ឯកសារស្តីពីផែនការនិរន្តរភាពហិរញ្ញប្បវត្ថុសហគមន៍នេសាទ នឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗនេះ

ខេត្តកំពត ៖ ឯកសារណែនាំបច្ចេកទេសស្តីពីផែនការនិរន្តរភាពហិរញ្ញប្បវត្ថុសហគមន៍នេសាទដែលនឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗនេះ ត្រូវបានរំពឹងនឹងជួយសហគមន៍នេសាទគ្រប់គ្រងធនធានជលផលដោយជោគជ័យតាមរយៈការជួយគាំទ្រពីដៃគូអភិវឌ្ឍន៍នានា អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នេសាទ។

ផែនការនិរន្តរភាពហិរញ្ញប្បវត្ថុសហគមន៍នេសាទ ជាឯកសារណែនាំបច្ចេកទេស ដែលកំពុងត្រូវបានរៀបចំចងក្រងបង្កើតឡើងតាមរយៈកម្មវិធី CAPFISH-Capture ផ្តល់មូលនិធិដោយសហភាពអឺរ៉ុប (EU) ជាមួយនឹងជំនួយបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដោយសហការជាមួយសហគមន៍នេសាទ។

នាយកដ្ឋានអភិវឌ្ឍន៍ជលផល (CFDD) នៃរដ្ឋបាលជលផល (FiA) ជួយលើកឡើងនូវវិធីសាស្រ្តគាំទ្រដល់សហគមន៍នេសាទ (CFis) ក្នុងការបង្កើតមូលនិធិ និងប្រាក់ចំណូលប្រកបដោយនិរន្តរភាពជាមួយនឹងមេរៀន និងឧទាហរណ៍ពាក់ព័ន្ធនានាជាច្រើននៅក្នុងឯកសារណែនាំបច្ចេកទេស ហើយឯកសារនេះ នឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗនេះ។

ការជួបជុំគ្នាពិភាក្សានៅខេត្តតំបន់សមុទ្រ ក្នុងខេត្តកំពត នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នេះ សហការរៀបចំដោយ CFDD, គម្រោង CamAdapt, អង្គការ Aid et Action, អង្គការ Wild Earth Allies, អង្គការ Landesa និងអង្គការ Action Aid ជាមួយមជ្ឈមណ្ឌល អភិវឌ្ឍន៍ កុមារ និង ស្ត្រី នៅកម្ពុជា ម្លប់បៃតង មជ្ឈមណ្ឌលព្រហ្មវិហារធម៌ និងអង្គការស្រលាញ់ធនធានធម្មជាតិកម្ពុជា ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO។ ដោយឡែកការជួបជុំបន្ទាប់ទៀត នឹងរៀបចំឡើងនៅខេត្តតំបន់ទន្លេសាប។  

គំនិតផ្តួចផ្តើមនេះ រៀបចំឡើងដើម្បីជួយសហគមន៍នេសាទគ្រប់គ្រងធនធានជលផលដោយជោគជ័យតាមរយៈការជួយគាំទ្រពីដៃគូអភិវឌ្ឍន៍នានា អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នេសាទ តាមរយៈសិក្ខាសាលាពិគ្រោះយោបល់ផ្សេងៗ។ សហគមន៍នេសាទនៅកម្ពុជាមានប្រជាជនប្រមាណ ១.៥ លាននាក់ ដែលភាគច្រើនប្រហែល ១.៣៩៥.០០០ នាក់ ពាក់ព័ន្ធនឹងការនេសាទទឹកសាប ខណៈប្រមាណ ១០៥.០០០ នាក់កំពុងប្រកបរបរនេសាទ
សមុទ្រ។

លោក អៀម ឌីណា ទីប្រឹក្សាបច្ចេកទេស (ជលផលសហគមន៍) អង្គការ FAO នៅកម្ពុជា មានប្រសាសន៍ថា យើងបានប្រមូលផ្តុំគ្នាដើម្បីវិភាគស្ថានភាពសហគមន៍ ប្រភពនៃមូលនិធិ និងជម្រើសហិរញ្ញវត្ថុឆ្ពោះទៅរកការបង្កើតផែនការហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់សហគមន៍នេសាទ។ ការរៀបចំផែនការបែបនេះ គឺជាយន្តការដ៏សំខាន់មួយក្នុងការពង្រឹងនិងនិរន្តរភាពសហគមន៍នេសាទ ហើយវាទាមទារឱ្យតួអង្គសំខាន់ៗ (រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល) និងអ្នកពាក់ព័ន្ធធ្វើការរួមគ្នាជាមួយសមាជិកសហគមន៍។

លោកបណ្ឌិត លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃរដ្ឋបាលជលផលមានប្រសាសន៍ថា ព្រឹត្តិការណ៍ទាំងនេះមានសារៈសំខាន់ ព្រោះវាផ្តល់ឱកាសដល់រដ្ឋបាលជលផល ខណ្ឌជលផល អង្គការមិនមែនរដ្ឋាភិបាល អ្នកជំនាញ និងប្រជានេសាទសហគមន៍បានមកជួបជុំគ្នា និងស្វែងយល់ពីគ្នាទៅវិញទៅមក។

លោកប្រធានឱ្យដឹងទៀតថា យើង​រក​ឃើញ​ថា​តើ​អ្វី​ជា​បញ្ហា​ប្រឈម អ្វី​ដែល​យើង​សម្រេច​បាន និង​អ្វី​ដែល​យើង​មិន​មាន។ យើងសិក្សាពីការអនុវត្តល្អ និងយល់ពីអ្វីដែលត្រូវកែលម្អនាពេលអនាគតសម្រាប់ការគ្រប់គ្រងសហគមន៍នេសាទ សម្រាប់ការអភិរក្សជលផល និងសម្រាប់ការអភិវឌ្ឍជីវភាពរស់នៅ។ ជាមួយគ្នានេះ អ្នកចូលរួម បានពិភាក្សាអំពីសកម្មភាពដែលអាចកើតមានក្នុងការអភិវឌ្ឍសហគមន៍ទំនើប ជាពិសេសវិធីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។

លោក William James Willis ប្រធានទីប្រឹក្សាបច្ចេកទេស គម្រោង CamAdapt អង្គការ FAO នៅកម្ពុជា បានលើកឡើងថា នេះគឺជាវេទិកាមួយដើម្បីឆ្លុះបញ្ចាំងពីបទពិសោធអតីតកាល និងឱកាសនាពេលអនាគត ដែលជំរុញតម្រូវការខ្ពស់លើអាហារសមុទ្រធម្មជាតិ  វារីវប្បកម្ម ការកែច្នៃក្រោយការប្រមូលផល និងទេសចរណ៍ធម្មជាតិបែប
សមុទ្រ។ ការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព គឺជាគន្លឹះនៃនិរន្តរភាពហិរញ្ញវត្ថុ និងអេកូឡូស៊ី ដែលអាចផ្តល់ប្រាក់ចំណូលសម្រាប់ការបន្តការអភិរក្ស និងការទូទាត់សម្រាប់សេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ឆ្នេរសមុទ្រតែមួយគត់របស់កម្ពុជា។

ការអនុវត្តការនេសាទនៅកម្ពុជា ត្រូវបានបែងចែកទៅជាខ្នាតផ្សេងៗគ្នា រួមមាន ការនេសាទខ្នាតតូច ឬលក្ខណៈគ្រួសារ ការនេសាទខ្នាតមធ្យម និងការនេសាទខ្នាតធំ ឬពាណិជ្ជកម្ម។ ក្នុង​ឆ្នាំ ២០០១ រដ្ឋាភិបាល​បាន​អនុវត្ត​កំណែទម្រង់​ក្នុង​ការ​គ្រប់​គ្រង​ជលផល​ក្នុង​គោល​បំណង​ការពារ​ស្តុក​ត្រី និង​កាត់​បន្ថយ​ជម្លោះ។ ជាផ្នែកមួយនៃកំណែទម្រង់ទាំងនេះ ឡូត៍នេសាទត្រូវបានផ្លាស់ប្តូរទីតាំងដើម្បីបើកច្រកចូល ហើយនៅឆ្នាំ២០១២ ឡូត៍នេសាទឯកជនទាំងអស់ត្រូវបានលុបចោល។ សហគមន៍នេសាទ ដែលបានណែនាំនៅចុងទសវត្សរ៍ឆ្នាំ១៩៩៩០ ត្រូវបានអនុវត្តដោយមានគោលដៅលើកកម្ពស់ការគ្រប់គ្រងជលផលក្នុងស្រុក និងធានាសន្តិសុខស្បៀង។

នៅឆ្នាំ២០២៤ កម្ពុជាបានបង្កើតសហគមន៍នេសាទ សរុបចំនួន៥១៦ ដោយជោគជ័យ ដោយ៤៧៥ ទីតាំងស្ថិតនៅលើគោក និង៤១ នៅតាមបណ្តោយឆ្នេរសមុទ្រ។ ការវាយតម្លៃប្រសិទ្ធភាពដែលបានធ្វើឡើងក្នុងឆ្នាំ២០១៨ និង​២០២២ បង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ដោយសារតែភាគរយនៃសហគមន៍នេសាទដែលខ្លាំងៗបានកើនឡើងពី ៩% ទៅ ៣៩% ខណៈដែលភាគរយនៃសហគមន៍នេសាទខ្សោយបានថយចុះពី៣៩% ទៅ១០%។ ការបង្កើតមូលនិធិប្រកបដោយនិរន្តរភាព គឺមានសារៈសំខាន់សម្រាប់សហគមន៍នេសាទដើម្បីស្តារ និងអភិរក្សធនធានជលផល កែលម្អជីវភាពរស់នៅ និងធានាសន្តិសុខស្បៀង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ