ប៉េកាំង ៖ លោក Elon Musk ទទួលបានរងការរិះគន់ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន បន្ទាប់ពីក្រុងប៉េកាំងនិយាយថា ស្ថានីយអវកាសរបស់ខ្លួនត្រូវបង្ខំគេច ដើម្បីជៀសវាងការប៉ះទង្គិចជាមួយផ្កាយរណបនៃគម្រោងផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិត Starlink ចំនួនពីរដងរបស់ក្រុមហ៊ុន SpaceX ។

ឯកសាររបស់ទីភ្នាក់ងារអវកាសរបស់អង្គការសហប្រជាជាតិដែលផ្ដល់ដោយទីក្រុងប៉េកាំងក្នុងខែធ្នូ ឆ្នាំ២០២១នេះបង្ហាញថា ស្ថានីយអវកាស Tiangong របស់ចិនត្រូវបានបង្ខំឱ្យធ្វើ «ការគ្រប់គ្រងការជៀសវាងការប៉ះទង្គិចគ្នា» ពេលជិតប៉ះគ្នាកាលពីខែកក្កដា និងខែតុលា ដោយគ្រានោះ ផ្កាយរណបផ្លាស់ទីទៅក្នុងគន្លងផ្កាយរណប ដែលជំរុញឱ្យប្រតិបត្តិករស្ថានីយអវកាសធ្វើការផ្លាស់ប្តូរទិសដៅ។

ទីក្រុងប៉េកាំងបាននិយាយអំពីផ្កាយរណបដែលពាក់ព័ន្ធនឹងហេតុការណ៍នៅខែតុលាថា យុទ្ធសាស្ត្រសមយុទ្ធគឺមិនស្គាល់ ហើយកំហុសក្នុងគន្លងគឺពិបាកក្នុងការវាយតម្លៃ។ រដ្ឋបាលក្រុងប៉េកាំងបន្ថែមថា ខ្លួនបានចាត់វិធានការដើម្បីធានាសុវត្ថិភាព និងជីវិតរបស់អវកាសយានិកក្នុងគន្លង។
អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo របស់ចិនបានរិះគន់លោក Musk និងក្រុមហ៊ុនរបស់លោកជុំវិញហេតុការណ៍នេះ ដោយភ្ជាប់ជាមួយហេសថេគមានចំនួនមើលរហូតដល់ជាង ៨៧ លានដងកាលពីព្រឹកថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ។
អ្នកប្រើប្រាស់បណ្ដាញសង្គមចិន Weibo ម្នាក់សរសេរថា គួរឱ្យអស់សំណើចណាស់ដែលប្រជាជនចិនទិញឡាន Tesla ដោយរួមចំណែកជាទឹកប្រាក់យ៉ាងច្រើនឱ្យលោក Musk អាចបើកដំណើរការ Starlink ដែលឆិតបុកស្ថានីយអវកាសរបស់ប្រទេសចិន»។ អ្នកប្រើប្រាស់ទៀតបានសរសេរបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើពហិការក្រុមហ៊ុន Tesla ខណៈដែលអ្នកខ្លះទៀតនិយាយថា បើសិនជាចិនជាអ្នកកាន់គម្រោង Starlink វិញ ប្រហែលទទួលរងទណ្ឌកម្មពីអាមេរិកបាត់ទៅហើយ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content