ភ្នំពេញ ៖ ក្នុងរយៈពេល ៧ ខែ ឆ្នាំ២០២២ ទោះបីជាបរិមាណនៃការនាំចេញបានធ្លាក់ចុះបន្តិចក៏ដោយ ក៏កម្ពុជាទទួលបានចំណូលជាង១ ០៧៧ លានដុល្លារអាមេរិកពីការនាំចេញគ្រាប់ស្វាយចន្ទី (ឆៅ) ប្រមាណ ៦៦០ ០០០ តោន ទៅកាន់ទីផ្សារប្រទេសវៀតណាម ដែលបរិមាណនេះថយចុះ៣៥០ ០០០ តោន ឬស្មើ ៣៤,៦៥ភាគរយ។

ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់ AMS ឱ្យដឹងថា ប្រទេសកម្ពុជានាំចេញគ្រាប់ស្វាយចន្ទី (ឆៅ) ប្រមាណ ៦៦០ ០០០ តោនទៅទីផ្សារវៀតណាមក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ២០២២ ធ្លាក់ចុះ ៣៥០ ០០០ តោន ឬស្មើ ៣៤,៦៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដោយប្រមូលបានប្រាក់ ១ ០៧៧ លានដុល្លារ។

លោកបានបន្តថា គ្រាប់ស្វាយចន្ទី គឺជាប្រភេទកសិផលដ៏មានសក្តានុពលសម្រាប់ទីផ្សារនាំចេញដោយចំណូលពីការនាំចេញលើសពីកសិផលផ្សេងទៀតក្នុងវិស័យកសិកម្ម ដូចជា ស្រូវ អង្ករ ដំឡូងមី និងកៅស៊ូ ជាដើម ដោយសារតែនៅកម្ពុជាបច្ចុប្បន្នមិនទាន់មានសិប្បកម្ម ឬរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី កម្រិតស្តង់ដាអន្តរជាតិ ហេតុនេះគ្រាប់ស្វាយចន្ទី (ឆៅ) កម្ពុជាប្រមាណ ជាង ៩០ ភាគរយ ត្រូវបានហូរទៅទីផ្សារប្រទេសវៀតណាមជារៀងរាល់ឆ្នាំ។
ជាទូទៅ ស្ទើរតែរៀងរាល់ឆ្នាំ ទាំងទិន្នផល និងគុណភាពគ្រាប់ស្វាយចន្ទី តែងតែប្រែប្រួលតាមអាកាសធាតុ ដែលមានភ្លៀងធ្លាក់ច្រើន ទិន្នផល និងគុណភាពគ្រាប់មិនសូវល្អទេ ។
លោក អួន ស៊ីឡុត បានបញ្ជាក់ថា ការនាំចេញគ្រាប់ស្វាយចន្ទីធ្លាក់ចុះក្នុងរយៈពេល ៧ខែចុងក្រោយនេះ បណ្ដាលមកពីបញ្ហាការប្រែប្រួលអាកាសធាតុ ដូចជាភ្លៀងធ្លាក់ញឹកញាប់ ធ្វើឱ្យផ្លែខូចគុណភាព និងធ្វើបាត់បង់ទិន្នផល។
លោកបានមានប្រសាសន៍ថា ៖
“គ្រាប់ចន្ទីនៅរដូវផ្កាផ្លែ មិនត្រូវការទឹកភ្លៀងនោះទេ អ៊ីចឹង ប្រសិនបើ ភ្លៀងនៅតែបន្តធ្លាក់នឹងធ្វើឱ្យធ្លាក់ទិន្នផល និងគុណភាព។ មូលហេតុនេះយើងបានព្យាករណ៍ថាទិន្នផលនឹងធ្លាក់ចុះ៣០%ទៅ៥០%”
ជាមួយគ្នានេះ កត្តាប្រេងសាំង កត្តាប្រែប្រួលអាកាសធាតុ និងជីថ្នាំកសិកម្មឡើងថ្លៃ បានធ្វើឱ្យកសិករមួយចំនួនបោះបង់ការដាំ ស្វាយចន្ទី។ កសិករខ្លះ កាប់ដើមចោល ដោយងាកទៅដាំដំណាំផ្សេងផ្សេងទៀត ដែលមកពីបញ្ហាប្រឈមមួយចំនួនដូចជា ការកើនឡើងតម្លៃជី ការដឹកជញ្ជូន និងកង្វះទុនសម្រាប់វិនិយោគផងដែរ។ នេះបើតាមលោកលោក ស៊ីឡូត បានអះអាង ។

លោក ស៊ីឡុត បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្នគ្រាប់ស្វាយចន្ទី គ្រាប់ស្ងួត មានតម្លៃពី ៥ ៥០០៛ – ៧ ២០០៛ ក្នុង ១គីឡូក្រាម ដោយអាស្រ័យលើគុណភាពគ្រាប់។ កាលពីឆ្នាំ២០២១ សមាគមនស្វាយចន្ទីបានប៉ាន់ប្រមាណថា ផ្ទៃដីដាំស្វាយមាន៨០ម៉ឺនហិកតា ខណៈឆ្នាំនេះថយចុះមកត្រឹម៧០ម៉ឺនហិកតាប៉ុណ្ណោះ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២២ ស្វាយចន្ទី ជាដំណាំកសិកម្មដែលមានដាំដុះច្រើនក្នុងខេត្តចំនួន ១០ នៅកម្ពុជា រួមមានដូចជា ខេត្តកំពង់ធំ ក្រចេះ កំពង់ចាម ព្រះវិហារ ត្បូងឃ្មុំ ជាដើម។
ដោយឡែក ប្រធានសហគមន៍គ្រាប់ស្វាយចន្ទី សំបូរមានជ័យ លោក អេង ថុង បានប្រាប់ AMS ថា គ្រាប់ស្វាយចន្ទីកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានគុណភាព និងរសជាតិឆ្ងាញ់ ប៉ុន្តែដោយសារកង្វះទុន និងការបណ្តាក់ទុនលើការបង្កើតសិប្បកម្ម ឬរោងចក្រកែច្នៃកម្រិតស្តង់ដារ សហគមន៍លោកក៏ចង់បង្កើតសិប្បកម្មកែច្នៃមួយដែរ តែមិនទាន់ចេញជារូបរាង ។
លោក អេង ថុង បានមានប្រសាន៍ថា៖
“ខ្ញុំពិតជាចង់បង្កើតកែច្នៃនៅក្នុងស្រុក ដើម្បីចៀសវាងការនាំចេញវត្ថុធាតុដើម។ ការកែច្នៃក្នុងស្រុក ក៏នឹងជួយលើកកម្ពស់មុខមាត់ប្រទេសជាតិ និងកំណើនសេដ្ឋកិច្ចផងដែរ ក៏ដូចជាការជួយជំរុញការដាំដុះឱ្យមានសម្ទុះជាងបច្ចុប្បន្ន”
គួររំលឹកផងដែរថា តាមរយៈក្រសួងកសិកម្មបានឱ្យដឹងថា កាលពីឆ្នាំ២០២១ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមានចំនួន ៩៣៧ ៩៧៤,២៦ តោន កើនឡើង ៣២៨,៣៤ភាគរយ ក្នុងទឹកប្រាក់ប្រមាណ ១ ៦០៤,៨៧ លានដុល្លារ កើនឡើង ២៣៣,៣២ ភាគរយធៀបនឹងឆ្នាំ២០២០។ ក្នុងនោះនាំចេញទៅវៀតណាមច្រើនជាងគេ រហូតដល់៩២ម៉ឺនតោន។ ក្រៅពីនោះនាំចេញទៅ ចិន ថៃ ឥណ្ឌា ជប៉ុន កូរ៉េ ហូឡង់ បង់ក្លាដែស ឡាវ ស្វីស តុងហ្គោ ហ្វីលីពីន បារាំង និងអារ៉ាប់៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content