អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

បរទេស ៖ វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។ វីដេអូដែលមាន subtitle ជាភាសាពែរ្សនេះបានរីករាលដាលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមចិន ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រោយពេលមានការចែករំលែកវីដេអូនេះនៅលើបណ្តាញសង្គមបានរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ អ៊ីរ៉ង់ បានអះអាងថា ខ្លួនបានវាយប្រហារចំគោលដៅទៅលើប្រភេទយន្តហោះដ៏ទំនើបរបស់អាម៉េរិកមួយនេះ។

យោងតាមការចេញផ្សាយរបស់កាសែត Interesting Engineering ព្រមគ្នាជាមួយនឹងកាសែតចិន SCMP ផងដែរនោះបានសរសេរថា វីដេអូដែលបង្ហាញពីបច្ចេកទេសបាញ់ទម្លាក់យន្តហោះចម្បាំង F-35 នោះត្រូវបានបង្កើតឡើងដោយគណនីមួយមានឈ្មោះថា Laohu Talks World ដែលមានអ្នកចូលមើលរាប់សិបលានដងនៅលើបណ្តាញសង្គមរបស់ចិន។ វាបានពន្យល់យ៉ាងល្អិតល្អន់ថា គេអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលមានតម្លៃទាប និងងាយស្រួលរក ដើម្បីបំផ្លាញបច្ចេកវិទ្យាបំបាំងកាយដ៏ស្មុគស្មាញបំផុតរបស់ពិភពលោក។

ជាការកត់សម្គាល់ទៅលើវីដេអូនោះដែលបានបង្ហោះលើកដំបូងនៅថ្ងៃទី១៤ ខែមីនា ជាមួយនឹងការសរសេរជាភាសាពែរ្ស និងទំនងជាមានគោលដៅចែករំលែកទៅដល់ពលរដ្ឋជនជាតិអ៊ីរ៉ង់ផងដែរ។ នៅក្នុងវីដេអូដដែលនេះ អ្នកបង្កើតបានវែកញែកថា អ៊ីរ៉ង់ មិនចាំបាច់មានបច្ចេកវិទ្យាបំបាំងកាយកម្រិតខ្ពស់ដើម្បីតទល់នឹងកងទ័ពអាកាសអាម៉េរិកនោះទេ។ ផ្ទុយទៅវិញ យុទ្ធសាស្ត្រប្រើប្រាស់គ្រាប់មីស៊ីលដែលបញ្ចេញកម្តៅ ក្បាលបាញ់ចល័ត និងឧបករណ៍ចាប់សញ្ញាក្លែងក្លាយ ដើម្បីប្រឆាំងនឹងសមត្ថភាពបំបាំងកាយរបស់ F-35 គឺជាយុទ្ធវិធីដែលត្រូវប្រើ។

ជាលទ្ធផលក្នុងរយៈពេលតែ ៥ ថ្ងៃក្រោយពេលចែករំលែកវីដេអូខាងលើ ពោលគឺនៅថ្ងៃទី១៩ ខែមីនា ទីក្រុងតេហរ៉ង់ បានប្រកាសជាផ្លូវការថា ខ្លួនបានបាញ់ប្រហារលើយន្តហោះ F-35 របស់អាមេរិកបាន១គ្រឿងយ៉ាងជោគជ័យ។ យ៉ាងណាក៏ដោយ មកដល់ពេលនេះមន្ទីរបញ្ចកោណរបស់អាម៉េរិកនៅមិនទាន់បានបញ្ជាក់ពីការបាត់បង់យន្តហោះចម្បាំងប្រភេទ F-35 នោះទេ។

គួរឲ្យដឹងដែរថា ជារឿយៗ រដ្ឋាភិបាលទីក្រុងប៉េកាំងបានបង្ហាញពីគោលជំហរបស់ខ្លួននៅឆ្ងាយ ដែលមិនពាក់ព័ន្ធទៅនឹងជម្លោះនេះនោះទេ បើទោះបីជាមានរបាយការណ៍អះអាងថា ខ្លួនបានលក់យន្តហោះគ្មានមនុស្សបើកទៅឱ្យប្រទេសអ៊ីរ៉ង់នៅមុនពេលមានការវាយប្រហារក៏ដោយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

តម្រូវការប្រើប្រាស់ធ្យូងអនាម័យកំពុងបន្តកើនឡើង ខណៈដែលតម្លៃឧស្ម័នហ្គាសឡើងថ្លៃ

ជំនួញ, ព្រឹត្តិការណ៍

• 19/05/2026

តម្រូវការនៃការប្រើប្រាស់ធ្យូងអនាម័យនៅតាមជនបទក៏ដូចជានៅតាមទីប្រជុំជនក្នុងប្រទេសកម្ពុជា មានការកើនឡើងខ្ពស់ ស្របពេលដែលតម្លៃឧស្ម័នហ្គាស(LPG) ឡើងថ្លៃខ្ពស់

ឥទ្ធិពលរបស់ចិននឹងកាន់តែមានអំណាចលើសេដ្ឋកិច្ចរបស់រុស្ស៊ី ពីដៃគូស្មើមុខមាត់មកជាអ្នកត្រួតត្រា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

មុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន រុស្ស៊ី និងចិនជារឿយៗអបអរសាទរភាពជាដៃគូគ្មានដែនកំណត់ ប៉ុន្តែជាក់ស្តែង ទំនាក់ទំនងនេះកំពុងប្រែទៅជាការចំណេញតែម្ខាងកាន់តែខ្លាំងឡើងៗ

ក្រុមហ៊ុន Smart Axiata និង Canadia Group ចាប់ដៃសហការជំរុញបរិវត្តកម្មឌីជីថលសម្រាប់អតិថិជន សហគ្រាស និងធុរកិច្ចនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/05/2026

ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Canadia Group រួមមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ភីអិលស៊ី (CIH)

វៀតណាម អាចជាអ្នកឈ្នះមុនគេក្នុងសង្គ្រាមបច្ចេកវិទ្យារវាងអាម៉េរិក និងចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/05/2026

ប្រទេសវៀតណាម កំពុងក្លាយជាតួអង្គទទួលបានផលប្រយោជន៍ដ៏ធំធេង និងគួរឱ្យភ្ញាក់ផ្អើលបំផុតពីសង្គ្រាមបន្ទះឈីបសកល (Chip War)

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មកែច្នៃធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

អ្នកអភិវឌ្ឍន៍លំនៅឋាន​តម្លៃសមរម្យនៅកម្ពុជា នឹងទទួលបានការលើកទឹកចិត្តខ្ពស់​ពីរាជរដ្ឋាភិបាល​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អ្នកវិនិយោគ​ទាំង​ក្នុង និងក្រៅប្រទេស​ដែលផ្ដោតលើការ​អភិវឌ្ឍ​លំនៅឋានតម្លៃ​សមរម្យ​នៅកម្ពុជា​ នឹងទទួលបានការ​លើកចិត្តខ្ពស់​រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យការ​ផ្គត់ផ្ឡត់​លំនៅឋានដែលជាតម្រូវការពិតប្រាកដពីប្រជាពលរដ្ឋ

រាជរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយជាតិ និងកសាងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

លោកបណ្ឌិតបន្តថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធពារសង្គម រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើអាទិភាពគន្លឹះទាំង៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាន និងកំពុង បន្តអនុវត្តគោលនយោបាយជាតិនៅប្រទេសកម្ពុជា ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋភិបាល ជាពិសេសប្រជាពលរដ្ឋ

ចរន្តសេដ្ឋកិច្ចរបស់ចិន មានកំណើនយឺតជាងការរំពឹងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

សកម្មភាពសេដ្ឋកិច្ចរបស់ចិន កាលពីអំឡុងក្នុងខែមេសា កន្លងទៅនេះមានកំណើនយឺតជាងការរំពឹងទុក ដោយសារការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់ក្នុងស្រុក ទិន្នផលឧស្សាហកម្ម និងការវិនិយោគមានការថមថយ គួបផ្សំជាមួយនឹងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ

៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

គិតត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលចំនួននេះប្រហាក់ប្រហែលទៅនឹងការនាំចេញរយៈពេលពេញមួយឆ្នាំ២០២៥ ។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *