វិស័យសំណង់កម្ពុជានៅតែជាប្រភពចំណូល និងបង្កើតឱកាសការងារដល់ពលរដ្ឋ ទោះបីជួបបញ្ហាប្រឈម

ភ្នំពេញ៖ ទោះបីជាវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២៦នេះ មិនទាន់មានសញ្ញាងើបឡើងវិញពេញលេញដូចកាលមុនវិបត្តិកូវីដ-១៩ ហើយការវិនិយោគលើគម្រោងធំៗមានការថមថយក៏ដោយ ក៏វិស័យនេះនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ឱកាសការងារ និងបង្កើតប្រាក់ចំណូលជាប្រចាំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសាររបស់កម្មករ-និយោជិតកម្ពុជាមួយចំនួនដែរ។

លោក សារឿន សុខា ប្រធានសមាគមកម្មករសំណង់កម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS ថា បើទោះបីជាការដ្ឋានសំណង់អគារខ្ពស់ៗ និងគម្រោងធំៗមានការថយចុះប្រៀបធៀបនឹងបណ្តាឆ្នាំមុនៗក៏ដោយ ប៉ុន្តែសកម្មភាពសំណង់លក្ខណៈតូចតាចដូចជា ការសាងសង់ផ្ទះក្នុងបុរី និងផ្ទះឯកជននៅតែមានដំណើរការជាហូរហែ ហើយតាមរយៈសកម្មភាពទាំងនេះបានផ្ដល់ឱកាសការងារ និងប្រាក់ចំណូលជាប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ និងប្រចាំខែ ដល់កម្មករដដែល ។

ប្រធានសមាគមរូបនេះបានបន្ថែមថា ប្រាក់​កម្រៃ ឬប្រាក់ចំណូលក្នុងវិស័យសំណង់ គឺអាស្រ័យលើកម្រិតជំនាញ។ សម្រាប់កម្មករគ្មានបទពិសោធន៍ ឬមិនទាន់មានជំនាញអ្វីសោះ ក៏អាចរកចំណូលបានយ៉ាងតិច ១០ដុល្លារ ឬ ៤ម៉ឺនរៀលក្នុងមួយថ្ងៃ ពោលគឺអាចទទួលបានប្រាក់ខែជាមធ្យមយ៉ាងតិច ២៥០ដុល្លារអាម៉េរិក។ ដោយឡែក កម្មករដែលមានបទពិសោធន៍ ចំណេះ និងជំនាញច្បាស់លាស់ អាចទទួលបានប្រាក់កម្រៃខ្ពស់ជាងនេះ។

បន្ថែមពីលើសំណង់ឯកជន លោក សារឿន សុខា បានឱ្យដឹងទៀតថា គម្រោងសំណង់សាធារណៈរបស់រដ្ឋ ដូចជា ការដ្ឋានសាងសង់ផ្លូវ ស្ពាន និងអគាររដ្ឋផ្សេងៗ ក៏កំពុងបន្តស្រូបយកកម្លាំងពលកម្មយ៉ាងច្រើន និងផ្ដល់ប្រាក់ខែសមរម្យជូនកម្មករផងដែរ។

ស្របពេលជាមួយគ្នានេះ លោក សឿន សុជាតិ ប្រធានគ្រប់គ្រងក្រុមវិស្វករប្រចាំក្រុមហ៊ុនសំណង់មួយនៅរាជធានីភ្នំពេញ បានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្លាស់ប្តូរលំហូរកម្លាំងពលកម្ម ដោយកម្មករសំណង់ភាគច្រើនបានផ្លាស់ប្តូរពីការដ្ឋានធំៗ ទៅធ្វើការនៅតាមការដ្ឋានលក្ខណៈឯកជនតូចៗ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។

លោកបានបន្ថែមថា កម្មករដែលធ្វើការតាមការដ្ឋានតូចៗ ជួនកាលអាចរកចំណូលបានច្រើនជាងការដ្ឋានធំៗ ដោយសារការដ្ឋានមួយចំនួនអនុវត្តការងារតាមប្រព័ន្ធ «ម៉ៅការផ្ដាច់» (ធ្វើលឿន បើកប្រាក់លឿន) ដែលជំរុញឱ្យពួកគេខិតខំបញ្ចប់ការងារបានឆាប់រហ័ស ដើម្បីទទួលបានប្រាក់កម្រៃ និងផ្លាស់ទៅទទួលការដ្ឋានថ្មីៗបន្តទៀត។

ជាមួយគ្នានេះដែរ អ្នកជំនាញក្នុងវិស័យសំណង់ និងអចលនទ្រព្យបានទទួលស្គាល់ពីការថយចុះនៃគម្រោងសំណង់អគារខុនដូ ការិយាល័យ និងអគារពាណិជ្ជកម្មធំៗ ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance Real Estate បានលើកឡើងថា ដំណើរការនៃវិស័យសំណង់ទាំងមូលមិនបានគាំងស្ទះនោះឡើយ។

លោក ប៉ូ អ៊ាវគង់ បានពន្យល់ថា៖ ថ្វីត្បិតតែសំណង់អគារពាណិជ្ជកម្មធំៗមិនសូវមានសកម្មភាពខ្លាំងក្លា ប៉ុន្តែសំណង់ក្នុងវិស័យឧស្សាហកម្ម ដូចជាការសាងសង់រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងឃ្លាំងស្តុកទំនិញផ្សេងៗ នៅតែមានសកម្មភាពយ៉ាងរស់រវើក។

លោកបានបន្ថែមថា សកម្មភាពសាងសង់ក្នុងវិស័យឧស្សាហកម្មទាំងនេះ មិនត្រឹមតែបន្តបង្កើតឱកាសការងារដល់កម្មករសំណង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទប់ទល់ និងរក្សាសកម្មភាពទិញ-លក់អចលនទ្រព្យ ជាពិសេសដីធ្លីលក្ខណៈលំនៅដ្ឋាននៅកម្ពុជាឱ្យនៅតែមានចលនាជាបន្តបន្ទាប់ផងដែរ ។

យោងតាម​របាយការណ៍​របស់ធនាគារ​ជាតិនៃកម្ពុជា បាន​បង្ហាញឱ្យដឹងថា វិស័យសំណង់​កម្ពុជា​នា​ដើមឆ្នាំ២០២៦ គាំទ្រ​ជា​ចម្បងដោយគម្រោងសំណង់​ឧស្សាហកម្ម និងសំណង់​សាធារណៈ ។ ការ​ផលិត​សម្ភារ និងបរិក្ខា​សំណង់ ក្នុងស្រុក​ត្រូវបានប៉ាន់​ស្មានថា ​កើនឡើង​ប្រមាណ ១២,៣ភាគរយ ខណៈការ​នាំចូលពីខាងក្រៅធ្លាក់ចុះ​ ០,១ភាគរយ ។​

បើតាមរបាយការណ៍ដដែលបង្ហាញថា គម្រោង​សំណង់ឯកជន​​ដែលទទួលបានការអនុម័ត​​ ដូចជា ​សំណង់លំនៅឋានសហកម្មសិទ្ធិ​ សំណង់​អគារ​ពាណិជ្ជកម្ម​មានការ​ធ្លាក់ចុះ​ជាងឆ្នាំមុន ប៉ុន្តែគម្រោង​សំណង់សាធារណៈ និងគម្រោង​សំណង់​ឧស្សាហកម្ម​​មានកំណើនខ្ពស់​គួរឱ្យកត់សម្គាល់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រី ក.ប.ប. ចុះពិនិត្យករណី «សាំងក្រហម» នៅ ៣ រាជធានី-ខេត្ត ព្រមានពិន័យដេប៉ូល្មើសចាប់ពី ៤ ដល់ ១០ លានរៀល

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

ភ្នំពេញ ៖ ក្រោយទទួលបានមតិរិះគន់រឿងសាំងក្រហម ឬសាំងមិនមានគុណភាពគ្រប់គ្រាន់នៅលើបណ្តាញសង្គម មន្ត្រី នាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះពិនិត្យទីតាំងលក់ប្រេងឥន្ធនៈមួយចំនួនក្នុងខេត្តកំពង់ធំ កណ្តាល និងរាជធានីភ្នំពេញ ដោយផ្តោតលើដេប៉ូចែកចាយបន្ត និងអនុវត្តការពិន័យអន្តរការណ៍ចាប់ពី ៤ លាន ដល់ ១០ លានរៀល តាមករណីជាក់ស្តែង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋមួយចំនួនបានបង្ហោះចែករំលែកបទពិសោធន៍របស់ខ្លួននៅលើបណ្តាញសង្គម(facebook)

កម្ពុជា​បំពេញ​គ្រប់​លក្ខខណ្ឌ​ចាកចេញ​ពី ​LDC ​និង​ត្រៀម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​នៅ​ឆ្នាំ ​​២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

កម្ពុជា​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​អន្តរជាតិ​សម្រាប់​ការ​ចាកចេញ​ពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​(​LDC​)​ ​រួចរាល់​ហើយ​ ​ខណៈ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​ជ្រើសរើស​យក​រយៈពេល​ ៥ ​ឆ្នាំ ​ដើម្បី​ត្រៀមខ្លួន​ចាកចេញ​នៅ​ឆ្នាំ​ ​២០​២៩ ​ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ត្រៀម​ទទួល​យក​បរិយាកាស​សេដ្ឋកិច្ច​ថ្មី​

ក្រុមហ៊ុន​ថៃ​ ​CP ​All ​ប្រកាស​បិទ​ 7​-​Eleven ​នៅ​កម្ពុជា​ ​ក្រោយ​បាត់បង់​សាខា​ជាង​ ​១០០ ​ត្រឹម​រយៈពេល​មួយ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

ក្រុមហ៊ុន​ ​CP All ​របស់​ប្រទេស​ថៃ​ ​ដែល​ជា​អ្នក​ប្រតិបត្តិការ​បណ្តាញ​ហាង​លក់​រាយ 7​-​Eleven ​បាន​ប្រកាស​បិទ​ហាង​ទាំងអស់​នៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី​២៥​ ​ខែ​ធ្នូ ​ឆ្នាំ​២០២៦ ​បន្ទាប់ពី​ចំនួន​សាខា​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ​ដោយ​បាត់បង់​សាខា​ចំនួន​ ​១០២ ​ក្នុង​រយៈពេល​ត្រឹមតែ​ ​១២ ​ខែ​

ពន្ធ​គយ​អាម៉េរិក ​​១៨​%​ ​នឹង​ផ្ដល់​ឱកាស​ឱ្យ​កម្ពុជា​បង្កើន​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​នាំចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

សំណើ​កំណត់​អត្រា​ពន្ធ​គយបដិការ​របស់​សហរដ្ឋ​អាម៉េរិក​ត្រឹម​ ​១៨​%​ ​លើ​ទំនិញ​នាំចេញ​ពី​កម្ពុជា​ ​នឹង​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​ពង្រឹង​ភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អាម៉េរិក ​ជាពិសេស​ក្នុង​វិស័យ​កាត់ដេរ​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​ដោយ​មាន​អត្រា​ពន្ធ​ទាប​ជាង​ប្រទេស​វៀតណាម ​និង​អាច​រក្សា​បាន​ប្រៀប​ប្រកួត​ប្រជែង​ធៀប​នឹង​ប្រទេស​បង់ក្លាដែស

តម្លៃ​មាស​ធ្លាក់ចុះ​ខ្លាំង​!​​ អ្នក​ជំនាញ​ពន្យល់​ពី​កត្តា​ដែល​កំពុង​ដាក់​សម្ពាធ​លើ​ទីផ្សារ​មាស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

តម្លៃ​មាស​បាន​បន្ត​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ជាង​មួយ​ខែ​កន្លងមក​នេះ​ ​ដែល​ធ្វើឱ្យ​អ្នក​ទិញ​មាស​ក្នុងពេល​តម្លៃ​ខ្ពស់​ប្រឈម​នឹង​ការ​ខាតបង់ ខណៈ​អ្នក​ដែល​មាន​បំណង​ទិញ​មាស​កំពុង​រង់ចាំ​មើល​ទិសដៅ​ទីផ្សារ

កែច្នៃ​ដំឡូង​មី​ស្រស់​ជា​ដំឡូង​ក្រៀម​​ ជួយ​កសិករ​លក់​លើស ១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

កសិករ​ដាំ​ដំឡូង​មី​នៅ​កម្ពុជា​ជា​ច្រើន​កំពុង​ងាក​មក​កែច្នៃ​ដំឡូង​មី​ស្រស់ជា​ដំឡូង​មី​ក្រៀម ​ដើម្បី​ទទួល​បាន​តម្លៃ​លក់​ខ្ពស់​ជាង​មុន​ ​ដោយ​ដំឡូង​មីក្រៀម​អាច​លក់​បាន​ជាង​ ​១ ០០០​ រៀល​ក្នុង​មួយ​គីឡូក្រាម

លោក​ Putin ​បង្ហាញ​ឱកាស​វិនិយោគ​ដ៏​មាន​សក្តានុពល​នៅ​តំបន់​អាក់ទិក​​ និង​ចុង​បូព៌ា​រុស្ស៊ី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/11/2026

​ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir ​Putin ​បាន​បង្ហាញ​ពី​ឱកាស​វិនិយោគ​ ​និង​សក្តានុពល​ចំណេញ​សម្រាប់​វិស័យ​ធុរកិច្ច ​ដើម្បី​ទាក់ទាញ​ដើមទុន ​និង​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ​ឱ្យ​មកវិនិយោគ​នៅ​តំបន់​អាក់ទិក ​និង​តំបន់​ចុង​បូព៌ា​របស់​រុស្ស៊ី

កសិករ ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន ៨៤  នៅខេត្តចំនួន៤ នឹងទទួលបាន គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម ជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម​ មានតម្លៃជាង ២លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

សៀមរាប ៖ ប្រជាកសិករចំនួន ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន៨៤ នៅខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប នឹងទទួលបានការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម រួមមាន ផ្ទះសំណាញ់  គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម

វេទិកា​ ​Made ​in ​Cambodia ​បើក​ទំព័រ​ថ្មី​សម្រាប់​ផលិតករ​ខ្មែរ ​​ពង្រឹង​គុណភាព​ ​និង​បង្កើន​ឱកាស​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

​ភា​មុខរបរ ​និង​មីក្រូសហគ្រាស​កម្ពុជា​ ​បាន​បើក​ដំណើរការ​វេទិកា​គាំទ្រ​ផលិតផល​ខ្មែរ​ ​(​Khmer ​Product ​Support ​Forum ​–​ ​Made ​in ​Cambodia​)​ ស៊េរី​ឆ្នាំ​២០២៦​-​២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ផលិតករ​ក្នុង​ស្រុក​ ​លើកកម្ពស់​គុណភាព​ផលិតផល​ ​និង​ពង្រីក​ឱកាស​ទីផ្សារ​ទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ​