់ពីរសជាតិ ការតុបតែង និងរបៀបនៃការទទួលទានបានយ៉ាងស្ទាត់ជំនាញ។ ហើយនេះក៏ជាមូលហេតុដែល លោកសុជាតិ យល់ថា វាដល់ពេលហើយដែលលោកគួរបង្កើតជំនាន់ថ្មីសម្រាប់ខ្លួនឯង និងយុវជនជំនាន់ក្រោយ។ Chef Cake &Bakery មិនត្រឹមតែជាហាងនំខេក តែជាហាងដែលប្រមូលផ្តុំនំគ្រប់ប្រភេទមិនថាជានំបុ័ង នំខេកខ្មែរ នំខេកអឺរ៉ុបនិងមានថ្នាក់បង្រៀនធ្វើនំផងដែរ។ យ៉ាងណាក៏ដោយ ជំនាញមួយនេះមើលមួយភ្លេតដូចជាងាយស្រួល ប៉ុន្តែងារជាចុងភៅនំត្រូវប្រកាន់គោលការណ៍ច្បាស់លាស់ និងធានាថា ភ្ញៀវទទួលទាននំប្រកបដោយទំនុកចិត្ត និងសុភមង្គល៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការនាំចូលទុរេនពីក្រៅប្រទេសបង្កផលប៉ះពាល់ដល់តម្លៃទីផ្សារទុរេនក្នុងស្រុក
Top News, ជំនួញ, ព្រឹត្តិការណ៍
• 08/05/2026
កសិករដាំទុរេននៅតាមបណ្តាខេត្ត បានសម្តែងការខកចិត្តចំពោះឈ្មួញខិលខូចដែលនាំទុរេនមានគុណភាពមិនល្អ ឬមានសារធាតុគីមីមកលក់នៅលើទីផ្សារក្នុងប្រទេស នាំឱ្យប៉ះពាល់ដល់តម្លៃទុរេនក្នុងស្រុក និងប៉ះពាល់ដល់សុខភាពពលរដ្ឋ
អាល្លឺម៉ង់ ពិចារណាដាក់ពិន័យលើពលរដ្ឋដែលមិនចូលរួមសហការផែនការជ្រើសទ័ពថ្មី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/05/2026
ពលរដ្ឋវ័យក្មេង ឬយុវជនសរុបប្រមាណជាង ១០ ០០០នាក់ មិនបានចូលរួមក្នុងការបំពេញទម្រង់ស្ទង់មតិតាមអ៊ីនធឺណិតដែលដាក់ចេញដោយរដ្ឋាភិបាលអាល្លឺម៉ង់ពាក់ព័ន្ធទៅនឹងការស្មគ្រចិត្តចូលរួមចូលវិស័យយោធានៅឡើយនោះទេ




វិថីហិរញ្ញវត្ថុ






Account
Security
Favourite Content