ផលិតផលខ្មែរ ជាអំណោយដ៏ល្អសម្រាប់ទិវានៃក្ដីស្រឡាញ់

ភ្នំពេញ ៖ ទិវា​​នៃ​សេចក្តី​ស្រឡាញ់ ឬ Valentine’s Day ​ ដែល​គេ​ប្រារព្ធ​ឡើង​រៀងរាល់ឆ្នាំនៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ហើយតាមទម្លាប់គេតែងតែទិញអំណោយជូនមនុស្សជាទីស្រឡាញ់របស់ខ្លួន មិនថាគូស្នេហ៍ ស្វាមីភរិយា ឬក្រុមគ្រួសារនោះទេ។ ឆ្លៀតក្នុងឱកាសនេះ ការទិញផលិតផលក្នុងស្រុកធ្វើជាអំណោយ គឺជាជម្រើសដ៏ល្អមួយសម្រាប់សេដ្ឋកិច្ចក្នុងស្រុក។

ឯកឧត្តម ​បណ្ឌិត ​សួង ​ណយ អ​គ្គលេខាធិការរងគណៈ​កម្មាធិកា​រជា​តិ​ជំរុញ​ចល​នាភូមិមួយ​ផលិត​ផលមួយនៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រីបានមានប្រសាសន៍ទាក់ទងនឹងឱកាសទិវានៃក្ដីស្រឡាញ់ថា សម្រាប់យុវជនអាចទិញអំណោយជូនមនុស្សជាទីស្រឡាញ់មិនថាឱពុកម្ដាយ ជីដូនជីតា មិនថាម្ហូបអាហារ នំចំណី ផ្លែឈើ ត្រីសាច់ ដែលជាផលិតផលក្នុងស្រុកយើង និងជាផ្នែកមួយជួយដល់សេដ្ឋកិច្ចក្នុងស្រុក។

ឯកឧត្តមបានបញ្ជាក់ថា ៖

«ក្នុងឱកាសទិវានៃក្ដីស្រឡាញ់នេះ យើងសូមអំពាវនាវឱ្យយុវជន កូនៗ អាចទិញកាដូជាផលិតផលខ្មែរជូនឪពុកម្ដាយ ជីដូនជីតា ម៉ាកុង ឯស្វាមីក៏អាចនាំក្រុមគ្រួសារទៅទទួលទានអាហារនៅតាមភោជនីយដ្ឋានខ្មែរ ជាពិសេសអាចទទួលទានជានំបញ្ចុក ហើយបើបានបញ្ចុកគ្នាកាន់តែផ្អែមល្ហែម»។

ឯកឧត្តមបន្ថែមថា៖

«យើងអាចទិញផលិតផលផ្សេងទៀតដូចជា បន្លែ ផ្លែឈើ ត្រីសាច់ ប្រហុក ផ្អក ត្រីងៀត ត្រីឆ្អើរ សាច់ក្រក យកមកឱ្យមនុស្សជាទីស្រឡាញ់ ក៏ដូចជាក្រុមគ្រួសាររបស់យើង ដែលក្រៅពីជូនជាអំណោយតុបតែងស្រស់ស្អាតហើយ គេក៏អាចយកមកធ្វើម្ហូបហូបចុកជុំ ក្រុមគ្រួសារ សាច់ញាតិបានថែមទៀតផង»។

គួរបញ្ជាក់ដែរថា ទិវានៃក្ដីស្រឡាញ់ ឬValentine’s Day គឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍នោះឡើយ ពោលគឺសេចក្ដីស្រឡាញ់មានលក្ខណៈធំទូលំទូលាយ ដែលក្នុងពេលបច្ចុប្បន្ននេះមានមនុស្សជាច្រើនបានចាត់ទុកថ្ងៃនេះជាថ្ងៃពិសេសជាងថ្ងៃណាៗទាំងអស់ក្នុងការបង្ហាញពីក្តីស្រឡាញ់របស់ពួកគេទៅកាន់មនុស្សជាទីស្រឡាញ់ ឪពុកម្តាយ បងប្អូន និង មិត្តភ័ក្តិជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មានភាពចាំបាច់បំផុតសម្រាប់មនុស្សគ្រប់រូប ជាពិសេសអាចជួយជំរុញកំណើនដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/02/2025

ចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់មួយក្នុង​កា​រជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ម្លោះហើយការផ្ដោតការយកចិត្តទុកដាក់លើការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជន គឺជាការងារអាទិភាពមួយ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ជាការពូនជ្រុំ និងកសាងបន្តនូវស្មារតី ៧ មករា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

ថ្នា្កក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកការកសាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវថាជាការពូនជ្រុំនិងកសាងបន្តនូវស្មារតី ៧ មករា រក្សាបាននូវសុខសុវត្ថិភាព សន្តិភាព និងភាពសុខដុមរមនាសម្រាប់ប្រទេសជាតិ និងប្រជាជន

កូនខ្មែរមានសត្ថភាពផលិតគ្រឿងសំអាង និងមានការគាំទ្រច្រើននៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 07/02/2025

ដោយមើលឃើញសក្តានុពល និងភាពងាយស្រួលក្នុងការស្វែងរកវត្ថុធាតុដើមដ៏សំបូរបែប កូនខ្មែរមួយរូបបានខិតខំរិះរកគំនិតកែច្នៃរុក្ខជាតិធ្វើជាគ្រឿងសំអាង ហើយដាក់លក់នៅលើទីផ្សារក្នុងស្រុក

កម្ពុជាលើកទឹកចិត្តអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ជួយដល់សហគមន៍កសិកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

កម្ពុជាលើកទឹកចិត្តអង្គការFAOជួយដល់សហគមន៍កសិកម្មទំនើបដែលជួយកាត់បន្ថយថ្លៃដើមផលិត មានប្រសិទ្ធភាពសេដ្ឋកិច្ច និង មាននិរន្តរភាព

ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់ចិន BYD សម្រេចបោះទុន​បង្កើត​រោងចក្រ​ផ្គុំ​ និងដំឡើ​ង​នៅ​ខេត្តព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ទី​បំផុ ក្រុមហ៊ុន​ផលិត​រថយន្តអគ្គិសនី​របស់ចិន បាន​សម្រេច​បោះទុនវិនិយោគបង្កើត​រោងចក្រ​ដំឡើង​រថយន្តអគ្គិសនី​នៅកម្ពុជា​ហើយ​

វិថីតេជោសន្តិភាពឆ្នេរអង្កោល កំពុងលើកសម្រស់ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញទេសចរ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/02/2025

«វិថីតេជោសន្តិភាពឆ្នេរអង្កោល» ជាសមិទ្ធផលឆ្លងសម័យកាល ពោល​ត្រូវបានសាង​សង់​ឡើង​ក្នុងពេលសម្តេច​តេជោជានាយករដ្ឋមន្ត្រី ហើយសម្រេចក្នុងពេលសម្តេចមហាបវរធិបតីជានាយក​រដ្ឋមន្ត្រី។

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ ជំរុញផលិតកម្មក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរនិង បន្លែផ្លែឈើ ក្នុងគោលបំណងជំរុញផលិតកម្មក្នុងស្រុក គាំទ្រផលិតផលខ្មែរ និងផ្គូផ្គងពាណិជ្ជកម្មរវាងអ្នកផលិត និងអ្នកទិញ

តម្លៃមាសបន្តឡើងថ្លៃខ្ពស់ ១តម្លឹង ៣ ៤៤១ ដុល្លារអាម៉េរិក ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរបស់ប្រទេសមហាអំណាច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

តម្លៃមាសឡើងថ្លៃ ១ ភាគរយ ឬ ២ ៨៥៨ ដុល្លារអាម៉េរិកក្នុងមួយអោន (នៅលើទីផ្សារកម្ពុជា មាសមួយតម្លឹងមានតម្លៃ ៣ ៤៤១ ដុល្លារអាម៉េរិក និង មួយជីមានតម្លៃ ៣៤៤ ដុល្លារអាម៉េរិក)។ អ្នកវិភាគព្យាករណ៍ថា តម្លៃអាចឡើងថ្លៃដល់ ២ ៩០០ ដុល្លារអាម៉េរិកក្នុងមួយអោននាពេលឆាប់ៗនេះ

គិតត្រឹមឆ្នាំ២០២៤ កម្ពុជា​មានអ្នក​ប្រើទូរសព្ទចល័ត​ចំនួន ២០,៦លាន ខណៈអ្នកប្រើប្រាស់សេវាអ៊ីនធើណេត​មានចំនួន ១៩​លាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/02/2025

គិតត្រឹម​ចុងឆ្នាំ២០២៤ ទូទាំង​ប្រទេស​កម្ពុជា​មាន​អ្នកប្រើប្រាស់ទូរសព្ទចល័ត​ចំនួន ​២០​លាន ​៦សែន ដែល​មានន័យ​ថា មនុស្ស​ម្នាក់អាច​មានទូរសព្ទ ២គ្រឿង​ និងខ្លះ​ ៣គ្រឿង

សុវត្ថិភាពទិន្នន័យ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់នៅក្នុងបច្ចេកវិទ្យាព័ត៌មាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/02/2025

ផ្អែកតាមមជ្ឈមណ្ឌលកម្ពុជា 4.0 បានបញ្ជាក់ថា សុវត្ថិភាពទិន្នន័យ គឺជាដំណើរការនៃការការពារព័ត៌មានឌីជីថលពីការលួច ឬការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត