សហរដ្ឋអាម៉េរិក អនុញ្ញាតឱ្យប្រទេសនានាទិញប្រេងជាប់ទណ្ឌកម្មរបស់រុស្ស៊ី

សហរដ្ឋអាម៉េរិកបានអនុញ្ញាតឱ្យប្រទេសនានាទាំងអស់នៅលើសកលលោកទិញប្រេងទណ្ឌកម្មរបស់រុស្ស៊ីដែលផ្ទុកចោលនៅលើនាវាសមុទ្រជាង ៣០ទីតាំង ស្មើនឹងប្រមាណ ១២៤ លានបារ៉ែល ហើយអាចផ្គត់ផ្គង់គ្រប់គ្រាន់ប្រហែល ៥ ទៅ ៦ ថ្ងៃ

កាណាដា ផ្តើមគំនិតបង្កើតតំបន់ពាណិជ្ជកម្មថ្មីមិនអាស្រ័យអាម៉េរិកនិង ចិន លើទីផ្សាររ៉ែកម្រ

ប្រទេសចំនួន៣ ក្នុងចំណោមសមាជិក G7 ដែលក្នុងនោះមានកាណាដា ជាអ្នកផ្តួចផ្តើមគំនិតផងនោះ កំពុងធ្វើការរួមគ្នាទៅលើគម្រោងដ៏ធំមួយដែលនឹងអាចជំនួសការធ្វើទំនាក់ទំនងពាណិជ្ជកម្មលើប្រភេទរ៉ែកម្រជាមួយនឹងសហរដ្ឋអាម៉េរិក

កាណាដា-ជប៉ុន ពង្រឹងទំនាក់ទំនងទ្វេរភាគី ហើយព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងជជែកពីសន្តិសុខសេដ្ឋកិច្ច

ទីតាំងផលិតប្រេង និងឧស្ម័នមួយចំនួននៅមជ្ឈិមបូព៌ា ត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម

ចាប់តាំងពីមានការវាយប្រហារគ្នាដោយអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់មក ហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលត្រូវរងការបំផ្លិចបំផ្លាញខ្លាំង និង ចរាចរណ៍នៅច្រកសមុទ្រ Hormuz ត្រូវបានផ្អាក

ប្រធានាធិបតីអាម៉េរិក គំរាមផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញ បន្ទាប់ពីរារាំងមិនឲ្យប្រើមូលដ្ឋានយោធារបស់ខ្លួនវាយអ៊ីរ៉ង់

ប្រធានាធិបតី Trump គំរាមថា “អេស្ប៉ាញគឺអាក្រក់ ហើយយើងនឹងកាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់។ យើងមិនចង់ធ្វើអ្វីពាក់ព័ន្ធជាមួយនឹងអេស្ប៉ាញទៀតទេ។ អាចនៅថ្ងៃស្អែក ឬ ថ្ងៃនេះកាន់តែប្រសើរ ខ្ញុំចង់បញ្ឈប់អ្វីគ្រប់យ៉ាងដែលទាក់ទងនឹងអេស្ប៉ាញ និង ផ្តាច់អាជីវកម្មទាំងអស់ដែលមានជាមួយអេស្ប៉ាញ”

ចិន វ៉ាដាច់ សហរដ្ឋអាម៉េរិក ក្លាយជាដៃគូពាណិជ្ជកម្មកំពូលទី ១ របស់អាល្លឺម៉ង់ក្នុងឆ្នាំ២០២៥

នៅក្នុងឆ្នាំ​២០២៥ ពាណិជ្ជកម្មទ្វេភាគីរវាងអាល្លឺម៉ង់ និងចិន មានតម្លៃប្រមាណ ២៩៦,៦ ពាន់លានដុល្លារ កើនឡើង ២,២% ធៀបនឹងឆ្នាំ២០២៤ ឈរនៅលំដាប់កំពូល ខណៈដែលអាម៉េរិកមានតម្លៃត្រឹមតែ ២៨៣,៧ ពាន់លានដុល្លារ ធ្លាក់ចុះ ៥% ពីឆ្នាំ ២០២៤ ដោយសារសម្ពាធពន្ធគយពីប្រធានាធិបតីលោក Donald Trump

មូលនិធិរូបិយវត្ថុអន្តរជាតិជំរុញអាម៉េរិកឱ្យធ្វើការជាមួយដៃគូឡើងវិញ ដើម្បីដោះស្រាយសម្ពាធពាណិជ្ជកម្ម

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានជំរុញឱ្យសហរដ្ឋអាម៉េរិកធ្វើការជាមួយដៃគូពាណិជ្ជកម្មដើម្បីស្វែងរកមធ្យោបាយបន្ធូរបន្ថយសម្ពាធទៅវិញទៅមក ជៀសវាងទទួលរងនូវផលប៉ះពាល់លើសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ

ដៃគូពាណិជ្ជកម្មសំខាន់ៗនៅអាស៊ីកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ពីអត្រាន្ធគយថ្មី ១៥% របស់អាម៉េរិក

បន្ទាប់ពីសេចក្តីសម្រេចពីតុលាការកំពូលអាម៉េរិកថា ពន្ធគយដែលប្រកាសដោយប្រធានាធិបតី Donald Trump គឺខុសច្បាប់ អត្រាថ្មី ១៥% លើទំនិញនាំចូលនឹងត្រូវបានអនុវត្តជាសកល

អាម៉េរិក សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងយល់ព្រមរក្សាពន្ធនាំចូលពីឥណ្ឌូនេស៊ីត្រឹម ១៩%

សហរដ្ឋអាមេរិកបានចុះហត្ថលេខាធ្វើសេចក្តីសម្រេចចុងក្រោយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមួយ ដោយទីក្រុងវ៉ាស៊ីនតោនយល់ព្រមរក្សាពន្ធ ១៩% លើការនាំចូលពីឥណ្ឌូណេស៊ី

ទាំងតម្លៃមាស និងប្រេង បន្តឡើងថ្លៃដល់កម្រិតខ្ពស់​ ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់

តម្លៃមាស និងប្រេង បានបន្តឡើងថ្លៃដល់កម្រិតខ្ពស់មិនធ្លាប់ក្នុងរយៈពេលជិត ៧ខែជាប់គ្នា ដោយសារតែភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់កាន់តែកើនកំដៅ មិនទាន់រកច្រកចេញនៅឡើយ