គម្រោងសាងសង់អាកាសយានដ្ឋានខ្នាតតំបន់នៅខេត្តមណ្ឌលគិរីដែលត្រូវបានទទួលការឯកភាពពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាចុះហត្ថលេខាលើសេចក្តីសម្រេចកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅនោះ ត្រូវបានក្រុមហ៊ុនវិនិយោគស្នើសុំពន្យារពេលដោយរង់ចាំស្ថានភាពនៃវិបត្តិជំងឺកូវីដមានភាពថមថយបន្តិច។ ស្ថិតនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពជឿនលឿន និងអាចជួយទ្រទ្រង់នូវកំណើនសេដ្ឋកិច្ចបានយ៉ាងល្អនោះ វិស័យអាកាសចរណ៍គឺជាវិស័យមួយក្នុងចំណោមវិស័យដទៃទៀតដែលទទួលបានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនកិច្ចអភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាក់ស្ដែងនៅក្នុងអំឡុងពេល៤-៥ឆ្នាំចុងក្រោយនេះ សន្ទុះនៃគម្រោងអភិវឌ្ឍកើតមានជាបន្តបន្ទាប់ក្រោមការចូលរួមពីសំណាក់វិស័យឯកជន។ ដោយឡែកសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានថ្មីខេត្តមណ្ឌលគីរី ដែលទទួលបានឯកភាពពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានក្រុមហ៊ុនវិនិយោគដាក់សំណើសុំធ្វើការពន្យារពេលសាងសង់ ដោយរង់ចាំរហូតដល់ភាពប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩មានភាពថមថយជាងនេះបន្តិច។ បើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ស៊ិន ចាន់សិរីវុត្ថា បានលើកឡើងថា កិច្ចពិភាក្សាពីគម្រោងសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគីរីអាចនឹងត្រូវធ្វើឡើងសាជាថ្មី