ភ្នំពេញ ៖ ឆ្នាំថ្មី ផ្តល់ក្តីសង្ឃឹមថ្មីច្រើនដល់យើង មិនថាវាទាក់ទងនឹងអាជីព ឬការចង់បានគេហដ្ឋានផ្ទាល់ខ្លួនទោះទេ យើងទាំងអស់គ្នាតែងប្រាថ្នាចង់បានអ្វីមួយ ឬអ្វីផ្សេងទៀតក្នុងឆ្នាំថ្មី។ ប៉ុន្តែ ដើម្បីសម្រេចក្តីប្រាថ្នានេះ ការប្រឹក្សាហិរញ្ញវត្ថុ និងផែនការច្បាស់លាស់គឺមានចាំបាច់ណាស់។ ការគ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវអាចជួយអ្នកឱ្យយល់អំពីគោលដៅរបស់អ្នកកាន់តែប្រសើរឡើង និងលើកទឹកចិត្តអ្នកឱ្យគ្រប់គ្រងការចំណាយឱ្យកាន់តែមានប្រសិទ្ធភាព។

គន្លឹះហិរញ្ញវត្ថុចំនួន ៤ ដែលគួរអនុវត្តតាមនៅឆ្នាំ២០២២ មានដូចខាងក្រោម ៖
១. បង្កើតប្រតិទិនហិរញ្ញវត្ថុ ៖ ការបង្កើតប្រតិទិនហិរញ្ញវត្ថុ គឺជាដំបូន្មានហិរញ្ញវត្ថុដំបូងសម្រាប់ការធ្វើឱ្យឆ្នាំ២០២២ របស់អ្នកកាន់តែងាយស្រួល ដោយកត់បញ្ចូលនូវការចំណាយសំខាន់ៗទាំងអស់ ដែលអ្នកគ្រោងទុកនៅឆ្នាំនេះ។ ឧទាហរណ៍ អ្នកចង់ទិញកង់ថ្មី ឬរថយន្តថ្មី។ ទោះជាគម្រោងរបស់អ្នកចង់បានអ្វីក៏ដោយ សូមកត់បញ្ចូលនៅក្នុងប្រតិទិនរបស់អ្នក។ ធ្វើដូច្នេះ វានឹងងាយស្រួលក្នុងការជួយបង្ហាញពីពេលវេលា និងទំហំទឹកប្រាក់ដែលអ្នកត្រូវចំណាយ ហើយបន្ទាប់ពីគុណគូរលើការចំណាយរួចហើយ អ្នកដឹងពីចំនួនប្រាក់ដែលនៅសល់។

២. តាមដានការចំណាយរបស់អ្នក ៖ បន្ទាប់ពីអ្នកបានកត់ចំណាំពីពេលវេលា និងការចំណាយសំខាន់ៗទាំងអស់របស់អ្នកនៅលើប្រតិទិនហិរញ្ញវត្ថុរបស់អ្នក ជំហានបន្ទាប់គឺរៀបចំថវិកាប្រចាំខែរបស់អ្នក។ គន្លឹះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនដ៏សំខាន់បំផុតមួយគឺត្រូវតាមដានការចំណាយរបស់អ្នកពេញមួយ ២ ឬ ៣ ខែដំបូងនៃឆ្នាំថ្មីនេះ។ វានឹងជួយអ្នកក្នុងការបង្កើតផែនការហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពបំផុតសម្រាប់ពេលវេលាដែលនៅសល់។
៣. ជំរុញការសន្សំផ្ទាល់ខ្លួន ៖ គន្លឹះរៀបចំផែនការហិរញ្ញវត្ថុមួយទៀតគឺ ប្រសិនបើអ្នកជាអ្នកប្រឡូកការងារវ័យក្មេង ដែលមានការសន្សំតិចតួច ឬគ្មាន ចូរកាត់បន្ថយការចំណាយរបស់អ្នក និងបង្កើនអត្រាសន្សំផ្ទាល់ខ្លួនរបស់អ្នក។ ផ្ទុយទៅវិញ អ្នកចូលនិវត្តន៍ជាច្រើនអាចជ្រើសរើសចាប់ផ្តើមសេវាកម្មប្រឹក្សាយោបល់ពីគេហដ្ឋានរបស់ពួកគេ ដើម្បីរកចំណូលប្រាក់បានខ្លះ ខណៈពេលដែលបង្កើនការសន្សំរបស់ពួកគេផងដែរ។
៤. បែងចែកចំណែកហិរញ្ញវត្ថុមួយសម្រាប់ការវិនិយោគ ៖ ការវិនិយោគគឺជាផ្នែកមួយដ៏សំខាន់ក្នុងការសម្រេចបាននូវស្ថិរភាពហិរញ្ញវត្ថុ។ វាជាគន្លឹះហិរញ្ញវត្ថុដ៏សំខាន់មួយ ដែលបុគ្គលវ័យក្មេង ក៏ដូចជាអ្នកដែលមានអាយុលើសពី ៤០ ឆ្នាំគួរតែចងចាំទុក។ នៅពេលអ្នកវិនិយោគមួយចំណែកនៃប្រាក់ចំណូលរបស់អ្នក អ្នកត្រៀមខ្លួនដើម្បីប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុណាមួយ។ មិនថា វាជារឿងបញ្ហាសុខភាព ការខាតបង់ភ្លាមៗនៅក្នុងអាជីវកម្ម ឬការបញ្ឈប់ការងារនៅក្នុងស្ថាប័នរបស់អ្នក ការវិនិយោគជួយក្នុងគ្រប់ពេលវេលាដ៏លំបាក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content