ភ្នំពេញ ៖ ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlements-BIS) បានដាក់ឱ្យប្រើប្រាស់នូវមូលនិធិបើកចំហ សម្រាប់ការវិនិយោគរបស់ធនាគារកណ្តាលទៅលើសញ្ញាប័ណ្ណបៃតងក្នុងតំបន់អាស៊ី ដែលមានចំណាត់ថ្នាក់ឥណទានខ្ពស់ ហើយចេញផ្សាយដោយរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងក្រុមហ៊ុនសាជីវកម្មរបស់បណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការសម្រាប់ការវិនិយោគដែលគិតគូរដល់កិច្ចការពារបរិស្ថាន និងការចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជានៅថ្ងៃចុងសប្ដាហ៍កន្លងទៅថ្មីៗនេះបានឱ្យដឹងថា គំនិតផ្ដួចផ្ដើមនេះនឹងជួយដល់ធនាគារកណ្ដាលក្នុងការអនុវត្តគោលការណ៍បរិស្ថានប្រកបដោយចីរភាពទៅក្នុងការគ្រប់គ្រងទុនបម្រុង។
ធនាគារជាតិនៃកម្ពុជាមានសេចក្តីសោមន្សដោយបានក្លាយជាសមាជិកនៃគណៈកម្មាធិការប្រឹក្សាយោបល់ ដែលបានផ្តល់ការគាំទ្រដល់គំនិតផ្តួចផ្តើមនេះ ហើយធនាគារជាតិនៃកម្ពុជាក៏ជាអ្នកវិនិយោគដំបូងលើសញ្ញាប័ណ្ណបៃតងក្នុងតំបន់អាស៊ីសម្រាប់ផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងនវានុវត្តភាពនេះផងដែរ។

ខណៈដែលបម្រែបម្រួលអាកាសធាតុត្រូវបានមើលឃើញថា ជាប្រភពចម្បងមួយដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ និងអាចផ្ដល់ផលប៉ះពាល់ជាអវិជ្ជមានទៅលើកត្តាសង្គម និងបរិស្ថាន ការផ្តល់ហិរញ្ញប្បទានបៃតងក្នុងតំបន់អាស៊ី អាចផ្តល់នូវជម្រើសដែលមានគុណប្រយោជន៍ជាច្រើនសម្រាប់វិនិយោគិន ដើម្បីជួយការពារភពផែនដី។ ការវិនិយោគលើសញ្ញាប័ណ្ណបៃតង មិនត្រឹមតែផ្តល់ប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលវិជ្ជមានសម្រាប់បរិស្ថានផងដែរ ដោយសារតែសញ្ញាប័ណ្ណនេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ហិរញ្ញប្បទានដល់គម្រោងបៃតង ឬធុរកិច្ចដែលផ្តល់ផលវិជ្ជមានដល់បរិស្ថានក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយជាលទ្ធផលធ្វើឱ្យនវានុវត្តភាពបៃតងកើនឡើង និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។ ដោយសង្កេតឃើញពីកម្រិតទាបនៃហានិភ័យហិរញ្ញវត្ថុ និងអត្ថប្រយោជន៍នៃការវិនិយោគលើ សញ្ញាប័ណ្ណបៃតង ក៏ដូចជាការការពារភពផែនដី ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានផ្តល់យោបល់លើការដាក់ចេញនូវគំនិតផ្តួចផ្តើមសញ្ញាប័ណ្ណបៃតងរបស់ធនាគារ BIS សម្រាប់ធនាគារកណ្ដាលថា ក្នុងនាមជាធនាគារកណ្តាល មានតួនាទីចូលរួមកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ ដែលបណ្តាលមកពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើសេដ្ឋកិច្ច ស្ថានភាពសង្គម និងបរិស្ថាន។ ស្ថាប័នធនាគារ ក៏ដូចជាបុគ្គលម្នាក់ៗ អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់កំណើនប្រកបដោយសមធម៌ និងចីរភាព តាមរយៈការកាត់បន្ថយល្បឿននៃការប្រែប្រួល អាកាសធាតុយ៉ាងឆាប់រហ័ស និងហានិភ័យនៃបម្រែបម្រួលនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content