ការចាប់យក និងអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិកម្ពុជា

ភ្នំពេញ ៖ ប្រទេសកម្ពុជា កំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុទំលូទំលាយ និងកសាងភាពជាដៃគូជាសកល។

ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសកម្ពុជាបានផ្លាស់ប្តូរពីសេដ្ឋកិច្ចគ្រប់គ្រងទៅជាទីផ្សារសេរី។ ច្បាប់ស្តីពីការវិនិយោគឆ្នាំ១៩៩៤ បានទាក់ទាញការវិនិយោគបរទេសកាន់តែច្រើន ហើយតាមរយៈការចូលរួមជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអង្គការអន្តរជាតិផ្សេងទៀត កម្ពុជាបានកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់កំណើនសេដ្ឋកិច្ច។ សព្វថ្ងៃនេះ បើទោះបីជាមានបញ្ហាសេដ្ឋកិច្ច​សកលជះឥទ្ធិពលលើសេដ្ឋកិច្ចពិភពលោក ក៏ដោយ ក៏សេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចម្រើន ដោយមានការគាំទ្រពីវិស័យសំខាន់ជាច្រើន ដូចជា កាត់ដេរ សំណង់ កសិកម្ម និងទេសចរណ៍ ដែលកំពុងងើបឡើងវិញ។

ជាមួយគ្នានេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យប្រកបដោយនិរន្តរភាព កម្ពុជាបានដាក់ចេញនូវគោលដៅតាមរយៈផែនការចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ដោយផ្តោតលើកំណែទម្រង់ផ្សេងៗ ដូចជាការធ្វើទំនើបកម្មកសិកម្ម និងផលិតកម្មជាដើម។ ទោះយ៉ាងណាក៏ដោយ ប្រហែល ៣០% នៃមនុស្សពេញវ័យនៅតែខ្វះលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។ Fintech កំពុងជួយដោះស្រាយគម្លាតនេះ (លទ្ធភាពទទួលបានសេ​វាហិរញ្ញវត្ថុ) ដោយកាបូបអេឡិចត្រូនិក (E-wallets) និងការទូទាត់តាមឌីជីថលបានក្លាយជាការពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា។

វិស័យ Fintech នៅ​កម្ពុជា បាន និង​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស។ E-wallets បានកើនឡើងពីអ្នកប្រើប្រាស់ ១៣.៦ លានគណនី​ ក្នុងឆ្នាំ ២០២១ ដល់ ១៩.៥ លានគណនី ក្នុងឆ្នាំ ២០២២។ ការទូទាត់តាមឌីជីថល ដូចជា QR Code និងការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថលក៏កំពុងរីកចម្រើនផងដែរ ជាមួយនឹងប្រព័ន្ធទូទាត់ តាមរយៈបាគង និងធនាគារ ដែលធ្វើឱ្យប្រតិបត្តិការកាន់តែងាយស្រួលសម្រាប់ប្រជាជនកម្ពុជា។

ទន្ទឹមនេះ រដ្ឋាភិបាលបានបង្ហាញការគាំទ្រ Fintech ជាមួយនឹងគំនិតផ្តួចផ្តើម ដូចជាគណៈកម្មាធិការដឹកនាំការងារបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech Steering Committee) និងគោលនយោបាយ ដើម្បីគ្រប់គ្រងសេវាកម្មហិរញ្ញវត្ថុឌីជីថល។ នៅឆ្នាំ២០២០ កម្ពុជាបានដាក់ឱ្យដំណើរការបាគង ដែលជាប្រព័ន្ធរូបិយប័ណ្ណឌីជីថល។ ឥឡូវនេះ មានអ្នកប្រើប្រាស់រាប់លាននាក់ ហើយអាចឱ្យការទូទាត់បាននៅប្រទេសដៃគូនៅក្នុងតំបន់។ ខណៈពេលនេះ កម្ពុជា​កំពុង​សហការ​ជាមួយ​ប្រទេស​អាស៊ាន​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​របស់​ខ្លួន។ ជាពិសេស ថ្មីៗនេះ ធនាគារកណ្តាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសហ្វីលីពីន និងម៉ាឡេស៊ី ដើម្បីបង្កើនហិរញ្ញវត្ថុឌីជីថល។ ប្រទេស​កម្ពុជា​ក៏​បាន​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី Bakong Tourists ដែល​អនុញ្ញាត​ឱ្យ​ភ្ញៀវ​អន្តរជាតិ​ធ្វើ​ការ​ទូទាត់​ប្រាក់​បាន​យ៉ាង​ងាយស្រួល។

Fintech គឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងភាពជោគជ័យផ្នែកសេដ្ឋកិច្ចនាពេលអនាគត។ ជាក់ស្តែង គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ នឹងជួយឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មពីឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ ស្របពេលបច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន និងបានក្លាយជាកត្តាគន្លឹះជំរុញការគ្រប់ដណ្តប់ និងការតភ្ជាប់សង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោក ឱ្យកាន់តែស្អិតល្មួត ខិតជិតគ្នា និងពឹងគ្នាទៅវិញទៅមក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ធ្លាប់បានលើកឡើងថា គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ គឺជាសមិទ្ធផលមួយដ៏មានសារៈសំខាន់គួរជាទីមោទនៈ សម្រាប់ជាមគ្គទេសក៍ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ដែលត្រូវបានហៅកាត់ថា “បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech” សំដៅចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជឿជាក់យ៉ាងមុតមាំថា ៖ ការអនុវត្តគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងជួយឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មពីឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្តល់កាលានវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឱ្យកាន់តែមានភាពរស់រវើក។ ក្នុងន័យនេះ ដើម្បីចាប់យកកាលានុវត្តភាព និងសក្តានុពលដ៏ធំធេងពីបច្ចេកវិទ្យាហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ក្នុងការដឹកនាំ និងការសម្របសម្រួលដើម្បីរៀបចំ «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលបានកំណត់ចក្ខុវិស័យរយៈពេលវែង ប្រកបដោយមហិច្ឆតា និងភាពប្រាកដនិយម គឺ «អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្ដល់កាលានុវត្តភាពដល់គ្រប់តួអង្គសំដៅរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក» ដោយឈរលើគោលការណ៍ធំៗចំនួន ៣ រួមមាន៖ ១)-ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ២)-ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង៣)-ការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។

ជាការកត់សម្គាល់ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានទទួលយកបច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយ ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ ដូចជាការទូទាត់ និងការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថលជាដើម ពិសេសបានរួមចំណែកជួយលើកម្ពស់ និងសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បានថ្លែងប្រាប់ថា ក្នុងវិស័យធនាគារកាលពីមុន ហេដ្ឋារចនាសម្ព័ន្ធរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានតែសាខា និងការិយាល័យច្រើន ទាំងនៅទីក្រុង និងជនបទ ប៉ុន្តែរយៈពេលប៉ុន្មាន ៦ ឬ៧ ឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសម្បូរបែបចម្រុះ លើសពីសាខា និងការិយាល័យ ដូចជាហេដ្ឋារចនាសម្ព័ន្ធអេឡិចតូ្រនិក និងហេដ្ឋកិច្ចឌីជីថល ដែលត្រូវបានគេហៅថា Mobile App។

លោក​បណ្ឌិត បានថ្លែងបន្តថា បច្ចុប្បន្ន Mobile App ឬ សេវាធនាគារតាមទូរស័ព្ទដៃចល័ត ត្រូវបានប្រើប្រាស់ទូលំទូលាយ និងជាមធ្យោបាយទូទាត់លើការបង់ថ្លៃទំនិញ និងសេវាផ្សេងៗ ដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ផ្ទាល់ ឬអាចនិយាយថា បច្ចុប្បន្ន ស្ទើតែមិនប្រើប្រាស់ក្រដាសប្រាក់។ ដូច្នេះ វាមានភាពទំនើបមែនទែន ដោយសារកម្ពុជាប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធនាគារ ដើម្បីឱ្យប្រជាជន ឬអតិថិជនប្រើប្រាស់ទៅ មានភាពងាយស្រួល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ