ឥណ្ឌាទទួលបានភ្លើងខៀវក្នុងការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី៥ ជាមួយនឹងប្រាក់វិនិយោគជិត២០០លានដុល្លារ

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Rajnath Singh បានចុះហត្ថលេខារួចរាល់ហើយអនុញ្ញាតឲ្យមានការចាប់ផ្តើមកម្មវិធីអភិវឌ្ឍទៅលើបច្ចេកវិទ្យាយន្តហោះប្រយុទ្ធម៉ូដែល Advanced Medium Combat Aircraft (AMCA) ដែលនឹងក្លាយទៅជាយន្តហោះចម្បាំងជំនាន់ទី៥របស់ខ្លួន

ស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន កំពុងរុញច្រានឲ្យលុយរូបល(ruble)រុស្ស៊ីកើនឡើងខ្ពស់ខ្លាំងធៀបនឹងលុយដុល្លារអាម៉េរិក

ទោះបីជាស្ថានភាពជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី មិនទាន់ត្រឡប់មកជាសះស្បើយក្តី ប៉ុន្តែបើយើងក្រឡេកទៅមើលទំនាក់ទំនងរវាងរុស្ស៊ី និងអាម៉េរិកវិញ ហាក់ដូចជាបានធូរស្រាលខ្លាំងឡើង ជាពិសេសក្នុងអាណត្តិដឹកនាំថ្មីដោយលោក Donald Trump

កំពូលមហាសេដ្ឋីបច្ចេកវិទ្យាពិភពលោក២នាក់ប៉ះទង្គិចគ្នាជុំវិញការយល់ឃើញមួយជ្រុងម្នាក់នៃមូលនិធិ USAID

ទីភ្នាក់ងារប្រសិទ្ធភាព DOGE របស់អាម៉េរិកបានបង្ករការភ្ញាក់ផ្អើលជាច្រើននៅក្នុងប្រព័ន្ធរដ្ឋបាលដឹកនាំដោយលោក Donald Trump ក្នុងនោះក៏មានទាំងបញ្ហានៅទីភ្នាក់ងារជំនួយអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា USAID ផងដែរ

គួរតាមដាន ៖ ប្រព័ន្ធការពារដែនអាកាសពិសេសថ្មី Golden Dome តម្លៃ១៧៥ពាន់លានដុល្លាររបស់លោក Trump

ថ្មីៗនេះ អាមេរិកបានប្រកាសព័ត៌មានអំពីការសម្រេចចិត្តជ្រើសយករូបរាងដែលរចនាសម្រាប់ប្រព័ន្ធការពារដែនអាកាសថ្មី ដើរដោយបច្ចេកវិទ្យាកាន់តែទំនើបអស្ចារ្យមួយដែលមានឈ្មោះថា Golden Dome

ចិន ក្លាយជាម្ចាស់ជំនួយធំជាងគេសម្រាប់អង្គការសុខភាពពិភពលោកក្រោយប្រកាសផ្តល់ថវិកាថ្មី៥០០លានដុល្លារ

ប្រទេសចិនបានសន្យាថានឹងផ្តល់ជំនួយជាថវិកាប្រមាណជា៥០០លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំទៅឲ្យអង្គការសុខភាពពិភពលោកហៅកាត់ថា WHO​ (World Health Organization)

ព្រះរាជពិធីស្ទូងស្រូវដោយអធិរាជជប៉ុនបង្ហាញពីការឲ្យតម្លៃវិស័យកសិកម្ម ផ្សារភ្ជាប់ជំនឿ និងប្រពៃណី ទាំងពលរដ្ឋនិងរាជវង្ស

កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ រាជវាំងជប៉ុន បានរៀបចំពិធីបុណ្យប្រពែណីមួយសម្រាប់ការដាំដុះស្រូវដែលជាពិធីត្រូវបានចាត់ទុកថាមានអត្ថន័យសំខាន់ តំណាងឲ្យវិស័យកសិកម្ម ក៏ដូចជាជំនឿនិងប្រពៃណី វប្បធម៍របស់ប្រទេសជប៉ុនផងដែរ

ថៃ រឹបអូសសំណល់អេឡិចត្រូនិកខុសច្បាប់របស់អាមេរិកជាង២០០តោន នៅផែទំនិញក្នុងទីក្រុងបាងកក

ក្រុមមន្ត្រីជំនាញនៃប្រទេសថៃកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា ខ្លួនបានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសបានប្រភេទសំណល់អេឡិចត្រូនិកដែលនាំចូលពីប្រទេសអាមេរិកក្នុងបរិមាណរហូតដល់ទៅ ២៣៨តោន នៅឯផែស្តុកទំនិញនាទីក្រុងបាងកក

ចិនចាប់ផ្តើមសិក្សាពីហានិភ័យនៃរោងចក្រនុយក្លេអ៊ែរទាំង១០០កន្លែងប្រសិនបើមានករណីសង្គ្រាមផ្ទុះឡើង

ថ្មីៗនេះ កម្លាំងកងទ័ពចិន ហៅកាត់ថា PLA (China’s People’s Liberation Army) បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរទាំងឡាយរបស់ខ្លួនក្នុងករណីប្រសិនបើមានករណីជម្លោះដោយយោធាណាមួយផ្ទុះឡើងនាពេលអនាគត

អាល្លឺម៉ង់ សុំដកខ្លួនចេញពីការងារជាអ្នករាយការណ៍សព្វាវុធទាំងអស់ដែលត្រូវដឹកជញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែន

អាល្លឺម៉ង់ នឹងដកខ្លួនចេញពីកិច្ចការងារជាអ្នករាយការណ៍គ្រឿងសព្វាវុធដែលដឹកជញ្ជូនទៅកាន់អ៊ុយក្រែន ហើយនឹងបន្តកាត់បន្ថយគ្រប់របាយការណ៍ទាំងប្រភេទអាវុធ ក៏ដូចជាកញ្ចប់យោធាទាំងឡាយជាមួយនឹងអ៊ុយក្រែនទាំងអស់

វៀតណាម សម្រុកនាំទំនិញចេញទៅអាមេរិករាប់សិបពាន់លានដុល្លារមុនការអនុវត្តពន្ធថ្មី៤៦ភាគរយ

ក្រុមអ្នកផលិតនៅវៀតណាមកំពុងញាប់ដៃញាប់ជើងក្នុងការជំរុញឲ្យមានការនាំចេញបានច្រើនបំផុតតាមដែលអាចធ្វើទៅបានទៅកាន់អាមេរិកមុនពេលការអនុវត្តពន្ធគយថ្មីចូលជាធរមាន