Description

មរតកគំនិត

អំពី មរតកគំនិត

2021 | ផលិតករ៖ អ្នកនាង ស៊ន សុខ ឃៀង | សហផលិតករ និងពិធីការិនី: អ្នកស្រី នុត ក្លារ៉ា

ផ្នត់គំនិតអាជីវកម្ម និងការយល់ឃើញរបស់ម្ចាស់អាជីវកម្ម ជាប្រភពចំណេះដឹងយ៉ាងសំខាន់សម្រាប់​សិក្សា ឬដកស្រង់យកជាបទពិសោធន៍នៃជីវិត។ វាជាអ្វីដែលមិនមែនគ្រប់គ្នាចេះតែជួប ឬចេះតែ​ដឹងនោះទេ តែវាជាមេរៀនដែលកើតចេញពីជីវិតជាក់ស្តែង ការតស៊ូ ឧបសគ្គ និង​បញ្ហាចាក់ស្រេះជាច្រើនក្នុងដំណើរជីវិតនៃការរកស៊ី។ ដើម្បីដកស្រង់យកទស្សនទានដ៏មានតម្លៃទាំងអស់នេះ និងរក្សាទុកជាប្រភពឯកសារ​យ៉ាងមានតម្លៃសម្រាប់សាធារណជន កម្មវិធី The Legacy ត្រូវបានបង្កើតឡើងដើម្បីធ្វើការសម្ភាសអ្នកជំនួញ ឬបុគ្គលគំរូដែលមានបទពិសោធន៍ច្រើនលើគំនិតអាជីវកម្ម និងគំនិតស៊ីជម្រៅក្នុងការអភិវឌ្ឍជីវិត​ដើម្បីជាទុនសម្រាប់ពិចារណា។