សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលផ្តល់អាទិភាពលើការងារសំខាន់ចំនួន3 ដើម្បីស្តារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-19

រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំ និងគ្រោងដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-19 សម្រាប់ឆ្នាំ2021-2023 ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានកំណើនឡើងវិញ

វិស័យឯកជនចង់មាន គោលនយោបាយជាតិស្តីពីកៅស៊ូ

ភ្នំពេញ ៖ សម្រាប់ការស្វែងរកខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិ ឬតម្លាភាព និងនិរន្តរភាព នៃផលិតកម្មកៅស៊ូកម្ពុជា ចាំបាច់ត្រូវការមានគោលនយោបាយជាតិស្តីពីកៅស៊ូ។ នេះបើតាមការលើកឡើងរបស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាក្រោយពីមានកិច្ចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតភាពជាដៃគូ ពហុទីភ្នាក់ងារសម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិ របស់អង្គការ WWF-Cambodia និងអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ (MAFF)។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់AMSថា ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចយោគយល់គ្នានេះជារឿល្អសម្រាប់កិច្ចសហប្រតិបត្តិការ