Honda និង Nissan ពិភាក្សាគ្នាពីលទ្ធភាពនៃការរួមបញ្ចូលគ្នា ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន EV ផ្សេងទៀត ជាពិសេសក្រុមហ៊ុនចិន
កាលពីថ្ងៃអង្គារ សប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុន Honda និង Nissan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនទាំង ២ កំពុងស្វែងរកលទ្ធភាពផ្សេងៗសម្រាប់កិច្ចសហការគ្នានាពេលអនាគត ដោយប្រើប្រាស់កម្លាំងរបស់គ្នាទៅវិញទៅមក។