រដ្ឋាភិបាលបារាំង ដកទំនុកចិត្តទ្រង់ទ្រាយធំលើឧបករណ៍បច្ចេកវិទ្យារបស់អាម៉េរិក

បរទេស​ ៖ ក្នុងជំហានដ៏សំខាន់មួយដែលបង្ហាញពីគោលជំហរប្រឆាំងនឹងឥទ្ធិពលហួសហេតុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស (Big Tech) និងការពឹងផ្អែកខ្លាំងពេកទៅលើបច្ចេកវិទ្យារបស់អាម៉េរិក ប្រទេសបារាំងបានដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីលុបបំបាត់កិច្ចដំណើរការ Window លើកម្មវិធីកុំព្យូទ័រអង្គភាពរដ្ឋរាប់លានគ្រឿង។

យោងតាមការចេញផ្សាយដោយ ZDNet នាពេលថ្មីៗនេះបានប្រកាសថា អង្គភាព និងក្រសួងនានារបស់រដ្ឋាភិបាលបារាំងនឹងចាប់ផ្លាស់ប្តូរប្រព័ន្ធការងារពី Microsoft Windows ទៅជា Linux វិញ ដែលនេះត្រូវបានគេមើលឃើញថាគឺជាការផ្លាស់ប្តូរទាំងក្នុងន័យឆ្ពោះទៅរកជម្រើសថ្មីនៃផលិតផលបច្ចេកវិទ្យា ក៏ដូចជាសេវាកម្មថ្មីដែលផលិតដោយអឺរ៉ុបជំនួសវិញ។ ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់របស់លោក David Amiel រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកកិច្ចការងារសកម្មភាពសាធារណៈ និងគណនីរបស់បារាំងថា​ ៖ ប្រទេសជាតិត្រូវតែគ្រប់គ្រងជោគវាសនាឌីជីថលរបស់ជាតិខ្លួនឯង។

លោក David Amiel បានថ្លែងនៅក្នុងសិក្ខាសាលាអន្តរក្រសួងនាពេលថ្មីៗនេះថា ៖

«រដ្ឋមិនអាចគ្រាន់តែទទួលស្គាល់ពីការពឹងផ្អែករបស់ខ្លួនទៅលើបរទេសនោះទេ ប៉ុន្តែត្រូវតែរំដោះខ្លួនចេញឱ្យផុតដែរ។ យើងត្រូវតែធ្វើខ្លួនឯងឱ្យក្លាយទៅជាប្រទេសដែលរឹងមាំ កាត់បន្ថយការពឹងផ្អែកទៅលើឧបករណ៍បច្ចេកវិទ្យារបស់អាម៉េរិក»។

ប្រភពដដែលបានបន្តថា ៖ តាមផែនការ គឺនឹងផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធ Linux ដែលកំពុងតែដំណើរការដោយគ្រប់ក្រសួងទាំងអស់នៃរដ្ឋាភិបាលបារាំង តម្រូវឱ្យដាក់ចេញនូវផែនការផ្លាស់ប្តូរ (Migration plan) របស់ខ្លួនឱ្យបានត្រឹមរដូវស្លឹកឈើជ្រុះនាឆ្នាំ២០២៦នេះ។ ក្នុងនោះបារាំងក៏នឹងត្រូវ រួមបញ្ចូលទាំងការបំពាក់កម្មវិធីបំពេញបន្ថែមផ្សេងៗដូចជា កម្មវិធីកម្ចាត់មេរោគ (Antivirus) កម្មវិធីសម្រាប់ធ្វើការងាររួមគ្នា (Collaborative tools) រួមទាំងកម្មវិធីផ្សេងៗទៀតផងដែរ។

គួរឲ្យដឹងដែរថា កាលពីពេលកន្លងទៅនេះ ប្រទេសបារាំងបានផ្តើមអនុវត្តការផ្លាស់ប្តូរនូវឧបករណ៍បច្ចេកទេសរបស់អាម៉េរិកមួយចំនួនរួចទៅហើយ តួយ៉ាងដូចជា ការបោះបង់ចោលនូវកម្មវិធី Microsoft Teams ជាដើម ហើយចាប់ពីឆ្នាំក្រោយទៅគេជឿជាក់ថា ម៉ាស៊ីនកំព្យូទ័ររបស់ស្ថាប័ន និងក្រសួងនៃរដ្ឋាភិបាលបារាំងសរុបប្រមាណជា ២,៥លានគ្រឿងដែលធ្លាប់តែដំណើរការដោយប្រព័ន្ធ Window នឹងត្រូវផ្លាស់ប្តូរទាំងស្រុង និងងាកទៅដំណើរការប្រព័ន្ធកម្មវិធីធ្វើការថ្មីដែលមិនមែនជាផលិតផលរបស់អាម៉េរិកទៀតនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *