ការប្រកបមុខរបរដោយការបើកកសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលីអាចជាអាជំនាញថ្មីមួយនៅក្នុងចំណោមការបើកកសិដ្ឋានចិញ្ចឹមសត្វផ្សេងទៀតនៅក្នុងវិស័យកសិកម្ម ប៉ុន្តែជំនាញមួយនេះកំពុងតែមានប្រជាប្រិយភាពខ្លាំង ដោយសារតែអត្រាផ្តល់នូវផលចំណេញពីការចិញ្ចឹមមានចំនួនច្រើន និងមានតម្រូវការទីផ្សារខ្ពស់។
លោក ភឿក ធៀង ជាម្ចាស់កសិដ្ឋានបង្កងតាកែវ ត្រាំកក់ បានមានប្រសាសន៍ប្រាប់AMSឲ្យដឹងថា មុខរបរបើកកសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលីនេះលោកបានអនុវត្តបានរយពេលជាង2ឆ្នាំមកហើយ ដោយសារលោកយល់ថា ការចិញ្ចឹមបង្កងមិនសូវពិបាក ហើយមានទីផ្សារល្អទាំងការលក់ពូជឱ្យប្រជាពលរដ្ឋ និងលក់សាច់ទៅតាមហាងផ្សេងៗ។ បច្ចុប្បន្ននៅក្នុងកសិដ្ឋានរបស់លោកមានស្រះចិញ្ចឹមបង្កងតូចធំសរុបចំនួន10 លាតសន្ធឹងនៅលើផ្ទៃដីប្រមាណជាង 1ហិកតា ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

ទាក់ទងទៅនឹងប្រភេទបង្កងចិញ្ចឹម លោក ភឿក ធៀង បានរៀបរាប់ថា បង្កងមានច្រើនប្រភេទតែលោកបានជ្រើសរើសយកតែ2ប្រភេទមកចិញ្ចឹមប៉ុណ្ណោះ គឺប្រភេទបង្កងអូស្ត្រាលី និងបង្កងនាគ តែពូជបង្កងនាគលោកចិញ្ចឹមក្នុងទំហំតិចតួចទេ ដោយហេតុថាប្រជាជនភាគច្រើននិយមគាំទ្រតែបង្កងអូស្ត្រាលី។
លោកថា ជាធម្មតាការលក់ផ្ដោតតែលើប្រភេទបង្កងពូជដែលអាចលក់ចេញបានប្រមាណ400-500ក្បាលក្នុងមួយថ្ងៃ ហើយតម្លៃគឺចន្លោះពី 1,000-1,500រៀលក្នុងមួយក្បាលអាស្រ័យតាមតូចតាមធំ។ ចំពោះរយៈពេលចិញ្ចឹមវិញ បើចិញ្ចឹមលក់ជាពូជប្រើពេលប្រមាណ 30-45ថ្ងៃ ឯចិញ្ចឹមយកសាច់គឺប្រើរយៈពេលប្រមាណ 4ខែទើបអាចចាប់លក់បានក្នុងតម្លៃ 25-30ដុល្លាក្នុង1គីឡូក្រាម។
ពាក់ព័ន្ធនឹងបច្ចេកទេសចិញ្ចឹមបង្កងអូស្ត្រាលី លោក ភឿក ធៀង បានបញ្ចាក់ថា ចំណុចដែលត្រូវយកចិត្តទុកដាក់នោះគឺប្រភពទឹកឱ្យបានគ្រប់គ្រាន់ និងទីធ្លាសម្រាប់ធ្វើជាស្រះ ឬអាងសម្រាប់ចិញ្ចឹម។ ក្រៅពីនេះមានបច្ចេកទេសក្នុងការចិញ្ចឹម ការឱ្យចំណីជាដើមដែលពុំសូវមានភាពលំបាកប៉ុន្មានទេ។ ចំពោះចំណីការផ្តល់ចំណីបង្កងមាន 2ប្រភេទ គឺប្រភេទចំណីទិញទីផ្សារស្រាប់ដែលនាំចូលពីក្រៅប្រទេស និងចំណីធម្មជាតិរួមមានដូចជា ចក សារាយ ហើយក្រៅពីនេះនៅមានចំណីដែលអាចធ្វើបានដោយខ្លួនឯងដូចជាល្ពៅស្ងោរ ដំឡូងស្ងោរ ស្វាយទុំជាដើម ដែលអាចដាក់ឱ្យបង្កងស៊ីបាន។ ដោយឡែកនៅកសិដ្ឋានរបស់លោកផ្ទាល់ លោកបានឱ្យចំណីដែលទិញពីទីផ្សារដល់បង្កងត្រឹមតែប្រមាណ 20ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះគឺផ្តល់ចំណីបែបធម្មជាតិដែលមានលក្ខណៈងាយៗ។

ជាមួយនឹងការលើកឡើងពីតម្រូវការទីផ្សារ និងបច្ចេកទេសនៃការចិញ្ចឹមខាងលើនេះ លោក ភឿក ធៀង បានបញ្ជាក់ថា ការចាប់ផ្ដើមធ្វើការចិញ្ចឹមបង្កងនេះជាលើក ដំបូងគឺធ្វើឡើងក្នុងរូបភាពបន្តិចបន្តួចតែប៉ុណ្ណោះ ពោលគឺចំណាយដើមទុនប្រមាណ 250ដុល្លារក្នុងការទិញពូជ សាងសង់អាងចិញ្ចឹម និងទិញចំណី។ ដោយឡែកពាក់ព័ន្ធទៅនឹងបច្ចេកទេសចិញ្ចឹម លោកបានសិក្សាពីអ្នកស្គាល់គ្នា និងស្រាវជ្រាវបន្ថែមពីប្រទេសជិតខាង ហើយយកមកដកស្រង់បទពិសោធន៍ខ្លួនឯងជាជាបន្តបន្ទាប់រហូតទទួលបានជោគជ័យ។ ក្រោយមកទៀត ដោយមើលឃើញពីតម្រូវការទីផ្សារ ហើយការចិញ្ចឹមក៏មានភាពងាយស្រួល លោកក៏បានធ្វើការពង្រីកទំហំស្រះចិញ្ចឹមបង្កងពូជបន្ថែមរហូតមកដល់សព្វថ្ងៃ។
ក្នុងនាមជាអ្នកជំនាញចិញ្ចឹមបង្កងអូស្ត្រាលី និងចាអ្នកផ្គត់ផ្គង់ទីផ្សារផងដែរនោះ លោក ភឿក ធៀង បានបញ្ជាក់ថា បើប្រៀបធៀបគុណភាព និងរសជាតិរវាងចិញ្ចឹមក្នុងស្រុក និងបង្កងដែលនាំយកមកពីក្រៅប្រទេសគឺមិនខុសគ្នាពេកនោះទេ ផ្ទុយទៅវិញបង្កងចិញ្ចឹមក្នុងស្រុកអាចមានគុណភាពល្អជាង ព្រោះនៅស្រស់មិនចំណាយពេលដឹកជញ្ជូនយូរថ្ងៃមកកាន់ទីផ្សារនោះទេ ហើយតម្លៃក៏ថោកជាងបង្កងដែលនាំចូលផងដែរ។
ចុងក្រោយ លោក ភឿក ធៀង ក៏សូមអរគុណដល់បងប្អូនដែលតែងតែគាំទ្រពូជបង្កងពីកសិដ្ឋានចិញ្ចឹមបង្កងតាកែវ ត្រាំកក់ និងលើកទឹកចិត្តឱ្យប្រជាជនដែលជាកសិករធ្វើការចិញ្ចឹមបង្កងឲ្យបានច្រើន ដោយសារវាងាយស្រួលក្នុងការចិញ្ចឹម មានតម្រូវការទីផ្សារខ្ពស់ និងមានតម្លៃល្អ៕


ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content