អ្នកប្រកបរបរលក់ផ្កាក្នុងទិវានៃក្ដីស្រឡាញ់ឆ្នាំនេះ រំពឹងថាលក់ដាច់ដូចឆ្នាំមុន
ទិវានៃក្ដីស្រឡាញ់ឆ្នាំនេះត្រូវបានអាជីវករដែលជាអ្នកលក់ផ្ការំពឹងថា អាចនឹងលក់ដាច់បានច្រើនដូចឆ្នាំកន្លងទៅដែរ ដោយកុលាបមួយទងតម្លៃ១ដុល្លារ ហើយមួយបាច់ធំអាចមានតម្លៃរហូតដល់៥០ដុល្លារ
ទិវានៃក្ដីស្រឡាញ់ឆ្នាំនេះត្រូវបានអាជីវករដែលជាអ្នកលក់ផ្ការំពឹងថា អាចនឹងលក់ដាច់បានច្រើនដូចឆ្នាំកន្លងទៅដែរ ដោយកុលាបមួយទងតម្លៃ១ដុល្លារ ហើយមួយបាច់ធំអាចមានតម្លៃរហូតដល់៥០ដុល្លារ
ទិវានៃក្ដីស្រឡាញ់ គេឃើញមានអ្នកលក់ផ្កាជាច្រើននៅតាមហាង តាមផ្សារ ឬតាមដងវិធីធំៗ មានភាពមមាញឹកក្នុងការរៀបចំដាក់តាំង និងលក់ឱ្យអតិថិជន
ឆ្លៀតក្នុងឱកាសទិវានៃក្ដីស្រឡាញ់ ការទិញផលិតផលក្នុងស្រុកធ្វើជាអំណោយ គឺជាជម្រើសដ៏ល្អមួយសម្រាប់មនុស្សជាទីស្រឡាញ់ និងជួយដល់សេដ្ឋកិច្ចក្នុងស្រុក។