រាជរដ្ឋាភិបាល បាន និងកំពុងលើកកម្ពស់វិស័យកសិកម្ម និងការធ្វើពិពិធកម្មវារីវប្បកម្ម

កំពង់ធំ៖ ក្នុងគោលដៅរក្សាឱ្យបាននូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ច ជាពិសេសលើកម្ពស់វិស័យកសិកម្មឱ្យកាន់តែល្អប្រសើរ រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បាន និងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញ និងធ្វើពិពិធកម្មវិស័យមួយនេះយ៉ាងសកម្ម។ ជាក់ស្ដែង និយាយត្រឹមតែផ្នែកវារីវប្បកម្ម ដែលផ្តោតលើការផលិតពូជ និងចិញ្ចឹមត្រីទឹកសាប កំពុងបង្ហាញពីលទ្ធផលវិជ្ជមាន និងបន្តអនុវត្តតាមផែនការគួរឱ្យកត់សម្គាល់។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា រាជរដ្ឋាភិបាល បានផ្តល់អាទិភាពលើការលើកកម្ពស់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចដ៏សំខាន់ ជាមួយនឹងការអំពាវនាវដល់កសិករផ្នែកវារីវប្បកម្ម ក៏ដូចជាអ្នកប្រមូលទិញ អ្នកចែកចាយ អ្នកនាំចេញ និងអ្នកកែច្នៃ ឱ្យពង្រឹងសមត្ថភាព លើកកម្ពស់ផលិតភាព និងគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖

« ក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានផ្តល់អាទិភាពក្នុងការលើកកម្ពស់ និងបង្កើនវិស័យ​កសិកម្ម និងកសិឧស្សាហកម្មដែលបង្កើននូវតម្លៃបន្ថែម ដែលជាប្រភពសំខាន់នៃកំណើនសេដ្ឋកិច្ច។ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នេះគឺ​មាន​គោលដៅ​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ច ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន, បង្កើនតម្លៃសេដ្ឋកិច្ចបន្ថែម បង្កើតការងារ និងប្រាក់ចំណូល ជាពិសេស ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកាន់តែរស់រវើក និងនិរន្តរភាព»។

ឯកឧត្តម វង្សី វិស្សុត បានថ្លែងបន្តថា ៖ បច្ចុប្បន្ន ក្រុមការងារកំពុងសិក្សាពីបញ្ហាប្រឈមនានា និងដំណោះស្រាយ ខណៈកំពុងរៀបចំផែនការមេសម្រាប់ប្រព័ន្ធអេកូឡូស៊ីវារីវប្បកម្ម ដែលតភ្ជាប់ខ្សែច្រវាក់ផលិតកម្មទាំងមូល ចាប់ពីការផលិតពូជ និងការបង្កាត់ពូជ ការចិញ្ចឹម រហូតដល់ការកែច្នៃ និងធ្វើទីផ្សារដែលមានការប្រកួតប្រជែង ជាពិសេសជំរុញឱ្យមានការនាំចេញកាន់តែច្រើន។​

ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា ៖

«យើងមិនគួរនាំចូលនូវអ្វីដែលយើងអាចផលិតបានដោយខ្លួនឯង និងអាចប្រកួតប្រជែងនោះទេ។ តាមរយៈការពង្រឹងសមត្ថភាពក្នុងស្រុក យើងអាចបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងបាន»។

លោក តាន់ វណ្ណា ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានបើកដំណើរការរយៈពេល៣ឆ្នាំមកហើយមកហើយនោះ មានផ្ទៃដីសរុបទំហំ ៨០ហិកតា និងមានស្រះចិញ្ចឹមត្រីសរុប៩៦ស្រះ ក្នុងនោះស្រះចិញ្ចឹមត្រីរ៉ស់ចំនួន៨៧, ត្រីអណ្ដែងចំនួន ៣ស្រះ, ត្រីប្រាចំនួន ៣ស្រះ, ត្រីសុងហ៊ឺចំនួន ៣ស្រះ ហើយមានសមត្ថភាពផលិតជាមធ្យមចំនួន២៧តោនក្នុងមួយថ្ងៃ ។ កសិដ្ឋានមួយនេះ​ បាន​ផ្គត់ផ្គង់​ត្រី​ទៅកាន់​រាជធានី​ភ្នំពេញ ខេត្ត​បន្ទាយមានជ័យ និងតាមបណ្តាខេត្តមួយចំនួន​ទៀត ហើយ​ក៏​បាន​នាំ​ចេញ​ទៅ​កាន់ទីផ្សារ​អន្តរជាតិ​ផង​ដែរ ។

លោកបានបញ្ជាក់ឱ្យដឹងទៀតថា ស្រុកស្ទោង គឺជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់វិស័យវារីវប្បកម្ម ជាពិសេស ការកែច្នៃត្រីទៅជាត្រីសម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក និងការនាំចេញ ដែលមានគ្រួសារជាអ្នកចិញ្ចឹមត្រីចំនួន ១១៥គ្រួសារ និងមានសិប្បកម្មកែច្នៃត្រីចំនួន ៦៥ទីតាំង។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *