លោក យក់ ចំរើនឫទ្ធិ

19:13 នាទី |  Added: 07.01.2022 |  0 views

Description

លោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (FORTE) ជាបុគ្គលគំរូ (role model) មួយរូបដែលយុវជនខ្មែរជំនាន់ក្រោយជាច្រើន​គោរពស្រឡាញ់។ លោកនឹងបង្ហាញបទពិសោធន៍ជីវិត គន្លឹះក្នុងការអភិវឌ្ឍសមត្ថភាព​ និងរបៀបនៃការចាប់យកឱកាស​ដើម្បីចូលរួមអភិវឌ្ឍសង្គម​ នៅក្នុងកម្មវិធី The Legacy។ គំនិតសំខាន់របស់លោកគឺ កុំរស់ដូច​សត្វដាយណូស័រ ដែលមិនចេះបត់បែន ហើយបណ្តោយឱ្យខ្លួនស្លាប់ជាមួយនឹងការប្រែប្រួលនៃពិភពលោក តែត្រូវចេះរស់ដូចសត្វស្រមោចដែលមាន​ការតស៊ូ ចេះបត់បែន និងចេះរៀបចំផែនការបានល្អដើម្បីរស់នៅគ្រប់កាលៈទេសៈនៃភាពប្រែប្រួល។  

មរតកគំនិត

អំពី មរតកគំនិត

ផ្នត់គំនិតអាជីវកម្ម និងការយល់ឃើញរបស់ម្ចាស់អាជីវកម្ម ជាប្រភពចំណេះដឹងយ៉ាងសំខាន់សម្រាប់​សិក្សា ឬដកស្រង់យកជាបទពិសោធន៍នៃជីវិត។ វាជាអ្វីដែលមិនមែនគ្រប់គ្នាចេះតែជួប ឬចេះតែ​ដឹងនោះទេ តែវាជាមេរៀនដែលកើតចេញពីជីវិតជាក់ស្តែង ការតស៊ូ ឧបសគ្គ និង​បញ្ហាចាក់ស្រេះជាច្រើនក្នុងដំណើរជីវិតនៃការរកស៊ី។ ដើម្បីដកស្រង់យកទស្សនទានដ៏មានតម្លៃទាំងអស់នេះ និងរក្សាទុកជាប្រភពឯកសារ​យ៉ាងមានតម្លៃសម្រាប់សាធារណជន កម្មវិធី The Legacy ត្រូវបានបង្កើតឡើងដើម្បីធ្វើការសម្ភាសអ្នកជំនួញ ឬបុគ្គលគំរូដែលមានបទពិសោធន៍ច្រើនលើគំនិតអាជីវកម្ម និងគំនិតស៊ីជម្រៅក្នុងការអភិវឌ្ឍជីវិត​ដើម្បីជាទុនសម្រាប់ពិចារណា។