លោក ឌិន សុមេធារិទ្ធិ

12:43 នាទី |  Added: 04.02.2022 |  0 views

Description

ជាសិស្សពូកែគណិតវិទ្យា ជាស្ថាបត្យករ ជាប្រធានសមាគមសណ្នាគារកម្ពុជា ជាអ្នកវិនិយោគលើវិស័យដីធ្លី ជាសហគ្រិនឆ្នើមម្នាក់ អាចថា ជាពហុជំនាញមួយសម្រាប់លោក ឌិន សុមេធារិទ្ធិ ដែលចូលចិត្តធ្វើអ្វីថ្មី និងអភិវឌ្ឍន៍ចំណេះដឹងជានិច្ច។ ប៉ុន្តែទោះបីជាមានការងារច្រើន ស្ថាបត្យកម្មជាការងារអាទិភាពដែលលោកចង់បន្សល់គំរូស្នាដៃស្ថាបត្យកម្មស្អាតៗជាច្រើនបន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយ ទុកជាមេរៀន។

មរតកគំនិត

អំពី មរតកគំនិត

ផ្នត់គំនិតអាជីវកម្ម និងការយល់ឃើញរបស់ម្ចាស់អាជីវកម្ម ជាប្រភពចំណេះដឹងយ៉ាងសំខាន់សម្រាប់​សិក្សា ឬដកស្រង់យកជាបទពិសោធន៍នៃជីវិត។ វាជាអ្វីដែលមិនមែនគ្រប់គ្នាចេះតែជួប ឬចេះតែ​ដឹងនោះទេ តែវាជាមេរៀនដែលកើតចេញពីជីវិតជាក់ស្តែង ការតស៊ូ ឧបសគ្គ និង​បញ្ហាចាក់ស្រេះជាច្រើនក្នុងដំណើរជីវិតនៃការរកស៊ី។ ដើម្បីដកស្រង់យកទស្សនទានដ៏មានតម្លៃទាំងអស់នេះ និងរក្សាទុកជាប្រភពឯកសារ​យ៉ាងមានតម្លៃសម្រាប់សាធារណជន កម្មវិធី The Legacy ត្រូវបានបង្កើតឡើងដើម្បីធ្វើការសម្ភាសអ្នកជំនួញ ឬបុគ្គលគំរូដែលមានបទពិសោធន៍ច្រើនលើគំនិតអាជីវកម្ម និងគំនិតស៊ីជម្រៅក្នុងការអភិវឌ្ឍជីវិត​ដើម្បីជាទុនសម្រាប់ពិចារណា។