ចិន វ៉ាដាច់ សហរដ្ឋអាម៉េរិក ក្លាយជាដៃគូពាណិជ្ជកម្មកំពូលទី ១ របស់អាល្លឺម៉ង់ក្នុងឆ្នាំ២០២៥

បរទេស ៖ ចិន បានវ៉ាដាច់សហរដ្ឋអាម៉េរិកក្នុងការក្លាយជាដៃគូពាណិជ្ជកម្មកំពូលទី១របស់អាល្លឺម៉ង់ ខណៈដែលអធិការបតី លោក Friedrich Merz នឹងធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ទីក្រុងប៉េកាំង នេះបើយោងតាមការរាយការណ៍ពី The Guardian។

អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Sebastian Hille បានបង្ហើបថា អធិការបតី លោក Friedrich Merz នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅថ្ងៃអង្គារ៍ សប្ដាហ៍ក្រោយ ដែលនឹងទទួលបានកិច្ចស្វាគមន៍ដោយក្រុមកម្លាំងយោធាកិត្តិយសនៅទីក្រុងប៉េកាំងនាថ្ងៃពុធ ក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រី Li Qiang មុនពេលជួបពិភាក្សាជាមួយប្រធានាធិបតី Xi Jinping ក្នុងពិធីទទួលទានអាហារពេលល្ងាច។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់ប្រទេសចិន លោក​ Merz នឹងទៅទស្សនាព្រះរាជវាំងចិន ឬ Forbidden City, ក្រុមហ៊ុន រ៉ូបូត Unitree Robotics, ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Mercedes-Benz និងក្រុមហ៊ុនផលិតទួរប៊ីន Siemens Energy ។ បន្ថែមពីនេះ លោកក៏នឹងទៅទស្សនាទីក្រុងហាងចូវផងដែរ។

ការិយាល័យស្ថិតិរបស់អាល្លឺម៉ង់បានចេញផ្សាយថា ចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ជាមួយទំហំរហូតដល់ប្រមាណ ២៥១ ពាន់លានអឺរ៉ូ ឬស្មើនឹងប្រមាណ ២៩៦,៦ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ កើនឡើង ២,២% ធៀបនឹងឆ្នាំ២០២៤។ អាល្លឺម៉ង់ នាំចូលទំនិញពីចិនមានតម្លៃប្រមាណ ១៧០,៦ ពាន់លានអឺរ៉ូ ឬស្មើនឹង ២០១,៦ ពាន់លានដុល្លារ ដែលច្រើនជាងទ្វេដងនៃតម្លៃនាំចេញពីអាល្លឺម៉ង់ទៅកាន់ប្រទេសចិន ប្រមាណត្រឹមតែ ៨១,៣ ពាន់លានអឺរ៉ូ ឬ ៩៦ ពាន់លានដុល្លារប៉ុណ្ណោះ។ ដោយឡែក សម្រាប់សហរដ្ឋអាម៉េរិក បានបាត់ដំណែងរបស់ខ្លួន និងធ្លាក់ទៅលេខរៀងទី២ ក្នុងនាមជាដៃគូពាណិជ្ជកម្មជាមួយអាល្លឺម៉ង់ ដោយទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃប្រមាណ ២៤០ ពាន់លានអឺរ៉ូ  ឬ ២៨៣,៧ ពាន់លានដុល្លារ​ ធ្លាក់ចុះ ៥% ធៀបនឹងឆ្នាំ២០២៤ ដោយសារសម្ពាធពន្ធគយរបស់ប្រធានាធិបតីលោក Donald Trump ។

គួរកត់សម្គាល់ថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន BMW លោក Oliver Zipse នឹងក្លាយជាអ្នកតំណាងអាជីវកម្មម្នាក់ក្នុងចំណោម ២០ នាក់ ដើម្បីអមដំណើរអធិការបតី លោក Friedrich Merz ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាសប្ដាហ៍ក្រោយនេះ។

លោក Oliver Zipse បានលើកឡើងថា បញ្ហាប្រឈមសកលដ៏ស្មុគស្មាញអាចដោះស្រាយទៅបាន ដោយសារការធ្វើការរួមគ្នា។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន បានបង្ហាញពីសញ្ញាវិជ្ជមាននៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ។

សូមបញ្ជាក់ដែរថា សហភាពអឺរ៉ុបធ្លាប់ដាក់ពន្ធលើការនាំចូលរថយន្តអគ្គិសនីពីចិនក្នុងឆ្នាំ២០២៤ ក្រោមហេតុផលថា ការផលិតរបស់ចិនច្រើនលើសលប់ដែលធ្វើឲ្យការនាំចូលមានផលប៉ះពាល់ដល់អ្នកផលិតរបស់អឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះ សហភាពអឺរ៉ុបចង់ដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួនដើម្បីផ្តាច់ខ្លួនចេញពីប្រទេសចិនផងដែរ ដោយសារមហាអំណាចមួយនេះគ្របដណ្តប់លើការផ្គត់ផ្គង់រ៉ែកម្រ និងរ៉ែកម្រកែច្នៃ ឬ រ៉ែចម្រាញ់ ដូចជា លីចូម ដែលសំខាន់សម្រាប់អាគុយ EV និងមេដែកជាធាតុផ្សំចាប់ពីរថយន្ត និងទូរទឹកកក រហូតដល់យន្តហោះយោធាជាដើម។ យ៉ាងណាមិញ វិធានការដាក់ពន្ធលើការនាំចូលរថយន្តអគ្គិសនីពីចិន មានឥទ្ធិពលតិចតួចប៉ុណ្ណោះលើការលក់ដោយសាររថយន្តចិនមានតម្លៃថោកជាង ដែលធ្វើឲ្យមានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារពិភពលោក​។

ជាមួយគ្នានេះ ស្របពេលដែលចិននៅតែជាផ្នែកមួយយ៉ាងសំខាន់សម្រាប់គាំទ្រដល់ឧស្សាហកម្មរថយន្តរបស់ខ្លួន អាល្លឺម៉ង់ បានបោះឆ្នោតប្រឆាំងនឹងសហភាពអឺរ៉ុបក្នុងការដាក់ពន្ធនេះ ខណៈដែលកិច្ចទំនាក់ទំនងពាណិជ្ជកម្មរបស់អាល្លឺម៉ង់ជាមួយចិនក៏មានភាពស្មុគ្រស្មាញ វត្តមានក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនកំពុងមានសង្វាក់ផលិតកម្មនៅក្នុងប្រទេសចិន។ ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Volkswagen បានចាត់ទុកថា ចិន ជាផ្ទះទី២ របស់ខ្លួន ខណៈដែលក្រុមហ៊ុន BMW និង Mercedes-Benz ក៏ពឹងផ្អែកយ៉ាងខ្លាំងលើការលក់នៅក្នុងទីផ្សារប្រទេសចិនផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *