ABA និង CGCC សហការផ្ដល់លទ្ធភាពកាន់តែទូលំទូលាយ ដើម្បីអាជីវកម្មនានាទទួលហិរញ្ញប្បទាន តាមរយៈគម្រោងធានាឥណទាន

ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ធនាគារ ABA និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធានាឥណទានចំនួនពីរ រួមមាន (១) គម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ច (ESGS) និង (២) គម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករ ជំហានទី២ (REGS 2)។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើង នៅការិយាល័យកណ្តាលធនាគារ ABA ដោយមានការអញ្ជើញចូលរួមពីលោក Bibhu Pandey អគ្គនាយករងប្រតិបត្តិ និងជានាយកឥណទាននៃធនាគារ ABA និង លោក ណូ លីដា អគ្គនាយក CGCC ព្រមទាំងក្រុមការងាររបស់ស្ថាប័នទាំងពីរ។ 

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរនេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ច សហការដ៏រឹងមាំរវាងធនាគារ ABA និង CGCC ក្នុងការគាំទ្រអាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា ដោយពង្រីកវិសាលភាពឲ្យកាន់តែទូលំទូលាយ ដើម្បីអាជីវកម្មនានាទទួលបានកម្ចីផ្លូវការ តាមរយៈគម្រោងធានាឥណទាន ដែលមានរចនាសម្ពន្ធត្រឹមត្រូវ។  

ក្រោមគម្រោង ESGS នេះ CGCC អាចផ្តល់ការធានាទៅលើកម្ចីដែលផ្ដល់ដោយធនាគារ ABA ជូនដល់អាជីវកម្មដែលមានគុណវុឌ្ឍ ជាមួយនឹងវិសាលភាពនៃការធានារហូតដល់ ៩០% និងកម្រៃធានាឥណទានចាប់ពី ០.៧៥%។ ជាមួយនឹងការធានារបស់ CGCC ធនាគារ ABA នឹងអាចបង្កើនការផ្តល់កម្ចីចាំបាច់បន្ថែមទៀតដល់អាជីវកម្មដែលមានសក្តានុពល ដើម្បីគាំទ្រដល់ ភាពធន់នៃសេដ្ឋកិច្ចក្នុងកាលៈទេសៈដ៏លំបាកនេះ។ 

ជាមួយគ្នានេះ គម្រោង REGS 2 ក៏បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជានៅក្នុងវិស័យកសិកម្មផងដែរ។ គម្រោងនេះនឹងផ្តល់នូវកម្ចីមានការធានា ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលខ្វះទ្រព្យធានា សំដៅបង្កើនភាពប្រកួតប្រជែងរបស់អង្ករកម្ពុជា លើទីផ្សារអន្តរជាតិ ដែលបន្តលើកកម្ពស់វិស័យដ៏សំខាន់មួយនេះ សម្រាប់ការអភិវឌ្ឍជនបទ។ គិតត្រឹមនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥  កម្ចីមានការធានាពី CGCC ប្រមាណជា ៣៨  លានដុល្លារអាមេរិក ត្រូវបានផ្ដល់ជូនអាជីវកម្មក្រោមគម្រោង REGS។ 

លោក Bibhu Pandey មានប្រសាសន៍ថា ៖

«យើងខ្ញុំនៅធនាគារ ABA មានមោទនភាពយ៉ាងក្រៃលែង ក្នុងការពង្រីកភាពជាដៃគូយុទ្ធសាស្ដ្រនេះ ជាមួយ CGCC តាមរយៈគម្រោងធានាឥណទានទាំងពីរ។ គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ចំពោះការផ្ដល់ហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង។ ក្នុងដំណើររួមគ្នានេះ  យើងខ្ញុំនឹងនៅតែបន្តគាំទ្របណ្ដាធុរកិច្ច និងអាជីវកម្មគ្រប់ប្រភេទ ដើម្បីឲ្យពួកគេសម្រេចបាននូវ សក្តានុពលពេញលេញ»។ 

លោក ណូ លីដា ក៏មានប្រសាសន៍ថា ៖

«ធនាគារ ABA និង CGCC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទានជាលើកដំបូងកាលពីឆ្នាំ 2021។ ចាប់តាំងពីពេល នោះមក ធនាគារ ABA បានបង្កើនការបញ្ចេញកម្ចីតាមរយៈគម្រោងធានារបស់ CGCC ជាលំដាប់ ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងវិស័យអាទិភាព។ ថ្ងៃនេះ យើងខ្ញុំពិតជាមានក្តីសោមនស្សដែលបានពង្រីកកិច្ចសហការនេះកាន់តែស៊ីជម្រៅ តាមរយៈគម្រោង ESGS និង REGS2»។

គួរបញ្ជាក់ផងដែរថា REGS2 គឺជាផលបត្រគម្រោងធានាឥណទានដំបូងបង្អស់របស់យើងខ្ញុំជាមួយធនាគារ ABA ដែលនឹងបង្កើនប្រសិទ្ធភាពនៃ ការបញ្ចេញកម្ចីមានការធានាជូនដល់អតិថិជន។ ខ្ញុំជឿជាក់ថា ការចូលរួមរបស់ធនាគារ ABA ក្នុង គម្រោងទាំងពីរនេះ នឹងផ្ដល់លទ្ធភាពដល់អាជីវកម្មកាន់តែច្រើនឲ្យទទួលបានកម្ចីសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគាត់។ តាមរយៈការផ្តល់កម្ចីរបស់ធនាគារ ABA និងការធានាឥណទានរបស់ CGCC យើងរួមគ្នា ពង្រឹងលទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម ឲ្យទទួលបានហិរញ្ញប្បទាន។ 

ដោយសម្លឹងឆ្ពោះទៅមុខប្រកបដោយសុទិដ្ឋិនិយម ធនាគារ ABA និង CGCC នឹងនៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនលទ្ធភាពអាជីវកម្មឲ្យទទួលបានហិរញ្ញប្បទានកាន់តែទូលំទូលាយ ក្នុងន័យលើកកម្ពស់សហគ្រិនភាព និងរួមចំណែកជួយឲ្យទិដ្ឋភាពសេដ្ឋកិច្ចកាន់តែមានភាពធន់ និងពិពិធភាព៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *