រុស្ស៊ី យកអតីតទីតាំងរោងចក្រជប៉ុន Nissan ដើម្បីផលិតកម្មរថយន្តក្នុងស្រុក

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់រុស្ស៊ី Avtovaz នឹងចាប់ផ្តើមផលិតរថយន្តនៅរោងចក្រមួយដែលពីមុនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan នៅក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Maxim Sokolov បានបញ្ជាក់ថា រថយន្តនឹងត្រូវបានផលិតក្រោមម៉ាក Lada ហើយការត្រៀមរៀបចំដំណើរការផលិតកម្ម គឺស្ថិតនៅក្នុងដំណាក់កាលចុងក្រោយហើយ។

លោក Sokolov បានបន្ថែមទៀតថា ៖

“យើងនឹងមិនបង្ហាញព័ត៌មានលម្អិតទាំងអស់នៅពេលនេះទេ ពួកគេត្រូវបានរក្សាទុកនៅក្រោមច្បាប់របស់ក្រុមហ៊ុនផលិតរថយន្តរហូតដល់ពេលចុងក្រោយ ប៉ុន្តែខ្ញុំអាចនិយាយបានថា រថយន្តទាំងនេះនឹងទំនើប គុណភាពខ្ពស់ ជាមួយនឹងស្តង់ដារសុវត្ថិភាពខ្ពស់បំផុត។ នៅពេលណាដែលការចុះអនុស្សរណៈជា​មួយ​នឹង​ដៃ​គូ​របស់​យើងត្រូវ​បាន​ចុះ​ហត្ថលេខាដោយជោគជ័យ យើង​នឹង​បង្ហាញ​ផលិតផល​ជា​សាធារណៈ​ភ្លាម”

កាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan បានផ្អាកប្រតិបត្តិការនៅរោងចក្រនៅទីនោះ ដោយសារតែការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើរុស្ស៊ី។ កាលពីខែមុននេះដែរ ក្រុមហ៊ុនបានសម្រេចចិត្តលក់ទ្រព្យសម្បត្តិទាំងអស់របស់ខ្លួននៅរុស្ស៊ីទៅឱ្យក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍន៍របស់រដ្ឋ NAMI ។ ក្រោមកិច្ចព្រមព្រៀងដែលត្រូវបានបញ្ចប់នេះផងដែរ ក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី Avtovaz នឹងនៅតែអនុវត្តសេវាកម្មថែទាំរថយន្ត Nissan និងផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ពួកគេដដែល។

គួរឱ្យបញ្ជាក់ផងដែរថា រោងចក្រ Nissan ដែលមានទីតាំងនៅ St. Petersburg ដែល​ត្រូវ​បាន​សម្ពោធ​ក្នុង​ឆ្នាំ២០០៩ មាន​សមត្ថភាព​ផលិត​រថយន្ត​រហូត​ដល់​ទៅ ១ សែនគ្រឿង​ក្នុង​មួយ​ឆ្នាំ។ កាលពីឆ្នាំមុន រថយន្តប្រហែល ៤៣ ០០០ គ្រឿងត្រូវបានបញ្ជេញពីរោងចក្រ ហើយរោងចក្រនេះភាគច្រើនផលិតរថយន្តប្រភេទ SUV ដូចជា Qashqai និង X-trail ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស